កងរាជអាវុធហត្ថខេត្តតាកែវ

  • Home
  • Cambodia
  • Takeo
  • កងរាជអាវុធហត្ថខេត្តតាកែវ

កងរាជអាវុធហត្ថខេត្តតាកែវ ទំព័រហ្វេសបុកផ្លូវការរបស់កងរាជអាវុធហត្ថខេត្តតាកែវ
The Official page of Takeo Gendarmerie, the affiliation of the Royal Gendarmerie of Cambodia

តាកែវ ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦លោកវរសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមកិច...
07/08/2026

តាកែវ ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
លោកវរសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំជួបពិភាក្សាការងារជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំរដ្ឋបាលខេត្ត (លើអគារច្រកចេញចូលតែមួយ)។

តាកែវ ៖  នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមប្រជុំ«...
07/08/2026

តាកែវ ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមប្រជុំ«ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំសន្និសិទ ប្រធានសភា នៃអន្តរសភា(ISC)លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធាន អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា)៕

តាកែវ៖នៅវេលាម៉ោង៦:០០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦លោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី...
07/08/2026

តាកែវ៖នៅវេលាម៉ោង៦:០០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
លោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី បានអញ្ជើញចូលរួមប្រគេនទៀនវស្សា ទេយ្យទានចំនួន៤៩វត្ត អាស្រម២ និងបានរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។
ក្នុងមួយវត្តៗទទួលបានរួមមាន៖
-ទៀនព្រះវស្សា០១គូរ
- អង្ករ ៥០ kg
- ទឹកសុទ្ធដបធំ០៣កេះ
-ភេសជ្ជៈ០៣កេះ
- ទឹកស៊ីអ៊ីវ ១យួរ
- ទឹកត្រី០១យួរ
- និងបច្ច័យមួយចំនួន(ពិធីនេះប្រារព្ធធ្វើនៅវត្តទេពបុរី
ស្ថិតនៅក្នុងភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ) ៕

តាកែវ÷ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកវរសនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញចូលរួម ពិធីប្រកាស...
06/08/2026

តាកែវ÷ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកវរសនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញចូលរួម ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP)ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ (នៅសាលប្រជុំមន្ទីរផែនការខេត្ត)។

តាកែវ÷ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្...
06/08/2026

តាកែវ÷ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស ណា​ស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុត ខុន អភិបាលរង នៃគណៈ អភិបាលខេត្តតាកែវ (នៅអគារច្រកចេញចូលតែមួយ)។

តាកែវ៖ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប...
05/08/2026

តាកែវ៖ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ១៤:១០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ស្ថិតនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ (ប្រុស)
១/ ឈ្មោះ ជឹម រដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ​។
២/ ឈ្មោះ សេង ម៉ៅសៅដ្តា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
+ ដកហូតវត្ថុតាងរួមមាន÷
១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់៤.១៦ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ម៉ូតូចំនួន ១ គ្រឿង
៣/ ទូរស័ព្ទចំនួន ២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

តាកែវ ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដ...
05/08/2026

តាកែវ ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្ត មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ គោលដៅ ចេញល្បាតចល័តតាមបណ្ដាគោលដៅទទួលខុសត្រូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ សហការជួយសម្រួលចរាចរណ៍ដល់ក្មួយៗសិស្សានុសិស្សតាមបណ្តាសាលារៀន នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

តាកែវ ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦លោកវរសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរង បានដឹកនាំលោកនាយការិយាល័យ ផែនការប្រតិបត្តិការ និ...
04/08/2026

តាកែវ ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
លោកវរសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរង បានដឹកនាំលោកនាយការិយាល័យ ផែនការប្រតិបត្តិការ និងជំនួយការលេខាធិការដ្ឋាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារចាំបាច់មួយចំនួន និងការងារត្រៀមអនុវត្តផែនការ ការពារឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងអញ្ជើញបំពេញភារកិច្ចសំខាន់ៗ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ នាពេលខាងមុខ។ ពិធីប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្ត (នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ)។

តាកែវ៖រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កែន វណ្ណ: មេបញ្ជាការការរង ទទួលការងារនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំមន...
04/08/2026

តាកែវ៖រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
លោកវរសេនីយ៍ឯក កែន វណ្ណ: មេបញ្ជាការការរង ទទួលការងារនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដែលមានសមាសភាពចូលរួម លោកប្រធានមន្ទីរស្តីទី លោកនាយការិយាលយ័ចំណុះមន្ទីរ និងប្រធានអង្គភាពនគរបាលយុត្តិធម៌។
ខ្លឹមសារ÷ ប្រជុំត្រួតពិនិត្យ វាយតម្លៃលើកសសើរអង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ នាពេលកន្លងមក នៅចំនុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ។

តាកែវ÷ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង  កងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោកនាយសេនាធិការរ...
04/08/2026

តាកែវ÷ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន លោកនាយការិយាល័យហិរញ្ញវត្ថុ លោកនាយលេខាធិការដ្ឋាន លោកនាយការិយាល័យអធិការកិច្ច និងលោកមេបញ្ជាការ កងអនុសេនាធំ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៦ និងផែនការការពារសន្តិសុខផ្សេងៗ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

Address

RN2
Takeo
លេខទូរសព្ទបន្ទាន់1212(មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ)

Alerts

Be the first to know and let us send you an email when កងរាជអាវុធហត្ថខេត្តតាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កងរាជអាវុធហត្ថខេត្តតាកែវ:

Shortcuts

Share