28/07/2026
តើយើងអំពាវនាវព្រះនាមព្រះអម្ចាស់ ដោយរបៀបណា? យើងត្រូវការអំពាវនាវដល់ព្រះនាមទ្រង់ដោយចិត្តដ៏បរិសុទ្ធ (២ធម.២ៈ២២) ។ ចិត្តរបស់យើង ដែលជាប្រភពក្នុងការអំពាវនាវរបស់យើងនោះ គឺត្រូវតែបរិសុទ្ធ មិនស្វែងរកអ្វីផ្សេងក្រៅពីព្រះអម្ចាស់ ។ យើងក៏ត្រូវអំពាវនាវដល់ព្រះនាមទ្រង់ដោយ បបូរមាត់ដ៏បរិសុទ្ធដែរ (សផ.៣ៈ៩) ។ យើងីត្រូវប្រុងប្រយ័ត្ន ចំពោះពាក្យសម្តីរបស់យើង ពីព្រោះការនិយាយលែង គឺជា អ្វីមួយដែលធ្វើឱ្យបបូរមាត់យើង ស្មោកគ្រោកបំផុត។ ប្រសិន បើបបូរមាត់យើងត្រឡប់ជាមិនបរិសុទ្ធ ដោយព្រោះការនិយាយ លែង នោះយើងនឹងពិបាកអំពាវនាវដល់ព្រះនាមទ្រង់។ យើង មិនគ្រាន់តែត្រូវមានចិត្ត និងបបូរមាត់បរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវមានមាត់ដែលបើកឡើងផងដែរ (ទំន.៨១ៈ១០) ។ យើង ត្រូវការបើកមាត់របស់យើងឱ្យបានធំ ដើម្បីអំពាវនាវដល់ព្រះនាមទ្រង់ ។ លើសជាងនេះ យើងក៏ត្រូវអំពាវនាវដល់ព្រះនាម ទ្រង់ជាក្រុមជនផងដែរ ។ ២ធីម៉ូថេ ២ៈ២២ និយាយថា “ចូរឱ្យ រត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាម សេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់និងសេចក្តីមេត្រី ជាមួយនឹងអស់អ្នក ដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្ត ដ៏បរិសុទ្ធវិញ” ។ យើងត្រូវរួមគ្នាអំពាវនាវ ដល់ព្រះនាមព្រះ អម្ចាស់ ។ ទំនុកតម្កើង ៨៨ៈ៩ និយាយថា “ទូលបង្គំបាន ហៅដល់ទ្រង់រាល់តែថ្ងៃជានិច្ច” ។ នេះមានន័យថា យើងត្រូវ ការអំពាវនាវព្រះនាមទ្រង់រាល់ថ្ងៃ ។ លើសជាងនេះទៀតនោះ ទំនុកតម្កើង ១១៦ៈ២ និយាយថា “ដោយហេតុព្រោះទ្រង់ បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ ទ្រង់អស់មួយជីវិត” ។ ពេលដែលយើងនៅមានជីវិតនៅឡើយយើងត្រូវការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ។
https://www.rhemabooks.org/km/home/?