ឆ្នេរនេសាទ Nesat Beach

ឆ្នេរនេសាទ Nesat Beach ❤️ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង❤️
😍Tell :060 666 060-010 88 99 80 Thanks😍

ឆ្នេរនេសាទខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និង ឆ្នេរខ្សាច់សក្បុសដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរគ្រប់វ័យ

ឆ្នេរនេសាទក្នុងខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។

«ឆ្នេរនេសាទកំពុងតែទាក់ទាញភ្ញៀវទេសចរច្រើនណាស់ ភាគច្រើនគឺភ្ញៀវទេសចរពីភ្នំពេញមក គឺគាត់បុកមកឆ្នេរ ច្រើនមែនទែន ហើយ

សម្រាប់សក្តានុពលឆ្នេរនេះ បើសិនជាតំបន់ឆ្នេរយើងគិតពីភ្នំពេញមកវិញ សម្រាប់តំបន់ឆ្នេរនេះ គឺជិតជាងគេគឺមកដល់ឆ្នេរមុនគេទើបមកដល់ខេត្ត អញ្ចឹងនៅខេត្តកណ្តាលផ្លូវជាតិពីខេត្តកោះកុង ប្រហែលជាពីភ្នំពេញមក គឺប្រហែល១៦៨គីឡូម៉ែត្រតែប៉ុណ្ណោះដល់កន្លែងឆ្នេរនេះតែម្ដង ទីនេះបានមានកន្លែងស្នាក់នៅ មានផ្ទះ សំណាក់ មានអាហារដ្ឋាន ដោយកាលពីមុនគឺមានភ្ញៀវគាត់រអ៊ូច្រើនដែរ ដោយសារអត់មានកន្លែងគេង ប៉ុន្តែក្រោយមកឥឡូវ នេះ គឺសម្បូរកន្លែងញ៉ាំនិងសម្បូរកន្លែងគេង» ។

« ឆ្នេរនេសាទនេះគឺខ្ញុំចូលចិត្តទៅ ហើយខ្ញុំក៏ឧស្សាហ៍ទៅដែរ ដោយសារតែពីធ្លាវាស្អាត ស្រឡះ ខ្សាច់សស្អាត ទេសភាពវានិយាយទៅ ពេលល្ងាចថ្ងៃរៀបលិចនោះគឺល្អមែនទែន ហើយចំពោះអាហារហូបចុកនៅទីនោះគឺស្រួលរកមែនទែន នៅទីនោះគេមានលក់គ្រឿងសមុទ្រស្រស់ៗនៅរស់តែម្ដង ហើយនៅពេលស្មុគពីការងារអីគឺឧស្សាហ៍ទៅលេង ចូលចិត្តទៅលេង យើងចង់បោះតង់លេងក៏បានចង់វិលល្ងាចក៏បាន ណាមួយជិតភ្នំពេញផង យើងអាចទៅមកពេលល្ងាចបាន យ៉ាងងាយស្រួល» ។

សូមបញ្ជាក់ថា ឆ្នេរនេសាទមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ប្រហែល ២៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកស្រែអំបិលតាមផ្លូវក្រួសក្រហម និងមានចម្ងាយប្រហែល១៦៨គីឡូម៉ែត្រ​ ពីរាជធានី ភ្នំពេញ ៕

Admin � Tell: 060 666 060
Tell: 010 889 980

ABA 011 21 21 10 (Lay Tam)
011 000 011

ACELDA 010 889 890 (Lay Tam)

06/08/2026

ថ្ងៃ​នេះ​ឆ្នេរ​នេសាទ​ស្ងប់ស្ងាត់​ល្អ​ណាស់​😂

ខ្ញុំ​បាទ​ និង​ក្រុម​គ្រួសារ​ សូមចូលរួមរលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់ឯកឧត្តម​ សូមបដិសន្ធិវិញ្ញាណរបស់ឯកឧត...
06/08/2026

ខ្ញុំ​បាទ​ និង​ក្រុម​គ្រួសារ​ សូមចូលរួមរលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់ឯកឧត្តម​ សូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តមបានអញ្ជើញទៅកាន់សុគតិភព​ កុំបីខាន🙏🙏🙏។
ឯកឧត្តម កាយ សំរួម ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង និងជាប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង (អតីតជាប្រធានក្រុមប្រឹក្សាខេត្តកោះកុង ៣អាណត្តិ ២០០៩-២០១៣-២០១៨-២០២៣) បានទទួលមរណភាព កាលពីវេលាម៉ោង ២២.០៩នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធ ។

