LIM Sovichra លឹម សុវិច្ឆរ៉ា

LIM Sovichra លឹម សុវិច្ឆរ៉ា សួស្តី ! សូមជួយ Follow !

ព័ត៌មាន កម្សាន្ត ចំណេះដឹង

 #ខ្មែរឥស្សរៈ នៅស្រុកខ្មែរកាលណាគេនិយាយអំពីខ្មែរឥស្សរៈ ប្រឆាំងដណ្ដើមឯករាជ្យ ពីអាណានិគមបារាំង គេមិនដែលពន្យល់ពាក្យ ខ្មែរឥស្...
26/04/2026

#ខ្មែរឥស្សរៈ
នៅស្រុកខ្មែរកាលណាគេនិយាយអំពីខ្មែរឥស្សរៈ ប្រឆាំងដណ្ដើមឯករាជ្យ ពីអាណានិគមបារាំង គេមិនដែលពន្យល់ពាក្យ ខ្មែរឥស្សរៈ មាននិយមន័យដូចម្ដេចនោះទេ ហើយគេក៏មិនដែលនិយាយពីក្រុមខ្មែរឥស្សរៈ ជាច្រើនទៀត ងើបប្រឆាំងនឹងអាណានិគមបារាំង ហើយគេក៏មិនពន្យល់ពីមូលហេតុដែលបារាំងព្រមប្រគល់ឯករាជ្យឲ្យខ្មែរដែរ។

ខ្មែរឥស្សរ: មានន័យថា “ជាធំ, មិន​កញ្ជះ​គេ, ជា​អ្នកជា​, អ្នកមិនរណប។ ដូច្នេះ ខ្មែរឥស្សរៈ គឺជា​ក្រុម​ខ្មែរ ដែល​ជា​ម្ចាស់​លើ​ខ្លួនឯង គ្មាន​នៅ​ក្រោម​អំណាច​នរណា, ជា​ខ្មែរ​មាន​ឯករាជ្យ, មាន​សេរីភាព, មាន​សិទ្ធិ គ្រប់គ្រាន់​ជា​ខ្មែរ”។ ភាគច្រើនអ្នកដឹងថា ការបានឯករាជ្យរបស់ប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺដោយសារការបង្កើតក្រុមខ្មែរឥស្សរ:របស់សម្ដេចសីហនុ មួយអង្គឯង ទើបស្រុកខ្មែរ ដែលចូលរួមគ្នាប្រឆាំងទាមទារឯករាជ្យ ពីអាណានិគមបារាំង។

ក្រុមខ្មែរឥស្សរ:យៀកមិញ បង្កើតឡើងដោយហូជីមិញ ដឹកនាំដោយឲ្យសឺងង៉ុកមិញ បន្លំខ្លួនជាប្អូនរបស់លោក សឺង ង៉ុកថាញ់ បង្កើតចលាចលបញ្ហាជាច្រើននៅតាមព្រំដែន ខ្មែរ.យួន។ មូលហេតុដែលហូជីមិញ បង្កើតឡើងព្រោះ ដើម្បីឲ្យប្រជាជនខ្មែរយល់ច្រឡំ និងស្អប់លោកសឺងង៉ុកថាញ់ ទើបបានជាមានការចោទប្រកាន់ស្អប់ខ្មែរឥស្សរៈនៅពេលនោះ។ ចំពោះក្រុមខ្មែរឥស្សរៈរបស់លោក សឺង ង៉ុកថាញ់ និង លោកប៊ុណ្ណ ចន្ទម៉ុល (ម្ចាស់ស្នាដៃសៀវភៅចរិកខ្មែរ)បង្កើតឡើងនៅតាមព្រំដែនថៃ ដោយបានជំនួយពីថៃស្ទើរតែទាំងស្រុង។ ក្រុមខ្មែរឥស្សរ:របស់ លោក ដាប ឈួន នៅក្នុងខេត្តសៀមរាប។ ក្រុមខ្មែរឥស្សរ: របស់ព្រះអង្គម្ចាស់ច័ន្ទរង្សី មានកម្លាំងច្រើនជាងគេរហូតទៅដល់២ម៉ឺននាក់។ ក្រុមខ្មែរឥស្សរ:របស់ លោក ពុត ឆាយ ក៏មានកម្លាំងច្រើនដែរនៅក្នុងពេលនោះ។ និងក្រុមឥស្សរ:របស់ សម្ដេចសីហនុ ដែលគេហៅថាកងជីវពល ពួកកាំភ្លើងឈើ ហើយនិងក្រុមចលនាព្រះសង្ឃ រួមមានក្រុមតូចៗជាច្រើនទៀត។

មូលហេតុ៣យ៉ាង ដែលបណ្ដាលឲ្យខ្មែរបានឯករាជ្យ ទី១ការប្រឆាំងទាមទារឯករាជ្យរបស់ក្រុមខ្មែរឥស្សរ: ជាច្រើនក្រុមដូចបានរៀបរាប់ឈ្មោះខាងលើមិនដោយសារភាពឆ្លាសវៃរបស់សម្តេចសីហនុអង្គឯងដូចការលើកឡើងយ៉ាងផុលផុសក្នុងសង្គមខ្មែរទេ។ ទី២ការចាញ់សង្គ្រាមរបស់បារាំងនៅស្រុកយួន ក្នុងតំបន់ដៀនបៀនភូ ធ្វើឲកងទ័ពបារាំង នៅស្រុកយួនបាក់ស្បាត។ ទី៣ បញ្ហាត្រូវការរៀបចំប្រទេសរបស់បារាំង ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២ ព្រោះថា ក្រោយឈ្នះសង្គ្រាមលោកលើទី២ បានធ្វើឲប្រទេសបារាំងជួបនិងបញ្ហាសេដ្ឋកិច្ច នយោបាយក្នុងប្រទេសរបស់ខ្លួនយ៉ាងខ្លាំង ចង់មិនចង់ការប្រគល់ឯករាជ្យដល់បណ្តាប្រទេសនានាគឺជារឿងដែលត្រូវធ្វើជាចាំបាច់។

