ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ - National Payment Certification Agency

  • Home
  • ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ - National Payment Certification Agency

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ - National Payment Certification Agency ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA)

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប. ឬ NPCA) ជាអង្គភាពដែលបញ្ជាក់លើការស្នើសុំទូទាត់ចំណាយរបស់មូលដ្ឋានសុខាភិបាលចំពោះមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ព្រមទាំងផ្នែកហានិភ័យការងារ។

ឆានែលតេឡេក្រាមជាផ្លូវការ: https://t.me/npca_1273

ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គនាយកទីភ្នាក់ងារ...
06/08/2026

ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ ជំនាន់ទី២ (PMRS 2.0) សម្រាប់កម្រិតមន្ទីរពេទ្យ នៅខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងរំលឹកឡើងវិញអំពីការប្រើប្រាស់ប្រព័ន្ធ PMRS 2.0 និងនីតិវិធីនៃការស្នើសុំទូទាត់ចំណាយមកកាន់ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយរបស់ ទ.ជ.ប. ដើម្បីគាំទ្រដំណើរការបញ្ជាក់ចំណាយថ្មីនៅពេលឆាប់ៗនេះ។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តករសន្តិសុខសង្គម បេឡាជាតិសន្តិសុខសង្គម ធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ក្នុងគម្រោង H-EQIP2 មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ប្រចាំកម្ពុជា ព្រមទាំងមន្ទីរពេទ្យគ្រប់កម្រិតនៅគ្រប់រាជធានី-ខេត្ត។

From August 4-6, 2026, the National Payment Certification Agency (NPCA), under the leadership of the Director General of NPCA, organized a refresher training workshop in Siem Reap on the use of the Patient Management and Registration System 2.0 (PMRS 2.0) for all hospital levels. The workshop aimed to refresh participants’ knowledge on the use of PMRS 2.0 and the procedures for submitting payment claims through NPCA’s Digital Payment Certification System, in preparation for the upcoming implementation of the new payment certification process.

The training was attended by representatives from the Ministry of Health, the National Social Protection Council, the Social Security Regulator, the National Social Security Fund, the World Bank, development partners under the H-EQIP2 Project, the Korea Foundation for International Healthcare (KOFIH) Cambodia, and hospitals of all levels across the capital and all provinces.
JOIN US:
Telegram: https://t.me/npca_1273
Instagram: https://www.instagram.com/npca.1273/
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

30/07/2026
📣ដំណឹងជ្រើសរើសបុគ្គលិក📣ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) សូមប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដូចតទៅ៖- មន្រ្តីបញ្ជ...
21/07/2026

📣ដំណឹងជ្រើសរើសបុគ្គលិក📣

ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) សូមប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដូចតទៅ៖

- មន្រ្តីបញ្ជាក់ចំណាយ ចំនួន ៤ រូប
- មន្រ្តីធានាគុណភាពទិន្នន័យ ចំនួន ១ រូប
- មន្រ្តីអភិវឌ្ឍកម្មវិធីផ្ទាំងខាងក្រោយ ចំនួន ១ រូប

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមមេត្តាផ្ញើCover letter និង CV របស់លោកអ្នកមកកាន់សារអេឡិចត្រូនិច [email protected] យ៉ាងយូរបំផុតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០ នាទីល្ងាច។
JOIN US:
Facebook: https://www.facebook.com/NPCA.OFFICIAL/
Telegram: https://t.me/npca_1273
Instagram: https://www.instagram.com/npca.1273/
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ #ជ្រើសរើសបុគ្គលិក

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត រស់ ឈុនអៀង អគ្គនាយករង នៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានដឹកនាំសិក្ខាសាលា...
19/07/2026

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត រស់ ឈុនអៀង អគ្គនាយករង នៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម ដែលមានការចូលរួមពីតំណាងក្រសួងសុខាភិបាល និយ័តករសន្តិសុខសង្គម បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងភាគីផ្ដល់សេវាឯកជនទូទាំងប្រទេស ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។

សិក្ខាសាលានេះបានផ្សព្វផ្សាយអំពីលក្ខខណ្ឌ បែបបទ នីតិវិធី និងការស្នើសុំទូទាត់ចំណាយតាមរយៈប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការអនុវត្តការបញ្ជាក់ចំណាយលើសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នាពេលខាងមុខ។

On July 13, 2026, Dr. Ros Chhun Eang, Deputy Director General of the National Payment Certification Agency (NPCA), led a dissemination workshop on Payment Certification in the Social Protection System. The workshop was attended by representatives from the Ministry of Health, the Social Security Regulator, the National Social Security Fund (NSSF), and contracted private healthcare providers nationwide with NSSF.