សូម​សហគមន៍​ជីផាត​ជួយ​ពន្យល់​បន្ថែម​ផង​ទឹក​ធ្លាក់​អូរ​ទឹក​វេទ​ ស្ថិត​នៅ​ឃុំ​ណា​ឱ្យ​ពិត​ប្រាកដ​? #ឃុំជីផាតhttps://maps.app...
05/08/2026

សូម​សហគមន៍​ជីផាត​ជួយ​ពន្យល់​បន្ថែម​ផង​
ទឹក​ធ្លាក់​អូរ​ទឹក​វេទ​ ស្ថិត​នៅ​ឃុំ​ណា​ឱ្យ​ពិត​ប្រាកដ​?

#ឃុំជីផាត
https://maps.app.goo.gl/hVUxXmriuyiAN52k8?g_st=ic

#ឃុំជីខលេី
https://maps.app.goo.gl/yHa4Lx46Zz7tDErd8?g_st=ic

#ទឹកធ្លាក់អូរទឹកវេទ
https://maps.app.goo.gl/BLnULvJU6XZdj32t8?g_st=ic

ចូល​មេីល​រាបរយ​ដងឃេីញ​តែ​ក្នុង​ទឹកដី​ឃុំ​ជីខ​លេី​😛😂😇

ទឹក​ដី​សៀម​ ឆ្នាំ​២០១៤
05/08/2026

ទឹក​ដី​សៀម​ ឆ្នាំ​២០១៤

04/08/2026

អរុណ​សួស្ដី​ ពី​ឆ្នេរ​នេសាទ​😍

04/08/2026

ខ្សែ​WiFi metfone ប្រហែល​ទាក់​ជាមួយ​ឡាន​ហេីយ​មេីល​ទៅ

04/08/2026

រាង​មាន​​ថ្ងៃ​បន្តិច​ហើយ​ ឃុំជ្រោយស្វាយ

03/08/2026

សហគមន៍​នេសាទ​ជ្រោយ​ស្វាយ​😍

🌱 ប្អូនៗជាទំពាំងស្នងឫស្សី 🌱សូមប្អូនៗយុវជន និងសិស្សានុសិស្សទាំងអស់ ចៀសវាងការសេពគ្រឿងញៀន ព្រោះគ្រឿងញៀនអាចបំផ្លាញសុខភាព អនា...
03/08/2026

🌱 ប្អូនៗជាទំពាំងស្នងឫស្សី 🌱

សូមប្អូនៗយុវជន និងសិស្សានុសិស្សទាំងអស់ ចៀសវាងការសេពគ្រឿងញៀន ព្រោះគ្រឿងញៀនអាចបំផ្លាញសុខភាព អនាគត និងក្តីសុបិនរបស់យើង។ 🙏

ចូររួមគ្នារស់នៅប្រកបដោយសុខភាពល្អ ខិតខំរៀនសូត្រ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ 🇰🇭❤️

“យុវជនល្អ គ្រួសាររីករាយ សង្គមមានសុវត្ថិភាព ចូលរួមប្រឆាំងគ្រឿងញៀន!”

02/08/2026

🙏 នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំក្រុមការងារ នាំយកទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តមុនីជលទ្ធារាម (ជ្រោយស្វាយ) ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
🙏 ពិធីនេះប្រព្រឹត្តទៅដោយសេចក្តីជ្រះថ្លា និងសទ្ធាជ្រះថ្លា ដើម្បីចូលរួមលើកស្ទួយព្រះពុទ្ធសាសនា និងបន្តប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
សូមអនុមោទនា និងសូមប្រកបដោយព្រះពុទ្ធពរ សុខភាពល្អ សិរីសួស្តី និងជោគជ័យគ្រប់ភារកិច្ច 🙏🪷

Address

Https://maps. App. Goo. Gl/K8hY5YSDjmp33U817?g_st=ic
Sre Ambel
090600

Alerts

Be the first to know and let us send you an email when ឆ្នេរនេសាទ Nesat Beach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ឆ្នេរនេសាទ Nesat Beach:

Shortcuts

Share