រដ្ឋបាល ឃុំស្រែអំបិល

រដ្ឋបាល ឃុំស្រែអំបិល រដ្ឋបាលឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំក្រុមការងារ ឃុំ សហការជាមួយ លោក វ៉ែន យ៉ុន សមាជិកក្រុមប្រឹក្សាស្រុក ចុះជួយឃុំ ចូលរួមអម...
10/08/2026

លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំក្រុមការងារ ឃុំ សហការជាមួយ លោក វ៉ែន យ៉ុន សមាជិកក្រុមប្រឹក្សាស្រុក ចុះជួយឃុំ ចូលរួមអមដំណើរ ឯក ឧត្តម ស៊ីនហ្វា សែងចាន់ សមាជិកគណៈកម្មការកណ្តាល នឹង ជា ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំស្រែអំបិល បាននាំយកទេយ្យទាន ប្រគេនព្រះសង្ឃចំនួនពីរវត្ត វត្តមាគ៌ាគិរីស្រែអំបិល និង វត្តប្រាសាទអង្គរភ្នំខ្លុង ស្ថិតនៅក្នុងឃុំស្រែអំបិល។
•••••••••••••••••••••••••••••
ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹង ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៦

លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ,  មេភូមិ អនុភូមិ សមាជិកភូមិ ស្មៀនឃុំ ជំនួយការឃុំ និងប្រជាពលរដ...
04/08/2026

លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ, មេភូមិ អនុភូមិ សមាជិកភូមិ ស្មៀនឃុំ ជំនួយការឃុំ និងប្រជាពលរដ្ឋនៅតាមភូមិទាំងប្រាំពីរភូមិនៃឃុំស្រែអំបិល និងមានការចូលរួមពីលោក គឹម ប៊ុនយាន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្រែអំបិល ដើម្បីចូលរួម វគ្គបណ្តុះបណ្តាលស្តីពីរចនាសម្ព័ន្ឋ តួនាទី ភារកិច្ច សិទ្ឋិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ មតិយើង ក្រោយការសម្របសម្រួលដោយ លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង, លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត, លោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៅសាលប្រជុំសាលាឃុំស្រែអំបិល ។
__
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៦

លោក កែវ សុខ មេឃុំស្រែអំបិល បានចាត់លោកស្រី មាន សុធា សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំក្រុមការងារភូមិវាលជើង ចូលរួមអមដំណើលោកស្រ...
31/07/2026

លោក កែវ សុខ មេឃុំស្រែអំបិល បានចាត់លោកស្រី មាន សុធា សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំក្រុមការងារភូមិវាលជើង ចូលរួមអមដំណើលោកស្រី ណុប ប៊ុណ្ណារី ប្រធាន គ.ក.ស.ក ស្រុកស្រែអំបិល និងលោកស្រី ជា រដ្ឋា ប្រធានការិ.សង្គមកិច្ចនិងអតីតយុទ្ធជន បាននាំយកអង្ករ និងទឹកស៊ីអ៊ីវ ចុះសួរសុខទុក្ខប្រជាពលរដ្ធនៅភូមិវាលជើងចំនួន ៥គ្រួសារ ដែលមានជីវភាពខ្វះខាត សមាជិកមានជំងឺប្រចាំ និងពិការភាព។
ភូមិវាលជើង ឃុំស្រែអំបិល។
••••••••••••••••••••••••
ថ្ងៃ ព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព ស ២៥៧០
ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦

លោក នី សារឹម ជំទប់ទី១ឃុំស្រែអំបិល តំណាង លោក កែវ សុខ មេឃុំស្រែអំបិល និងជាសមាជិកគណៈកម្មាធិការបណ្តឹងតវ៉ា នៃគម្រោងជលផលតំបន់ឆ...
31/07/2026

លោក នី សារឹម ជំទប់ទី១ឃុំស្រែអំបិល តំណាង លោក កែវ សុខ មេឃុំស្រែអំបិល និងជាសមាជិកគណៈកម្មាធិការបណ្តឹងតវ៉ា នៃគម្រោងជលផលតំបន់ឆ្នេរនិងសមុទ្រប្រកបដោយចីរភាពចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុខសុវត្ថិភាព និងយេនឌ័រនៃគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយចីរភាព សាលប្រជុំកាកបាទក្រហមកម្ពុជា ។
__
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦

លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាឃុំស្រែអំបិល ម...
30/07/2026

លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាឃុំស្រែអំបិល មានរបៀបវារៈ ៖ (១). ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំខែមិថុនា , (២).ស្តាប់របាយការណ៍វឌ្ឈនភាពការងារតាមភូមិនិមួយៗ និងអង្គភាពពាក់ព័ន្ឋប្រចាំខែកក្កដាឆ្នាំ២០២៦,(៣). ពិនិត្យពិភាក្សារបាយការណ៍នៃគម្រោងអាហាររូបត្ថម្ភកម្ពុជាប្រចាំខែកក្កដា ឆ្នាំ២០២៦ , (៤). បញ្ហាផ្សេងៗ ។ សមាជិក សមាជិការក្រុមប្រឹក្សាចំនួន ១០រូប/១០រូប, សមាជិកក្រុមប្រឹក្សាស្រុក ចំនួន ២រូប,លោក លោកស្រីមេភូមិ, អនុភូមិ សមាជិកភូមិគ្រប់ភូមិទាំង៧ភូមិ, លោកនាយកសាលាបឋមសិក្សាចំនួន ៥ (បឋមសិក្សាអង្គរភ្នំខ្លុង, ចំការក្រោម, បឋមវាល,បឋមស្រែអំបិល និងបឋមត្រៀក), មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល, តំណាងមណ្ឌលសុខភាពស្រែអំបិល, តំណាងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង,តំណាងវិនិយោគទឹកស្អាតស្រុកស្រែអំបិល,តំណាងសហគមន៍កសិកម្មភូមិខ្លុង។
••••••••••••••••••••••••••••••
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៦ ។

29/07/2026
លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំស្រែអំបិល និងជាឃុំ បានចាត់លោក ប៉ុន ចំណាន ស្មៀនឃុំស្រែអំបិល និងកញ្ញា ខាន់ នី ជំនួយការហិ...
29/07/2026

លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំស្រែអំបិល និងជាឃុំ បានចាត់លោក ប៉ុន ចំណាន ស្មៀនឃុំស្រែអំបិល និងកញ្ញា ខាន់ នី ជំនួយការហិរញ្ញវត្ថុឃុំដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើននិងថយចុះនូវទ្រព្យ សម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) តាមប្រព័ន្ឋបច្ចេកវិឡាព័ត៍មានគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ SARMIS_V2 នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ។
__
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី…..ទីក្រុងញូវយ៉ក ថ្ង...
25/07/2026

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
…..
ទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ - ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។

ឯកឧត្តមបានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជាដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង ២ម៉ឺននាក់នៅតែជាជនភៀសសឹក។ ជាទីបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ។

Cambodia Urges Stronger UN Action on Peaceful Settlement of Disputes
New York, July 23, 2026 - His Excellency Chhea Keo, Permanent Representative of Cambodia to the UN, called for renewed global commitment to peaceful dispute resolution and stronger adherence to international law in his address to the United Nations Security Council High-Level Open Debate on “Strengthening the mechanisms for the peaceful settlement of disputes: follow-up to Security Council resolution 2788 (2025)”.

He recalled that H.E. Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, reaffirmed the country’s unwavering commitment to the peaceful settlement of disputes through dialogue, diplomacy and respect for international law during his address to the Council in May this year.

The Ambassador outlined four priorities: strengthening the UN’s role in preventive diplomacy; ensuring disputes are resolved through peaceful means and compliance with International Court of Justice’s decisions; reinforcing the Council’s unity and impartiality; and addressing the humanitarian impact of Cambodia’s ongoing border dispute, where more than 20,000 civilians remain displaced. He concluded with an emphasis that borders and sovereignty must never be altered by force or through fait accompli.

ការប៉ះទង្គិចប្រដាប់អាវុធនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហាររងការខូចខាតធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃល...
25/07/2026

ការប៉ះទង្គិចប្រដាប់អាវុធនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហាររងការខូចខាតធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល សុក្រឹតភាព និងយថាភាពរបស់រមណីយដ្ឋាន។

The armed clashes in July and December 2025 caused severe damage to the Temple of Preah Vihear, adversely affecting its Outstanding Universal Value (OUV), integrity, and authenticity.

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
The Ministry of Culture and Fine Arts of the Kingdom of Cambodia

Address

1483
Sre Ambel

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Alerts

Be the first to know and let us send you an email when រដ្ឋបាល ឃុំស្រែអំបិល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share