1M views ទទួល Sponsor
(4)

28/09/2026

🚨 គួរដឹងមុននឹងប្រើប្រាស់សេវាខ្ចីប្រាក់បៀវត្សជាមុន!
ទាញយកប្រាក់ខែមកចាយមុន ងាយស្រួលពេលនេះ តែអាចប្រឈមការលំបាកនៅខែក្រោយ! មុននឹងសម្រេចចិត្តខ្ចីប្រាក់បៀវត្សជាមុន (រហូតដល់ ៧០% នៃប្រាក់ខែ) សូមពិចារណាហានិភ័យទាំង ៤ នេះ៖

១. អន្ទាក់បំណុល៖ បើអ្នកខ្ចី ៧០% នោះខែក្រោយអ្នកសល់ប្រាក់ខែតែ ៣០% ប៉ុណ្ណោះ។ វាអាចធ្វើឱ្យអ្នកខ្វះខាត និងបង្ខំចិត្តត្រូវខ្ចីបន្តទៀតនៅខែបន្ទាប់។

២. កម្រៃសេវា៖ កម្ចីគ្មានទ្រព្យបញ្ចាំ តែងមានអត្រាការប្រាក់ ឬកម្រៃសេវារៀបចំឥណទានខ្ពស់ជាងកម្ចីធម្មតា។

៣. ស្ទះលំហូរសាច់ប្រាក់៖ ធនាគារនឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិនៅថ្ងៃបើកប្រាក់ខែ។ បើខែក្រោយមានរឿងបន្ទាន់ អ្នកនឹងគ្មានលុយបម្រុងដោះស្រាយឡើយ។

៤. ទម្លាប់ចំណាយ៖ ភាពងាយស្រួលក្នុងការខ្ចី អាចធ្វើឱ្យយើងទម្លាប់ចាយវាយលើសចំណូល។

💡 អនុសាសន៍៖ ប្រើប្រាស់សេវានេះ សម្រាប់តែ ករណីមានអាសន្នពិតប្រាកដប៉ុណ្ណោះ ជៀសវាងយកមកទិញសម្ភារៈប្រើប្រាស់ទូទៅ ឬចាយវាយប្រចាំថ្ងៃ!

នៅក្នុងសិល្បៈនៃការគ្រប់គ្រងនិងការដឹកនាំស្ថាប័ន ការបែងចែកឱ្យដាច់ស្រឡះរវាង «មនុស្សជំនិត» និង «មនុស្សមានប្រយោជន៍» គឺជាចំណុច...
24/09/2026

នៅក្នុងសិល្បៈនៃការគ្រប់គ្រងនិងការដឹកនាំស្ថាប័ន ការបែងចែកឱ្យដាច់ស្រឡះរវាង «មនុស្សជំនិត» និង «មនុស្សមានប្រយោជន៍» គឺជាចំណុចស្លាប់រស់ដែលកំណត់ពីជោគវាសនា និងគុណាធិបតេយ្យពិតប្រាកដរបស់ស្ថាប័ន។ តួអង្គទាំងពីរនេះដើរតួនាទីខុសគ្នាទាំងស្រុង ហើយការភាន់ច្រឡំរវាងតួនាទីទាំងពីរ គឺជាកំហុសដ៏ធំបំផុតមួយរបស់អ្នកដឹកនាំ។