The workshop disseminated information on the conditions, procedures, and payment claim submission process through NPCA’s Digital Payment Certification System, while also preparing stakeholders for the upcoming implementation of payment certification for medical services under the Social Security Scheme for Healthcare.
JOIN US:
Telegram: https://t.me/npca_1273
Instagram: https://www.instagram.com/npca.1273/
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការប្...
19/07/2026

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ ជំនាន់ទី២ (PMRS 2.0) សម្រាប់កម្រិតមណ្ឌលសុខភាព នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកបណ្ឌិត រស់ ឈុនអៀង អគ្គនាយករង នៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទូទាំងប្រទេស ក្នុងគោលបំណងរំលឹកឡើងវិញអំពីការប្រើប្រាស់ប្រព័ន្ធ PMRS 2.0 និងនីតិវិធីនៃការស្នើសុំទូទាត់ចំណាយមកកាន់ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយរបស់ ទ.ជ.ប. ដើម្បីគាំទ្រដល់ការដាក់ដំណើរការប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយប្រកបដោយប្រសិទ្ធភាព។

From June 23-25, 2026, the National Payment Certification Agency (NPCA) organized a refresher training on the use of the Patient Management and Registration System 2.0 (PMRS 2.0) for Health Centers in Siem Reap Province, led by Dr. Ros Chhun Eang, Deputy Director General of NPCA.

The training brought together representatives from the Ministry of Health, Provincial Health Departments, Operational District Offices, and Health Centers nationwide. It aimed to refresh participants’ knowledge on the use of PMRS 2.0 and the procedures for submitting payment claims through NPCA’s Digital Payment Certification System, contributing to the effective implementation of the system.
JOIN US:
Telegram: https://t.me/npca_1273
Instagram: https://www.instagram.com/npca.1273/
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

អបអរសាទរគម្រប់ខួប៣ឆ្នាំនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) 🎉Happy 3rd Anniversary to the NPCA! 🎉JOIN US:Telegram: htt...
17/07/2026

អបអរសាទរគម្រប់ខួប៣ឆ្នាំនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) 🎉
Happy 3rd Anniversary to the NPCA! 🎉
JOIN US:
Telegram: https://t.me/npca_1273
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក...
16/07/2026

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព» ជាមួយតំណាងបេឡាជាតិសន្តិសុខសង្គម។

កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូល និងមតិយោបល់បច្ចេកទេសពី ប.ស.ស. ដើម្បីធានាថាការរៀបចំឯកសារនេះមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីឈានទៅកិច្ចពិភាក្សាកម្រិតអន្តរស្ថាប័ននាពេលខាងមុខនេះ។

On July 15, 2026, the Director General of the National Payment Certification Agency (NPCA) led a consultative meeting on the draft Inter-Ministerial Prakas on the “Conditions, Procedures, and Processes for the Payment Certification of Medical Service under the Social Security Scheme for Healthcare” with representatives from the National Social Security Fund (NSSF).

The meeting aimed to gather technical inputs and feedback from NSSF to ensure that the document is technically sound and to support subsequent discussions at the inter-institutional level in the near future.
JOIN US:
Telegram: https://t.me/npca_1273
Instagram: https://www.instagram.com/npca.1273/
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

10/07/2026
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ 👏🎊Celebrating th...
08/07/2026

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ 👏🎊

Celebrating the 9th anniversary of Sambor Prei K*k Temple’s inscription on the UNESCO World Heritage List (July 8, 2017 - July 8, 2026) 👏🎊
JOIN US:
Telegram: https://t.me/npca_1273
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ ~ ៧ កក្កដា ២០២៦) 🇰🇭👏🏻Celebr...
07/07/2026

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ ~ ៧ កក្កដា ២០២៦) 🇰🇭👏🏻

Celebrating the 18th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (July 7, 2008 - July 7, 2026) 🇰🇭👏🏻
JOIN US:
Telegram: https://t.me/npca_1273
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ

Address


Alerts

Be the first to know and let us send you an email when ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ - National Payment Certification Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ - National Payment Certification Agency:

Shortcuts

  • Want your organization to be the top-listed Government Service?

Share