ដូចនេះ សូមឱ្យប្រជាពលរដ្ឋខ្មែរស្គាល់អ្នកស្នេហាជាតិកាលជំនាន់នោះឱ្យបានច្បាស់លាស់ផង បណ្តុះគំនិតស្រលាញ់ជាតិ ស្រឡាញ់ទឹកដីដូចពួកគាត់ ម្យ៉ាងវិញទៀតកុំឱ្យវប្បធម៌លុបបំបាត់អ្នកស្នេហាជាតិរួចលើកតម្កើងតែមនុស្ស អែបអប មនុស្សចាំតែស៊ីប៉េ មនុស្សចាំតែយកមុខ ចាំតែយកគុណសម្បត្តិ ជាហេតុនាំឱ្យសំបូរតែមនុស្សធុនៗហ្នឹងបានធ្វើជាអ្នកដឹកនាំ បន្តរកន្ទុយរកភ្លឺស្វាងហ្នឹងគេមិនឃើញ។ ដូចពាក្យមួយបានពោលថា « បើមិនលើកតម្កើងថែរក្សាអ្នកស្នេហាជាតិពិតប្រាកដនៃជំនាន់មុនៗទេ នោះកុំសង្ឃឹមថាមានអ្នកស្នេហាជាតិជំនាន់ក្រោយៗកើតឡើងឱ្យសោះ»។ មានពាក្យមួយទៀត « ប្រទេសជាតិមួយមិនអាចរកឯកភាពជាតិបានទាំងស្រុងនោះទេ បើមិនអាចរកវីរៈបុរសជាតិកំពូលឃើញក្នុងប្រទេសនោះ» ។
#បណ្ណាគារបាក់ទូក #បណ្ណាល័យ #បណ្តាញយុវជនក្នុងវិស័យព័ត៌មាន #ខ្មែរស្រលាញ់ខ្មែរ #អានសៀវភៅ #អរគុណសន្តិភាព #អាណាចក្រខ្មែរ #បារាំង

 #ធ្វើស្រែនឹងទឹកធ្វើសឹកនឹងស្បៀង..!យុវជនម្នាក់ជាកងទ័ពម្នាក់ កុំចាំដល់ពេលបាត់បង់ប្រទេស ទើបស្រែករកទេវតាឲ្យជួយ..⚠️ មនុស្សខុស...
18/03/2026

#ធ្វើស្រែនឹងទឹកធ្វើសឹកនឹងស្បៀង..!យុវជនម្នាក់ជាកងទ័ពម្នាក់ កុំចាំដល់ពេលបាត់បង់ប្រទេស ទើបស្រែករកទេវតាឲ្យជួយ..⚠️ មនុស្សខុសពីសត្វ..!មនុស្សមានសតិសម្បជញ្ញៈតែសត្វគ្មានទេ..! បងប្អូនជួបគ្នានៅក្វាងជូធំ ក្នុងកម្មវិធី/វេទិកាសាធារណៈ
ស្តីពីការការពារ អធិបតេយ្យភាពកម្ពុជា នៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ ។ #យុវជននិងនយោបាយ #ធារ៉ា

អាសយដ្ឋាន: 광주광역시 광산구 풍영로145번길.

17/03/2026

🇰🇭

14/03/2026
08/03/2026
នាង Atefah Sahaleeh អាយុ១៦ ឆ្នាំ នាងត្រូវតុលាការ របបឥស្លាម អៀរ៉ង់ អាយ៉ាតុឡា អាលី ខាំមេណេយ កាត់ទោស ព្យួរករ កាលពីជាង១០ ឆ្ន...
08/03/2026

នាង Atefah Sahaleeh អាយុ១៦ ឆ្នាំ នាងត្រូវតុលាការ របបឥស្លាម អៀរ៉ង់ អាយ៉ាតុឡា អាលី ខាំមេណេយ កាត់ទោស ព្យួរករ កាលពីជាង១០ ឆ្នាំមុន។ គេចោទថានាង បានចោទ បរិហារ កងឆ្មាំបដិវត្តន៍អៀរ៉ង់ ដែលនាងត្រូវបានពួកនោះរំលោភសេពសន្ធ:។ នាងមិនត្រឹមតែ មិនទទួលបានយុត្តិធម៌ទេ នាងថែមទាំងបានទទួលរងនូវភាពអយុត្តិធម៌ រហូតដល់ជិវិត។

ที่อยู่

Str 63
Chiang Mai
30220

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ LIM Sovichra លឹម សុវិច្ឆរ៉ាผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง LIM Sovichra លឹម សុវិច្ឆរ៉ា:

ทางลัด

แชร์

ประเภท