មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង

  • Home
  • Cambodia
  • Stung Treng
  • មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
(1)

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ស្រេង ជាហេង ប្រធានមន...
12/08/2026

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំលោកប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីឧទ្យានុរក្ស នៃការិយាល័យឧទ្យានជាតិ និងលោក លោកស្រី អនុប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើផែនការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិ អូរចាយ ក្រោមធិបតីភាព ឯកឧត្តម សែម វ៉ាន់ស៊ីម អភិបាលរង នៃគណៈអភិបាលខេត្ត លោក គឹម សារិន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុកសៀមប៉ាង, តំណាង និងបុគ្គលិកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI), លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ, លោកមេឃុំសន្តិភាព, ក្រុមប្រឹក្សាឃុំថ្មកែវ, លោកស្រីតំណាងអង្គការពាក់ព័ន្ធ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរចាយ សរុប ៣៧ នាក់ ស្ត្រី៥ នាក់ នៅសាលប្រជុំ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

ក្រុមមន្រ្តីឧទ្យានុរក្សបានចុះពិនិត្យឃើញមានការឈូសឆាយដីចំនួន១កន្លែង ដែលមិនមែនស្ថិតក្នុងដែនព្រៃឡង់ក្នុងភូមិសាស្រ្តខេត្តស្ទឹ...
09/08/2026

ក្រុមមន្រ្តីឧទ្យានុរក្សបានចុះពិនិត្យឃើញមានការឈូសឆាយដីចំនួន១កន្លែង ដែលមិនមែនស្ថិតក្នុងដែនព្រៃឡង់ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដូចមានសេចក្តីរាយការណ៍ព័ត៌មានរបស់បណ្តាញសង្គមនោះឡើយ

នៅថ្ងៃទី០៩ខែសីហា ឆ្នាំ២០២៦ លោក ព្រះ សុភាក់ និងលោក រី សុខហេង មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងប្រតិបត្តិសឹករងខេត្ត ធ្វើការចុះត្រួតពិនិត្យ ទីតាំងឈូសឆាយហ៊ុមព័ទ្ធយកដីមួយកន្លែង សង្ស័យនៅក្នុងដែនព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន ពីបណ្តាញសង្គមfacebookមួយ។

ជាលទ្ធផល:ក្រុមការងារចុះដល់ចំណុចអូរកាត់សោម បានរកឃើញ ពិតជាមានស្នាមឈូសឆាយដី ទំហ៊ំទទឹង១៥ម៉ែត្រ បណ្តោយ៧០ម៉ែត្រជាប់ចំការស្វាយចន្ទីរចាស់។ ក្រុមការងារបានពិនិត្យបន្ថែម និងបានផ្ទៀងផ្ទាត់លើព័ត៌មានភូមិសាស្រ្ត និងបានរកឃើញមានការឈូសឆាយដីនៅទីតាំងនោះក្នុអំឡុងបីថ្ងៃមុន ហើយទីតាំងនេះគឺមិនស្ថិតក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»។ ក្រុមការងារបានពិនិត្យឃើញបន្ថែមថា ទីតាំងដីមានចំងាយ ពីតំបន់ការពារធម្មជាតិ ជិត២គីឡូម៉ែត ស្ថិតនៅភូមិកែស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អាជ្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានក៏ដូចជាមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណចំពោះសេចក្តីរាយការណ៍ព័ត៌មានពិតទាក់ទងបងល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដើម្បីចូលរួមសហការគ្នា ក្នុងស្មារតីខ្មែរតែមួយ ឆ្ពោះទៅកម្ពុជា មានភាពស្អាត ភាពបៃតង និងមានការរស់នៅប្រកបដោយចីរភាព។

ភាពស្អាត​ ក្នុងសាលារៀន​ និងក្នុងសហគមន៍​ សូមថ្លែងអំណរគុណដល់ចៅសង្កាត់សាមគ្គី ដែលបានចូលរួមដឹកនាំលោកនាយក នាយករង​ លោកគ្រូ អ្ន...
07/08/2026

