The Samantha -Vipassanadhura Brahma Kesa Centre

The Samantha -Vipassanadhura  Brahma Kesa Centre Learn -reflect -implement -share

12/09/2026
09/09/2026

សូមគោរពស្នើសុំការអន្តរាគមន៍ និងការបំភ្លឺពី រដ្ឋបាលខេត្តកោះកុង និងក្រសួងយុត្តិធម៌!

ខ្ញុំសូមទាមទារយុត្តិធម៌តាមផ្លូវច្បាប់ ចំពោះករណីក្រុមហ៊ុនឯកជនបរទេសមួយនៅតំបន់តារាសាគរ ដែលបានរំលោភអំណាចរដ្ឋ ដោយប្រើប្រាស់កងកម្លាំងសមត្ថកិច្ចចុះបិទ «មជ្ឈមណ្ឌលសមាធិ» ស្របច្បាប់ ដោយគ្មានដីកាតុលាការ ឬលិខិតបញ្ជាផ្លូវការ។

ទង្វើនេះ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ៖ រដ្ឋធម្មនុញ្ញកម្ពុជា (មាត្រា៥២) ក្រមនីតិវិធីព្រហ្មទណ្ឌ (មាត្រា៨៦ & ៨៧) ក្រមព្រហ្មទណ្ឌ (មាត្រា២៤៧) និងច្បាប់ស្តីពីការវិនិយោគ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការដោះស្រាយករណីនេះដោយតម្លាភាព និងម៉ឺងម៉ាត់បំផុត។ សូមបងប្អូនជួយចែករំលែកដើម្បីស្វែងរកយុត្តិធម៌!

Respectfully requesting intervention and clarification from the Koh Kong Provincial Administration and the Ministry of Justice!

I am seeking legal justice regarding an incident in the Dara Sakor area, where a foreign private company abused state power by using security forces to shut down a legally recognized "Meditation Center" without a court order or official mandate.

This action is a severe violation of the Constitution of Cambodia (Art. 52), the Criminal Procedure Code (Art. 86 & 87), the Criminal Code (Art. 247), and the Law on Investment.

I strongly urge the relevant authorities to take strict and transparent legal action to resolve this case. Please share this to help us seek justice!

៦.សទ្ធាត្រូវមានប្រាជ្ញាជាអ្នកដឹកនាំសទ្ធាដែលត្រឹមត្រូវ («សម្មាសទ្ធា») មិនមែនជាជំនឿដោយងងឹតងងល់ដែលបិទទ្វាររបស់ «ប្រាជ្ញា» (...
05/09/2026

៦.សទ្ធាត្រូវមានប្រាជ្ញាជាអ្នកដឹកនាំ

សទ្ធាដែលត្រឹមត្រូវ («សម្មាសទ្ធា») មិនមែនជាជំនឿដោយងងឹតងងល់ដែលបិទទ្វាររបស់ «ប្រាជ្ញា» (ការដឹងច្បាស់) ឡើយ។ ផ្ទុយទៅវិញ សទ្ធាគឺជាកម្លាំងជំរុញឱ្យយើងសិក្សា ពិចារណា និងអនុវត្តព្រះធម៌ឱ្យកាន់តែច្បាស់។
នៅពេលសទ្ធាក្លាយជាជំនឿដែលប្រកាន់ដោយខ្វះការយល់ដឹង វានឹងនាំចិត្តឱ្យឃ្លាតឆ្ងាយពីខ្លឹមសារពិតរបស់ព្រះធម៌ ហើយអាចក្លាយជាជំនឿដែលមិនត្រឹមត្រូវ។ ដូច្នេះ សទ្ធាត្រូវមានប្រាជ្ញាជាអ្នកដឹកនាំ ដើម្បីជាប្រយោជន៍ដល់ការចម្រើនផ្លូវចិត្ត។

- Right confidence or genuine conviction (Sammā Saddhā) is not blind faith that shuts the door to Wisdom (Paññā). On the contrary, confidence is the driving force that encourages us to study, reflect upon, and practice the Dhamma with increasing clarity.
When conviction turns into beliefs clung to without understanding, it leads the mind away from the true essence of the Dhamma and can become false belief. Therefore, faith must have wisdom as its guide in order to be beneficial for spiritual growth.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

