Mork Seivlong

មិនទាន់មានឱកាសបានថតរូបជាមួយសម្តេចពុកផ្ទាល់ តែក៏បានថតរូបលោកទុកមើលដែរ🙏❤️
03/07/2026

មិនទាន់មានឱកាសបានថតរូបជាមួយសម្តេចពុកផ្ទាល់ តែក៏បានថតរូបលោកទុកមើលដែរ🙏❤️

03/07/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ។

03/07/2026

សម្តេចធិបតី ជួបលោកស្នងការខេត្តកណ្តាល សម្តេចញញឹមស្រស់។

03/07/2026

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឆ្លៀតជជែកពិភាក្សាការងារជាមួយអភិបាលខេត្តកណ្តាលនិងអភិបាលក្រុងភ្នំពេញ ខណៈអញ្ជើញទទួលអង្គព្រះមហាក្សត្រយាងត្រឡប់មកដល់មាតុភូមិវិញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦

03/07/2026

លោក ឃឿន សុឡា ហៅ K01 ចេញវីដេអូសូមទោសជាសាធារណៈ ដោយសន្យាលែងប្រព្រឹត្តហិង្សាតទៅទៀត និងបានអរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ

(ភ្នំពេញ)៖ លោក ឃឿន សុឡា ហៅ K01 ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញវីដេអូមួយជាសាធារណៈ ដើម្បីសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក។ នៅក្នុងវីដេអូនោះ លោក K01 បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង និងបានប្ដេជ្ញាចិត្តថានឹងមិនប្រព្រឹត្តអំពើហិង្សាណាមួយទៀតឡើយ។

នៅក្នុងវីដេអូសុំទោសនោះ លោក ឃឿន សុឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រោះប្រណី និងផ្ដល់ឱកាសដល់រូបលោករហូតមក។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានចេញដីកាឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 ដាក់ពន្ធនាគារ!
02/07/2026

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានចេញដីកាឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 ដាក់ពន្ធនាគារ!

02/07/2026

ពង់តែអង្គុយគិតថា គាត់ជិះម៉ូតូប្រញ៉ាប់ទៅណា បានអត់ខ្លាចគ្រោះថ្នាក់អីតិចសោះម៉ង

02/07/2026

លោកជំទាវ កែ សួនសុភី សួសំនួរទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា 😁😁សំនួរពិឃាត

ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីន...
02/07/2026

ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្ដមសេនីយ៏ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បានអញ្ជើញជាធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ
ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។

ពិធីនេះ ប្រារព្ធធ្វើនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ចើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ចំនួន២៣៧នាក់ ស្រី៤២នាក់។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនូវមិតិផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្ដម នាយឧត្ដមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងនាំយកថវិកាចំនួន ១០,០០០,០០០ រៀល សម្រាប់ឧបត្តម្ភវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ក៏បានមានមិតិផ្តាំផ្ញើ និងណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ នូវខ្លឹមសារមួយចំនួនដូចតទៅ ៖
១-សិក្ខាកាម ត្រូវមានស្មារតីតស៊ូ ខិតខំប្រឹងប្រែង ជម្នះឱ្យបានរាល់ការនឿយហត់ ការលំបាក និងយកចិត្តទុកដាក់ស្វែងយល់ទាំងទ្រឹស្តី និងការហ្វឹកហាត់ជាក់ស្តែង ដើម្បីមាន សមត្ថភាពជំនាញគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
២-ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គសិក្សាឱ្យបានម៉ឺងម៉ាត់ គោរពពេលវេលា អនុវត្តតាមការពន្យល់ណែនាំរបស់គ្រូ និងរាល់ការណែនាំរបស់ថ្នាក់ដឹកនាំ។
៣-ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជៀសវាងបាននូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។
៤-ត្រូវមានស្មារតីចូលរួមថែរក្សាការពារ ទ្រព្យសម្បតិ្តរដ្ឋ ដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈហ្វឹកហាត់ផ្សេងៗ រៀបចំទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស។
៥-ត្រូវមានស្មារតីសាមគ្គីភាព ជាពិសេសសិក្ខាកាម ត្រូវជួយពន្យល់គ្នាទៅវិញទៅមក ក្លាហានទទួលយកនូវបទពិសោធន៍ថ្មីៗ ដើម្បីទទួលបានលទ្ធផលល្អ។
៦-ក្នុងពេលកំពុងសិក្សា សិក្ខាកាមទាំងអស់ត្រូវហាមមិនឱ្យពិសារគ្រឿងស្រវឹង។
ជាទីបពា្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានជូនពរ ភ្ញៀវកិតិ្តយស គ្រូបង្គោល និងសិក្ខាកាមទាំងអស់ ឱ្យមានសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

02/07/2026

ព្រះសង្ឃថៃ ៥អង្គសុគត ៧រងរបួសធ្ងន់ ដោយសារក្មេងមានបញ្ហាស្មារតី (អូទីហ្សឹម) អាយុ១១ឆ្នាំ យកឡានឪពុកជិះ ហើយបុកពេលព្រះសង្ឃកំពុងនិមន្តធម្មយាត្រា។

Address

Street 64
Stung Treng
190301

Alerts

Be the first to know and let us send you an email when Mork Seivlong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mork Seivlong:

Shortcuts

Share