25/09/2024
ប្រវត្តិនៃខ្សែបន្ទាត់ប្រេវីយេ, Jules Brévié
===========
ការកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន ដោយមានទឹកដីកោះត្រល់នៅក្នុងនោះដែរ និងដោយមានខ្សែបន្ទាត់ប្រេវីយេ ជាព្រំដែនសមុទ្ររវាងកម្ពុជាវៀតណាម បានប្រព្រឹត្ដឡើងជាផ្លូវការ ដោយប្រទេសបារាំងបានសំរេចពីលើក្បាលខ្មែរ តាំងពីឆ្នាំ១៩៤៩។ រាជការ «សង្គមរាស្រ្ដនិយម» របស់សម្ដេច នរោត្ដម សីហនុ ចាប់ផ្ដើមធ្វើការចរចាជាមួយយួនខាងជើង កាលពីឆ្នាំ១៩៤៩ អោយទទួលស្គាល់ «ព្រំដែនបច្ចុប្បន្ននាសម័យនោះ» គឺសំអាងទៅលើព្រំដែនដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយព្រំដែនសមុទ្រ គឺនៅលើខ្សែបន្ទាត់ប្រេវីយេ។ នៅពេលដែលសាធារណរដ្ឋបារាំងរបស់លោកឧត្ដមសេនីដឺគ្ហោល ប្រកាសទទួលស្គាល់ «ព្រំដែនបច្ចុប្បន្ន» នៃកម្ពុជា កាលពីឆ្នាំ១៩៦៦ ក៏សំអាងទៅលើខ្សែបន្ទាត់ប្រេវីយេ។ នៅពេលដែលរដ្ឋការអាមេរិច លោក និច សុន យល់ព្រមទទួលស្គាល់ «បូរណភាពទឹកដី» នៃប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៦៨ ក៏សំអាងទៅលើ ខ្សែបន្ទាត់ប្រេវីយេដូចគ្នា ជាព្រំដែនកម្ពុជា រវាងប្រទេសកម្ពុជា នឹងវៀតណាមខាងត្បូង។ ដូច្នេះ តើខ្សែរបន្ទាប់ប្រេវីយេ មានប្រវត្តិបែបណា?