05/09/2026

សូមគោរពស្នើសុំការបំភ្លឺពី រដ្ឋបាលខេត្តកោះកុង និង ក្រសួងយុត្តិធម៌!
តើក្រុមហ៊ុនឯកជនបរទេសដែលកំពុងវិនិយោគនៅកម្ពុជា មានសិទ្ធិប្រើប្រាស់អំណាចបញ្ជាលើកងកម្លាំងសមត្ថកិច្ចរដ្ឋដែរឬទេ? ហើយតើក្រុមហ៊ុនឯកជនមានសិទ្ធិចុះទៅបិទ «មជ្ឈមណ្ឌលសមាធិ» ដែលទទួលបានការដឹងឮ និងទទួលស្គាល់ផ្លូវការពីស្ថាប័នថ្នាក់ជាតិ ដោយគ្មាន «ដីកាតុលាការ» ឬបញ្ជាជាលាយលក្ខណ៍អក្សរពីអាជ្ញាធរមានសមត្ថកិច្ចដែរឬទេ?
ខ្ញុំបានរក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ជិត១ឆ្នាំមកហើយ ដើម្បីទុកឱកាសដោះស្រាយ ដោយសន្តិវិធី។ ប៉ុន្តែផ្ទុយទៅវិញ ទង្វើប្រមាថមើលងាយ និងការរំលោភច្បាប់ពីសំណាក់តំណាងក្រុមហ៊ុនចិនមួយនេះ នៅតែបន្តកើតមានយ៉ាងធ្ងន់ធ្ងរ និងព្យាយាមគេចវេសមិនទទួលខុសត្រូវ។
អាស្រ័យហេតុនេះ ខ្ញុំសូមទាមទារស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ករណីដែលកើតឡើងនៅ តំបន់តារាសាគរ ខេត្តកោះកុង ដោយផ្អែកលើមូលដ្ឋានច្បាប់ដូចខាងក្រោម៖
* រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ៥២): រដ្ឋការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអំណាចរដ្ឋ។ គ្មានរូបវន្តបុគ្គល ឬនីតិបុគ្គលឯកជនណាមួយ (ពិសេសក្រុមហ៊ុនបរទេស) អាចមកប្រើប្រាស់ «អំណាចរដ្ឋ» ឬបញ្ជាកងកម្លាំងប្រដាប់អាវុធជំនួសអាជ្ញាធរដែនដីបានឡើយ។
* ក្រមនីតិវិធីព្រហ្មទណ្ឌ (មាត្រា ៨៦ និង មាត្រា ៨៧): ការឆែកឆេរ ឃាត់ឃាំង ឬបិទទីតាំងណាមួយ ត្រូវតែធ្វើឡើងដោយ «មន្ត្រីនគរបាលយុត្តិធម៌» ដែលមានដីកាត្រឹមត្រូវពីតុលាការ (ដីកាឆែកឆេរ/ដីកាសម្រេចរឹបអូស ឬផ្អាកទីតាំង) លើកលែងតែករណីបទល្មើសជាក់ស្តែងប៉ុណ្ណោះ។ ក្រុមហ៊ុនឯកជនគ្មានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការចាត់វិធានការទាំងនេះឡើយ។
* ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ២៤៧ - បទរំលោភលើទ្រព្យសម្បត្តិ/លំនៅឋាន): ការចូលទៅកាន់កាប់ បិទ ឬរារាំងទីតាំងដែលបានអនុញ្ញាតផ្លូវការ ដោយគ្មានដីកាតុលាការ គឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។
* ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា: អ្នកវិនិយោគបរទេសទាំងអស់ មានកាតព្វកិច្ចដាច់ខាតនៅក្នុងការគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ហើយមិនត្រូវប្រើប្រាស់ឥទ្ធិពលរំលោភលើសិទ្ធិពលរដ្ឋ ឬសាសនាឡើយ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តកោះកុង ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ នឹងមេត្តាចាត់វិធានការពិនិត្យ ស្រាវជ្រាវ និងផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
សម្រាប់បងប្អូនខ្មែរដែលស្រឡាញ់យុត្តិធម៌សូមជួយចែករំលែកព័ត៌មាននេះអោយបានច្រើន ដើម្បីថ្នាក់ដឹកនាំលោកបានដឹង ខ្ញុំនឹងបន្តបញ្ចេញវីដេអូផ្សេងៗទៀត។