ភាពស្អាត​ ក្នុងសាលារៀន​ និងក្នុងសហគមន៍​

សូមថ្លែងអំណរគុណដល់ចៅសង្កាត់សាមគ្គី ដែលបានចូលរួមដឹកនាំលោកនាយក នាយករង​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យហ៊ុនសែនសាមគ្គី និងប្រជាការពារភូមិ រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើការសម្អាតអនាម័យបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ៧ ត្រើយខាងលិចទន្លេសេកុង ស្ថិតនៅសង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

#ភាពស្អាត​ #ភាពបៃតង​ #យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន​ #កម្ពុជាស្អាតខ្មែរធ្វេីបាន​ #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ចុះអប់រំផ្សព្វផ្...
07/08/2026

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ចុះអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក​ ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» «កម្ពុជាស្អាតខ្មែរធ្វើបាន» នៅសាលាបឋមសិក្សាក្បាលរមាស ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស​ ស្រុកសេសាន ដោយមានការចូលរួមពី លោក លី តេងឃាង អភិបាលរងស្រុកសេសាន អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន
អ្នកចូលរួម ២១៦នាក់ ស្រី ១០១នាក់។

#កម្ពុជាស្អាតខ្មែរធ្វេីបាន​ #ការអប់រំចំណេះដឹងបរិស្ថាន​ #យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន​ #មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង​ #បរិស្ថានបៃតង​ #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក​ ស្រេង​ ជាហេង​ ប្រធានមន្ទ...
06/08/2026

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក​ ស្រេង​ ជាហេង​ ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំប្រធាន អនុប្រធានការិយាល័យ មន្រ្តីនៃមន្ទីរបរិស្ថានខេត្ត ចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស សហគមន៍នេសាទ និងក្រុមអភិរក្សត្រីមេពូជ​ក្នុងរដូវបិទនេសាទ ដែលប្រចាំការតាមប៉ុស្តិ៍អភិរក្សត្រីមេពូជទាំង៤ ក្នុងតំបន់រ៉ាមសារ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលស្រុក អភិបាលរងក្រុង ស្រុក មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរឧតុនិយម និងធនធានទឹក ស្នងការរង សហគមន៍នេសាទទាំង១៧ សរុបចំនួន៩០នាក់ ក្នុងនោះឯកឧត្តមក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ថវិកា សម្រាប់ការអភិរក្សត្រីមេពូជនារដូវបិទនេសាទ នៅសហគមន៍ទេសចរណ៍កោះខេ ស្ថិតនៅ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យុទ្ធនាការពន្លងបៃតង​ ឆ្នាំ២០២៦​ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន «ភាពស្អាត ភាពបៃតង​ និងចីរភាព» ឆ្នាំ២០២៣-២០២៨​ និងជ...
03/08/2026

យុទ្ធនាការពន្លងបៃតង​ ឆ្នាំ២០២៦​

ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន «ភាពស្អាត ភាពបៃតង​ និងចីរភាព» ឆ្នាំ២០២៣-២០២៨​ និងជំរុញយុទ្ធនាការដាំកូនឈេីយ៉ាងតិច១លានដេីមក្នុងមួយឆ្នាំ​ មន្ទីរបរិស្ថានខេត្ត​ស្ទឹងត្រែង​ នៅតែបន្តចែកជូនកូនឈេី​ ដោយឥតគិតថ្លៃដល់សាធារណៈជនទាំងអស់​ ដេីម្បីចូលរួមដាំកូនឈេីបង្កើនគម្របបៃតង​ តាមលំនៅឋាន សហគមន៍ តំបន់ការពារធម្មជាតិ សាលារៀន វត្តអារាម ទីសាធារណ:។

សូមគោរពអញ្ជើញមន្ត្រីរាជការ​ បងប្អូនប្រជាពលរដ្ឋ មកទទួលកូនឈើឱ្យបានច្រើនកុះករនៅមន្ទីរបរិស្ថានខេត្ត និងតាមទីស្នាក់ការនានារបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ដូចបានជូនភ្ជាប់នូវ Qr code ទីតាំងមន្ទីរ និងស្នាក់ការដែលនៅជិតលោកអ្នក។​
ទំនាក់ទំនងទូរស័ព្ទលេខ​
011 672 987
097 847 6192

