សារព័ត៌មានសេរី ន័រវែស - The Free Press Norway

  • Hjem
  • Norge
  • Grimstad
  • សារព័ត៌មានសេរី ន័រវែស - The Free Press Norway

សារព័ត៌មានសេរី ន័រវែស - The Free Press Norway វប្បធម៌ សាសនា ជំនឿ នយោបាយ និងសង្គម

04/08/2026

វីដេអូស្តីពី « កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ កិច្ចប្រជុំ ISC-2 នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា »

ប្រភព ៖ Samdech Hun Sen of Cambodia Channel

04/08/2026

ផ្លូវជាតិលេខ៧ សរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

ប្រភព ៖ Samdech Hun Sen of Cambodia Channel

ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងក្រុមការងារចុះមូលដ្ឋានឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ...
04/08/2026

ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងក្រុមការងារចុះមូលដ្ឋានឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់គ្រួសារអតីតយុទ្ធជន និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ២០ គ្រួសារ។

គ្រួសារដែលបានទទួលអំណោយនាពេលនេះបានគោរពសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចទាំងទ្វេដែលសម្ដេចកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

ប្រភព ៖ Samdech Hun Sen of Cambodia Channel

ផ្ទះទេវតាទី៣៣៧ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត...
04/08/2026

ផ្ទះទេវតាទី៣៣៧ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនអតីតយុទ្ធជនពិការ នៅខេត្តតាកែវ
------------
នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន
លោក ប៉ែវ រ៉ែន អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការជើង
និងប្រពន្ធឈ្មោះ ខាត់ ក្តឹប អាយុ៥២ឆ្នាំ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គ្រួសារគាត់មានកូនចំនួន៨នាក់ (ប្រុស៤នាក់) ក្នុងនោះកូនៗ៧នាក់ ពួកគេមានគ្រួសារហើយបានបែកចេញទៅរស់នៅកន្លែងផ្សេងៗ និងសុទ្ធតែមានជីវភាពខ្វះខាត។ សព្វថ្ងៃពួកគាត់រស់នៅជាមួយកូនប្រុសពៅអាយុ១៥ឆ្នាំ និងចៅៗកំព្រាចំនួន៤នាក់ ក្នុងជីវភាពខ្វះខាត។

ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះគ្រួសារអតីតយុទ្ធជនដែលទទួលអំណោយផ្ទះនាពេលនេះ ដែលជានិច្ចកាលលោកទាំង៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះ និងទឹកស្អាតដល់ម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ ព្រមទាំងនាំយកនូវកាតាបដែលមានសម្ភារៈសិក្សាជាច្រើនមុខ សំលៀកបំពាក់ មកចែកដល់សិស្សានុសិស្សនៅភូមិនេះចំនួន១២៥នាក់ផងដែរ៕

ប្រភព ៖ Samdech Hun Sen of Cambodia Channel

03/08/2026

នាទីជីវិត និងជំនឿខ្មែរ ៖ មនុស្សតែប្រាថ្នា ៤ យ៉ាង _ ធម្មទេសនាដោយ ព្រះបញ្ញមុនីញាណ ហាក់ សៀងហៃ
ប្រភព ៖ Hak Sienghai

ោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តក...
03/08/2026

ោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ និងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ ព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ។

ខេត្តកណ្តាល ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ប្រភព​៖ Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia Channel

សារជូនពររបស់ឯកឧត្តមបណ្ឌិត មាស ម៉ារិន ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គភាពសារព័ត៌មានសេរី ន័រវែស គោរពផ្ញើជូនសម្តេចអគ្គមហាសេនា...
03/08/2026

សារជូនពររបស់ឯកឧត្តមបណ្ឌិត មាស ម៉ារិន ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គភាពសារព័ត៌មានសេរី ន័រវែស គោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាបំផុត នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ (០៥ ខែសីហា ឆ្នាំ១៩៥១-០៥ ខែសីហា ឆ្នាំ២០២៦) ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-...
03/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ក្រសួងអប់រំ យុវជន និងកីឡា ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល ប្រកបដោយក្តីនឹករលឹក។ លោកជំទាវបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំជំរុញឱ្យមានកិច្ចសហការរវាងសមាគម និង ក្រសួង នេះឡើង សំដៅលើកកម្ពស់សមត្ថភាពដល់យុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់តាំងពីឆ្នាំ២០០៨ មក ក្រសួងបានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្ស-និស្សិត សំដៅលើកកម្ពស់មូលធនមនុស្សនៅកម្ពុជា ស្របតាមអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាងនេះទៅទៀត ក្រសួងក៏បានជួយ និងផ្តល់អាហារូបករណ៍ដល់ សិស្ស-និស្សិត ដែលជាកូនចៅសាច់ញាតិរបស់វីរយុទ្ធជនជួរមុខឱ្យបានបន្តការសិក្សារៀនសូត្រ ព្រមទាំងបានជួយឱ្យសិស្ស-និស្សិតដែលត្រឡប់ចូលប្រទេសវិញឱ្យបានបន្តការសិក្សា ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលឡើយ។

លោកជំទាវបណ្ឌិត ក៏បានបង្ហាញនូវជំនឿចិត្តស្នូលរបស់សមាគម គឺ “ជីវភាពខ្វះខាត កង្វះខាតផ្នែកថវិកា ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ។” យុវជនមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ បណ្តុះបណ្តាល ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនាពេលអនាគតសម្រាប់ជាតិ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ។

ប្រភព ៖ Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia Channel

02/08/2026

នាទីជីវិត និងជំនឿខ្មែរ ៖ សូមជ្រះថ្លាស្តាប់ព្រះធម៌ ដើម្បីសម្អាតចិត្ត ឈានទៅរកការរួចផុតពីទុក្ខទាំងពួង
ពន្យល់ដោយ៖​ អ្នកឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបប្តម្ភក៍ ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា
សូមមេត្តាជួយស៊ែរ ដើម្បីចែករំលែកបុណ្យកុសលទាំងអស់គ្នា
ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

02/08/2026

វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៧ កក្កដា- ១ សីហា ២០២៦

ប្រភព Samdech Moha Borvor Thipadei HUN MANET, Prime Minister of Cambodia Channel

Adresse

Speiderveien 33H
Grimstad
4879

Telefon

+4740180486

Nettsted

Varslinger

Vær den første som vet og la oss sende deg en e-post når សារព័ត៌មានសេរី ន័រវែស - The Free Press Norway legger inn nyheter og kampanjer. Din e-postadresse vil ikke bli brukt til noe annet formål, og du kan når som helst melde deg av.

Kontakt Organisasjonen

Send en melding til សារព័ត៌មានសេរី ន័រវែស - The Free Press Norway:

Snarveier

Del