៥. ការគោរពចំពោះព្រះបរមសម្មាសម្ពុទ្ធ ដ៏ខ្ពង់ខ្ពស់ គឺជាការរស់នៅតាមព្រះធម៌ដ៏ប្រសើឧត្តមព្រះពុទ្ធមិនដែលបង្រៀនឱ្យមនុស្សគោរពព្រ...
03/09/2026

៥. ការគោរពចំពោះព្រះបរមសម្មាសម្ពុទ្ធ ដ៏ខ្ពង់ខ្ពស់ គឺជាការរស់នៅតាមព្រះធម៌ដ៏ប្រសើឧត្តម

ព្រះពុទ្ធមិនដែលបង្រៀនឱ្យមនុស្សគោរពព្រះអង្គដោយការប្រកាន់លើពិធីផ្សេងៗ ឬរូបភាពខាងក្រៅប៉ុណ្ណោះទេ។ ការគោរពដ៏មានន័យបំផុត គឺកើតចេញពីចិត្តដែលមានសទ្ធាជ្រះថ្លា បង្ហាញតាមកាយ វាចា និងចិត្ត ហើយកាន់តែខ្ពង់ខ្ពស់ថែមទៀត នៅពេលយើងយកព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹងមកអនុវត្តន៍ ដើម្បីលះបង់អំពើអក្រក់ ចម្រើនអំពើល្អ និងសម្អាតចិត្តរបស់ខ្លួន។
ការគោរពព្រះពុទ្ធមិនមែនត្រឹមតែបង្ហាញការគោរពចំពោះព្រះអង្គទេ ប៉ុន្តែជាការគោរពចំពោះ «ព្រះធម៌» ដែលព្រះអង្គបានត្រាស់ដឹង ហើយយកព្រះធម៌នោះមកអនុវត្តក្នុងជីវិតជាក់ស្ដែង។ ការគោរពដោយចិត្ត គឺសទ្ធា ដោយកាយ និង វាចា គឺ សុចរិត ហើយដោយការអនុវត្តព្រះធម៌ គឺជាការគោរពដែលនាំឱ្យជីវិតយើងរួចផុតពីទុក្ខទាំងពួង។

[English] The Buddha never taught people to honor him merely through attachment to ceremonies or outward appearances. The most meaningful reverence arises from a heart filled with sincere confidence (Confidence/Saddhā), is expressed through body, speech, and mind, and reaches its highest purpose when we live the Dhamma—abandoning what is evil, cultivating what is good, and purifying the mind.
Meaningful reverence for the Buddha does not just show respect to him directly, but rather is respect for the Dhamma which he realized, and bringing that Dhamma into active practice in our lives. To honor the Buddha in the heart is confidence; through body and speech, it is right conduct; and through living the Dhamma, reverence becomes the path that leads our life toward total freedom from all suffering.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

៤.កុំវាស់ធម៌ត្រឹមរូបភាពខាងក្រៅ ការប្រតិបត្តិព្រះធម៌ មិនអាចវាស់វែងបានត្រឹមចំនួនពិធីដែលបានធ្វើដើម្បីឱ្យមហាជនឃើញ ឬពាក្យធម៌ដ...
30/08/2026

៤.កុំវាស់ធម៌ត្រឹមរូបភាពខាងក្រៅ
ការប្រតិបត្តិព្រះធម៌ មិនអាចវាស់វែងបានត្រឹមចំនួនពិធីដែលបានធ្វើដើម្បីឱ្យមហាជនឃើញ ឬពាក្យធម៌ដែលបានទន្ទេញចាំមាត់ប៉ុណ្ណោះទេ។ សញ្ញាពិតនៃការរីកចម្រើនរបស់ចិត្ត គឺស្ថិតនៅត្រង់ថាតើ «លោភៈ» (សេចក្ដីលោភ) របស់ចិត្តអ្នកថយចុះឬនៅ? «កំហឹង» (កំហឹង) របស់ចិត្តអ្នកថយចុះឬនៅ? តើទាន សីល ភាវនា មេត្តា សតិ និងប្រាជ្ញាកើនឡើងឬនៅ?
ការប្រតិបត្តិពិត ត្រូវនាំមកនូវការប្រែប្រួលជាវិជ្ជមាន ទាំងក្នុងចិត្ត (កុសលធម៌) និងក្នុងការប្រព្រឹត្តជាប្រចាំថ្ងៃ មិនមែនគ្រាន់តែជាការបង្ហាញរូបភាពខាងក្រៅថា យើងជាអ្នកប្រតិបត្តិធម៌ប៉ុណ្ណោះទេ។
[English] Dhamma practice cannot be measured solely by the number of ceremonies performed in public view or the specific teachings memorized. The true sign of mental progress lies in asking yourself: Is your Greed (Lobha) decreasing? Is your Anger (Kosa/Dosa) weakening? Are giving, virtue, meditation, compassion, mindfulness, and wisdom actually growing?
Authentic practice must lead to positive change—both within the mind (as wholesome qualities) and in daily behavior—not merely displayed outwardly through appearances as being a "Dhamma practitioner."