ថ្ងៃសុក្រ​ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង ជាហេង ប្រធានម...
31/07/2026

ថ្ងៃសុក្រ​ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ដឹកនាំប្រធានការិយាល័យ អនុប្រធានការិយាល័យ​ និងមន្ត្រីឧទ្យានុរក្ស ចំនួន០៩រូបនៃមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង បានចូលរួមកម្មវិធីអបអរសាទរទិវា ឧទ្យានុរក្សកម្ពុជា និងពិភពលោក ប្រចាំឆ្នាំ២០២៦ ប្រារព្ធឡើងនៅស្នាក់ការព្រះអាទិត្យ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តមជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ លោក ធីវ សុធារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ រដ្ឋបាលខេត្ត ប្រធានមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស អាជ្ញាធរនិងសហគមន៍មូលដ្ឋាន សសយក និងអង្គការដៃគូពាក់ព័ន្ធ សរុបប្រមាណ ២០០នាក់។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្ទឹងត្រែង​ ស្តីពីការរួមគ្នាជួយសម្របសម្រួល បន្ធូរបន្ថយថ្លៃស្នាក់នៅ និងអាហារ ដល់បេក្ខជនចូ...
29/07/2026

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្ទឹងត្រែង​ ស្តីពីការរួមគ្នាជួយសម្របសម្រួល បន្ធូរបន្ថយថ្លៃស្នាក់នៅ និងអាហារ ដល់បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦​ លោក​ ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ​ ព្រៃឡង់​ តំណាងឱ្យមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បាន...
29/07/2026

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦​ លោក​ ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ​ ព្រៃឡង់​ តំណាងឱ្យមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំប្រធានស្នាក់ការ អនុប្រធានស្នាក់ការ និងមន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃចំនួន០៤រូប ចូលរួមកិច្ចប្រជុំរៀបចំកម្មវិធីដាំកូនឈើ​ដែលគ្រោងនិងដាំនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ សរុបចំនួន១៥០០០ដើម(មួយម៉ឺនប្រាំពាន់ដើម) ដែលមានការឧបត្ថម្ភគាំទ្រ និងរៀបចំកម្មវិធីដោយអង្គការសម្ព័ន្ធសត្វព្រៃ(WEA)​ ក្នុងនោះមានការអញ្ជើញរួមពីលោក ទុយ សេរីវឌ្ឍនា នាយកអង្គកាសម័្ពន្ធសត្វព្រៃ និងធម្មជាតិ(WEA)ប្រចាំប្រទេសកម្ពុជា លោក សួង ហ៉ី អភិបាលនៃគណៈអភិបាលស្រុកសៀមបូក និងលោកមេឃុំសៀមបូក អជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋ​សរុប២៧នាក់​ ស្រី០៩នាក់​ បានចូលរួមដាំកូនឈើជានិម្មិតសញ្ញាចំនួន៥០ដើម នៅក្នុងបរិវេនសាលាឃុំសៀមបូក ។

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦​ លោក ហ៊ុយ សុគន្...
28/07/2026

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦​ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំលោកស្រីប្រធានការិយាយ លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជាប់កិច្ចសន្យានៃការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ចុះអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក​ ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» «កម្ពុជាស្អាតខ្មែរធ្វើបាន» នៅសាលាឆទានរំដេង ស្ថិតនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ដោយមានការចូលរួមពី លោក ទើរ អៈម៉ាត់ អភិបាលរងស្រុកថាឡាបរិវ៉ាត់​,​ ការិយាល័យកសិកម្មបរិស្ថានស្រុក អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន
អ្នកចូលរួម ១១០នាក់ ស្រី ៨១នាក់។

#ការអប់រំចំណេះដឹងបរិស្ថាន​ #យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន​ #ចំណេះដឹងបរិស្ថាន​ #ក្រសួងបរិស្ថាន​ #មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង​ #កម្ពុជាស្អាតខ្មែរធ្វេីបាន

Address

ផ្លូវលេខ ៥៩, StungTreng
Stung Treng
190501

Alerts

Be the first to know and let us send you an email when មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share