02/08/2026
សកម្មភាពការងារដែលបានអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង សម្រាប់ថ្ងៃ អាទិត្យ៤រោច ខែ ទុតិយាសាធ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២៦ រួមមានៈ
ក.វិស័យសាធារណការ
(ការងារថែទាំប្រចាំ)
១.ការងារកាយកៀរសម្រួល និងកិនបង្ហាប់ លើផ្លូវខេត្តលេខ២២ ក្រុងស្ទឹងត្រែង។
២.ការងារចាក់ថ្មម៉ិច និងកិនបង្ហាប់ បំពេញចិញ្ចើមសងខាងផ្លូវ លើផ្លូវជាតិលេខ៧ ចាប់ពី PK440+000 ដល់ PK445+000 ក្រុងស្ទឹងត្រែង ។
៣.ការងារកាយតួរថ្នល់ ចាក់ថ្មម៉ិច កៀរសម្រួល និងកិនបង្ហាប់ លើផ្លូវខេត្តលេខ៦៤ ក្រុងស្ទឹងត្រែង។សូមអរគុណ។