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

៣. ប្រពៃណីត្រូវដើរជាមួយប្រាជ្ញា[Khmer] ប្រពៃណី និងវត្តប្រតិបត្តិដែលល្អគួរតែត្រូវបានថែរក្សារ និងបន្ត។ ប៉ុន្តែ ព្រះធម៌បង្រ...
29/08/2026

៣. ប្រពៃណីត្រូវដើរជាមួយប្រាជ្ញា
[Khmer] ប្រពៃណី និងវត្តប្រតិបត្តិដែលល្អគួរតែត្រូវបានថែរក្សារ និងបន្ត។ ប៉ុន្តែ ព្រះធម៌បង្រៀនឱ្យយើងរក្សាដោយមាន «សតិ» និងយល់ពីហេតុផល។ ការរក្សាដោយគ្រាន់តែថា «ចាស់ៗធ្វើតៗគ្នា» ឬ «ធ្វើដោយមិនយល់ហេតុផល» អាចនាំទៅរកការប្រកាន់ខុស និងសេចក្ដីវង្វេង។
យើងគួរគោរពអ្វីដែលល្អ គោរពហេតុផល មានការខ្មាស់អៀនចំពោះអំពើអកុសល («ហិរិ») និងខ្លាចផលនៃអំពើអកុសល («ឧត្តប្បៈ») ព្រមទាំងពិចារណាដោយ «ប្រាជ្ញា» ដើម្បីឱ្យយល់ពីគោលបំណងពិតនៃការប្រតិបត្តិនីមួយៗ។ មិនមែនអ្វីដែលធ្វើតៗគ្នា សុទ្ធតែត្រឹមត្រូវ ១០០% ទេ ព្រះធម៌ត្រូវដឹងដោយហេតុផល និងការអនុវត្ត។
[English] Wholesome traditions and beneficial practices deserve to be preserved and continued. However, the Dhamma teaches us to uphold them with Mindfulness (Sati) and to understand their reasons. Holding onto practices simply because "ancestors did it" or "doing them without understanding the purpose" can lead to wrong views and delusion.
We should respect what is good, respect reason, have shame regarding unwholesome acts (Hiri), fear the consequences of unwholesome acts (Ottappa), and reflect with Wisdom (Paññā) to understand the true purpose of each practice. Just because something has been passed down and performed collectively does not guarantee it is 100% correct. Dhamma is realized through reason and practice.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

២. សីលពិត ត្រូវបានបង្ហាញតាមការប្រព្រឹត្តជាប្រចាំថ្ងៃ[Khmer] សីលមិនមែនជាឧបករណ៍សម្រាប់បង្កើតរូបភាព ឬកសាងកេរ្តិ៍ឈ្មោះថា យើង...
27/08/2026

