Mork Seivlong

Call Directions Website Contact the organization
30/09/2026

ការដឹងគុណ ការគោរព និងការទទួលស្គាល់នូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន គឺជាគុណតម្លៃអន្តរជំនាន់ដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា។ គុណតម្លៃនេះ ត្រូវបានបញ្រ្ជាបបន្តដល់សមាជិក សមាជិកាបក្ស តាមរយៈបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»។

សូមទស្សនាចំណាប់អារម្មណ៍របស់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមស្តាប់បាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ៖ វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន ៧ មករា។

29/09/2026

រថយន្តក្រុងជាង៦០០គ្រឿង ត្រៀមបន្តដឹកបងប្អូនទៅស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌនេះ

29/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល»
ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។

បឋម : សមត្ថកិច្ចបានឃាត់ខ្លួន បុរសដែលជាឪពុកចុង ដែលបានវាយកូន និងត្រូវបានពលរដ្ឋថតបង្ហោះលើបណ្តាញសង្គមម្នាក់នោះហើយ ។
29/09/2026

បឋម : សមត្ថកិច្ចបានឃាត់ខ្លួន បុរសដែលជាឪពុកចុង ដែលបានវាយកូន និងត្រូវបានពលរដ្ឋថតបង្ហោះលើបណ្តាញសង្គមម្នាក់នោះហើយ ។

28/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។

ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចុះត្រួតពិនិត្យនិងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្តបន្ទាយមានជ័យ នៅ...
28/09/2026

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចុះត្រួតពិនិត្យនិងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ២០២៦ ។

28/09/2026

ផ្លូវព្រលានយន្តហោះថ្មី កណ្ដាលស្ទឹង
វីដេអូ: ក្នុងបណ្ដាញសង្គម

26/09/2026

អាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប គ្រឿងញៀនបានជាង ៦គីឡូក្រាម ព្រមទាំងឃាត់ខ្លួនមនុស្សសរុប ១១នាក់!

បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់សរុប ១១នាក់ (ជនជាតិចិន ០១នាក់) នៅទីតាំង ០៦កន្លែង ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

វត្ថុតាងចាប់យកសរុបរួមមាន ៖ សារធាតុញៀនចម្រុះម៉ាកសរុបទាំងអស់ទម្ងន់ ៦.២០៦២៧ គីឡូក្រាម, អាវុធខ្លីម៉ាកK54បង់១គ្រាប់ចំនួន០៦គ្រាប់ ម៉ាកHKvp9 ចំនួន០១ដេីម, គ្រាប់កកាំភ្លើងចំនួន ៤៣គ្រាប់ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យប្រុសស្រីទាំង ១១នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

25/09/2026

សម្តីមិនឆ្លុះពីទង្វើ!

24/09/2026

កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានទទួលគ្រឿងញៀនចំនួន៦០កញ្ចប់ស្មើនឹង៦០គីឡូក្រាម ពីប្រជានេសាទម្នាក់ ដែលប្រទះឃើញ និងស្រង់គ្រឿងញៀនលើផ្ទៃសមុទ្រ ចំនួន ០៣បាវ ស្មើនឹង ៦០កញ្ចប់ នៅចំណុចម្ដុំកោះសេះ ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

នៅវេលាម៉ោង១៥នឹង០០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការប្រគល់គ្រឿងញៀន ចំនួន៦០កញ្ចប់ ស្មើនឹង ៦០គីឡូក្រាម ទៅឱ្យលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងអនុវត្តនិតីវិធីបន្ត៕

Address

Street 64
Stung Treng
190301

Alerts

Be the first to know and let us send you an email when Mork Seivlong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mork Seivlong:

Shortcuts

Share