មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo

  • Home
  • Cambodia
  • Takêv
  • មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo

មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ សូមស្វាគមន៍!

Welcome to the official page of the Takeo Provincial
Department of Industry, Science, Technology & Innovation
(DISITI Takeo) ទំព័រផ្លូវការ Facebook Official® តែមួយគត់ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ

🎉 អបអរសាទរ! ការដាក់បញ្ចូលសេវាឧស្សាហកម្មទៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ...
06/08/2026

🎉 អបអរសាទរ! ការដាក់បញ្ចូលសេវាឧស្សាហកម្មទៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កាន់តែងាយស្រួល រហ័ស មានតម្លាភាព និងប្រសិទ្ធភាព

📌 សេវាដែលបានធ្វើឌីជីថលូបនីយកម្មបន្ថែមរួមមាន៖

១. ការចុះបញ្ជីរោងចក្រ
២. ប្រកាសបង្កើតសាខារោងចក្រ
៣. វិញ្ញាបនបត្រដំណើរការរោងចក្រ (ថ្មី និងបន្ត)
៤. លិខិតបញ្ជាក់លើការពង្រីកផលិតកម្ម ការប្តូរទីតាំងរោងចក្រ ការប្តូរម្ចាស់ភាគហ៊ុន ការប្តូរឈ្មោះរោងចក្រ ឬការបន្ថែមមុខផលិតផលថ្មី
៥. វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍ គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនដែលមានហានិភ័យ

🌐 ដើម្បីចូលប្រើសេវា សូមចូលទៅកាន់៖ https://services.misti.gov.kh
——————————————————-

🎉 Congratulations on the launch of new industrial services on the MISTI's Digital Public Service System!

Accessing these services is now faster, more convenient, transparent and efficient.

📌 The newly digitalized services include:

1. Factory Registration
2. Prakas on Establishment of a Factory Branch
3. Certificate of Factory Operation (New and Renewal)
4. Permit on Production Expansion, Factory Relocation, Change of Shareholders, Change of Factory Name or Addition of New Products
5. Certificate of Technical and Safety Compliance for the Operation of High-Risk Equipment and Machinery

🌐 To access the services, please visit: https://services.misti.gov.kh

06/08/2026
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ព្រំ ច័ន្...
06/08/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ព្រំ ច័ន្ទគ្រឹស្នា និងលោកស្រី ចាន់ រចនា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ខេត្តតាកែវ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ ពិធីប្រកាសបានប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរផែនការខេត្តតាកែវ៕

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហង់ ស៊ីថន...
06/08/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហង់ ស៊ីថន អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុត ខុន អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការ និងមន្រ្តីរាជការចំណុះរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត។ កិច្ចប្រជុំប្រារព្ធនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ៕

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ឃុន ចំរើន ប្រធានការិយាល័យ...
05/08/2026

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ឃុន ចំរើន ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម អមដំណើរលោក អម សុភា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតមួក កាបូប កន្សែងបង់ក សម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ របស់ក្រុមហ៊ុន ហ្គូដម៉េធ (ខេមបូឌា) ហ្គាម៉ិន អេន អេកសេសឺរី ឯ.ក ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕

រសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក វិញ ច័ន្ទមករា អនុប្រធ...
05/08/2026

រសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក វិញ ច័ន្ទមករា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម ឈួន ឆាម ប្រធានស្ដីទីក្រុម ព្រមទាំងសមាជិកព្រឹទ្ធសភា ឯកឧត្ដម គិន ណែត, ឯកឧត្ដម លី សារី, លោកជំទាវ កង សៅរ៍ធន, ឯកឧត្ដម អ៊ុន វណ្ណា, ឯកឧត្ដម ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត៕

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោករស់ ខាវ អនុប្រធាន មន្ទីរ លោកស្រី កង សារ៉ន ប្រធានការិ.ទឹកស្អាត និងលោក ឈឺន ដន អនុប្រធានកា...
05/08/2026

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោករស់ ខាវ អនុប្រធាន មន្ទីរ លោកស្រី កង សារ៉ន ប្រធានការិ.ទឹកស្អាត និងលោក ឈឺន ដន អនុប្រធានការិ.ទឹកស្អាត បានចូលរួសិក្ខាសាលាស្តីពីការតាមដានការសាងសង់ប្រព័ន្ធបណ្តាញផ្គត់ផ្គង់ទឹកស្អាត របស់ប្រតិបត្តិករ ។ កម្មវិធីនេះប្រព្រឹត្តនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕

ព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទ...
05/08/2026

ព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម ឈួន ឆាម ប្រធានស្ដីទីក្រុម ព្រមទាំងសមាជិកព្រឹទ្ធសភា ឯកឧត្ដម គិន ណែត, ឯកឧត្ដម លី សារី, លោកជំទាវ កង សៅរ៍ធន, ឯកឧត្ដម អ៊ុន វណ្ណា, ឯកឧត្ដម ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ៕

ព្រឹកថ្ងៃអង្គារ ទី៤ ខែសីហាឆ្នាំ២០២៦ មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ បានរៀបចំកម្មវិធ...
04/08/2026

ព្រឹកថ្ងៃអង្គារ ទី៤ ខែសីហាឆ្នាំ២០២៦ មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ស្តីពី នីតិវិធីនៃការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនដល់មន្ទីរ/អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពលោក វិញ ច័ន្ទមករា អនុប្រធានមន្ទីរ ទទួលបន្ទុកការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សមាសភាពចូលរួមរបស់មន្ទីរ/អង្គភាពជុំវិញខេត្តមានចំនួន ២៣រូប៕

Address

ផ្លូវក្រុងលេខ៤ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា
Takêv

Opening Hours

Monday 07:00 - 11:30
13:30 - 17:00
Tuesday 07:00 - 11:30
13:30 - 17:00
Wednesday 07:00 - 11:30
13:30 - 17:00
Thursday 07:00 - 11:30
13:30 - 17:00
Friday 07:00 - 11:30
13:30 - 17:00

Telephone

+85598246198

Alerts

Be the first to know and let us send you an email when មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share