២. សីលពិត ត្រូវបានបង្ហាញតាមការប្រព្រឹត្តជាប្រចាំថ្ងៃ
[Khmer] សីលមិនមែនជាឧបករណ៍សម្រាប់បង្កើតរូបភាព ឬកសាងកេរ្តិ៍ឈ្មោះថា យើងជាមនុស្សល្អ ដើម្បីទទួលបានការសរសើរពីមហាជននោះទេ។ សីលគឺជាការបង្ហាត់ខ្លួន ដើម្បីកុំឱ្យកាយ និងវាចារបស់យើង បង្កទុក្ខវេទនាដល់ខ្លួនឯង និងអ្នកដទៃ។
នៅក្នុងការប្រតិបត្តិមគ្គ {ផ្លូវទៅកាន់ការរំលត់ទុក្ខទាំងពួង} សីលគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលនាំឱ្យចិត្តស្ងប់ («សមាធិ»)។ ភាពស្ងប់នេះគឺជាលក្ខខណ្ឌចាំបាច់ដើម្បីឱ្យ «ប្រាជ្ញា» (ការដឹងច្បាស់) អាចរីកចម្រើនបាន។ សីលមិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែបើគ្មានសីលជាគ្រឹះទេ នោះការសម្អាតចិត្តឱ្យរួចផុតពីទុក្ខមិនអាចកើតឡើងបានឡើយ។
[English] Virtue (Sīla) is not a tool for creating an image or building a reputation of being a "good person" just to receive praise from others. Virtue is self-training to ensure that our body and speech do not cause suffering to ourselves or to others.
In the practice of the Noble Eightfold Path {the path leading to the cessation of all suffering}, virtue serves as the essential foundation that leads to composure (Concentration/Samādhi). This mental stability is the necessary condition for Wisdom (Paññā) to develop and grow. While virtue itself is not the final goal, without its foundation, the complete purification of the mind and liberation from suffering cannot occur.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

សីលពិតប្រាកដ និងវត្តប្រតិបត្តិដ៏ល្អមានតម្លៃណាស់ក្នុងព្រះពុទ្ធសាសនា។ ប៉ុន្តែ តម្លៃរបស់វាគឺអាស្រ័យលើ «សម្មាទិដ្ឋិ» (ការយល់...
26/08/2026

សីលពិតប្រាកដ និងវត្តប្រតិបត្តិដ៏ល្អមានតម្លៃណាស់ក្នុងព្រះពុទ្ធសាសនា។ ប៉ុន្តែ តម្លៃរបស់វាគឺអាស្រ័យលើ «សម្មាទិដ្ឋិ» (ការយល់ដឹងត្រូវ)។ ការរក្សាសីលមិនមែនគ្រាន់តែដើម្បីឱ្យបានអនុវត្តតាម «ទម្រង់» រូបភាពខាងក្រៅនៃពិធីសាសនានោះទេ។
គោលបំណងពិតរបស់សីល និងវត្តប្រតិបត្តិ គឺដើម្បីហ្វឹកហាត់ កាយ វាចា ចិត្តឱ្យបានស្អាតស្អំ ដើម្បីឱ្យយើងលះបង់អំពើអកុសល និងចម្រើនអំពើកុសល។ ប្រសិនបើយើងប្រកាន់ខ្ជាប់តែទម្រង់ខាងក្រៅដោយមិនយល់ខ្លឹមសារ (ដោយខ្វះប្រាជ្ញា) ការប្រតិបត្តិនោះនឹងក្លាយជា «សីលព្វតបរាមាស» ដែលជាសញ្ញាមួយនៃសោតាបន្នដែលមិនទាន់សម្រេចបាន {ជំនឿរក្រៅ រឺ លើសពីសាសនា រឺ ជាជំនឿអត់ក្បួនច្បាប់}។ ដូច្នេះ សីលត្រូវដើរទន្ទឹមគ្នានឹងការយល់ហេតុផល។
[English] Authentic virtue (Sīla) and wholesome observances hold immense value in Buddhism. However, their value depends entirely on Right View (Sammā Ditthi). Observing precepts is not just about following the "forms" or outward appearances of religious rituals.
The true purpose of precepts and observances is to train and purify body, speech, and mind—to abandon unwholesome actions and cultivate wholesome ones. When one clings to external forms without understanding their core meaning (lacking wisdom), practice degrades into «Sīlabbata-parāmāsa» (attachment to wrong rites and rituals)—one of the three fetters abandoned by a Stream-Enterer. Therefore, virtue must always go hand-in-hand with an understanding of its reasons and purpose.

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

សិល៌ នឹង ការប្រតិបត្តិនាំយើងទៅរកការសំអាតចិត្ត #មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា   #សិលសមាធិបញ្ញា  #សម...
25/08/2026

សិល៌ នឹង ការប្រតិបត្តិនាំយើងទៅរកការសំអាតចិត្ត

#មជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មាចារ្យព្រហ្មកេសា


#សិលសមាធិបញ្ញា #សមាធិ_ស្តាប់ព្រះធម៌_កើនបញ្ញា

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Samantha -Vipassanadhura Brahma Kesa Centreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์