03/08/2026
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ គ្រូដឹកនាំកម្មសិក្សាសាលា និង គ្រូដឹកនាំមន្ទីរពេទ្យ បានរៀបចំកិច្ចប្រជុំជាមួយនិសិ្សត បរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី១ ជំនាន់ទី១៩ ចំនូន២៩នាក់ ដែលចុះធ្វើកម្មសិក្សាគ្លីនិករយៈពេល៤ សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកឆ្លូង ខេត្តក្រចេះ ដើម្បីណែនាំអំពីបទបញ្ជាផ្ទៃក្នុង វិន័យ សីលធម៍ សុជីវធម៍ និងលក្ខណ្ឌតម្រូវករណីគ្លីនិក ដែលនិស្សិតត្រូវបំពេញ កំឡុងពេលធ្វើកម្មសិក្សា។