✅មនុស្សជំនិតគេគឺជាអ្នកដែលមេដឹកនាំទុកចិត្តបំផុត មានភាពស្មោះត្រង់ខ្ពស់ ការពារអាថ៌កំបាំង និងតែងតែឈរនៅក្បែរជាជញ្ជាំងបង្អែកផ្លូវចិត្ត។ ស្នូលសំខាន់របស់មនុស្សជំនិតគឺ «ទំនុកចិត្ត និងមនោសញ្ចេតនា»។ ទោះយ៉ាងណា ភាពស្មោះត្រង់នេះមិនមែនមានន័យថាគេមានសមត្ថភាព ឬជំនាញក្នុងការដោះស្រាយកិច្ចការស្មុគស្មាញ រៀបចំផែនការយុទ្ធសាស្ត្រ ឬគ្រប់គ្រងប្រព័ន្ធការងារធំៗនោះទេ។ ជួនកាល មនុស្សជំនិតអាចត្រឹមជាអ្នកពូកែ «យល់ចិត្តនិងគាំទ្រ» ដែលមិនហ៊ានផ្តល់យោបល់ផ្ទុយ ឬរិះគន់ស្ថាបនាឡើយ។

✅មនុស្សមានប្រយោជន៍គេគឺជាធនធានមនុស្សដែលមានសមត្ថភាពជាក់ស្តែង មានជំនាញបច្ចេកទេសជ្រៅជ្រះ អាចដោះស្រាយបញ្ហាប្រឈមធំៗ និងនាំមកនូវលទ្ធផលដែលអាចវាស់វែងបាន។ ស្នូលសំខាន់របស់មនុស្សមានប្រយោជន៍គឺ «តម្លៃនៃលទ្ធផលការងារ»។ ពួកគេអាចមិនមែនជាមនុស្សដែលពូកែផ្គាប់ផ្គន់ ឬមានទំនាក់ទំនងស្និទ្ធស្នាលផ្ទាល់ខ្លួនជាមួយមេដឹកនាំឡើយ។ ជារឿយៗ ពួកគេហ៊ានតវ៉ា ហ៊ានប្រកែក និងទាមទារនូវភាពត្រឹមត្រូវ ដើម្បីការពារប្រសិទ្ធភាពការងារ។

🤔វិបត្តិនៅពេលអ្នកដឹកនាំភាន់ច្រឡំ ៖ បញ្ហារាំងស្ទះនៅក្នុងស្ថាប័នតែងតែកើតឡើងនៅពេលអ្នកដឹកនាំ យកមនុស្សជំនិត ទៅដាក់ក្នុងតំណែងដែលត្រូវការមនុស្សមានប្រយោជន៍។

ការតែងតាំងដោយពឹងផ្អែកលើភាពស្និទ្ធស្នាល និងខ្សែស្រឡាយ ជាជាងសមត្ថភាពជាក់ស្តែង ធ្វើឱ្យប្រព័ន្ធការងារកកស្ទះ បាត់បង់គុណាធិបតេយ្យ និងសម្លាប់ទឹកចិត្តអ្នកដែលខំប្រឹងធ្វើការពិតប្រាកដ។ អ្នកដឹកនាំដែលខ្វះភាពក្លាហាន តែងតែមានអារម្មណ៍អសន្តិសុខនៅពេលធ្វើការជាមួយ «មនុស្សមានប្រយោជន៍» ព្រោះខ្លាចគ្រប់គ្រងមិនបាន ទើបសុខចិត្តជ្រើសរើសឱបក្រសោបតែ «មនុស្សជំនិត» ដែលខ្វះសមត្ថភាព។

អ្នកដឹកនាំឆ្នើម និងមានភាពចាស់ទុំ តែងតែចេះប្រើប្រាស់មនុស្សទាំងពីរប្រភេទនេះឱ្យចំគោលដៅ។ គេប្រើមនុស្សជំនិតសម្រាប់កិច្ចការផ្ទៃក្នុងដែលទាមទារការសម្ងាត់ខ្ពស់ ចំណែកឯមនុស្សមានប្រយោជន៍ ត្រូវទទួលបានការពង្រីកអំណាច និងផ្តល់ធនធានឱ្យពួកគេដឹកនាំគម្រោងធំៗឱ្យលេចចេញជារូបរាង។

ការស្វែងរកបុគ្គលដែលមានលក្ខណៈសម្បត្តិទាំងពីរនេះបញ្ចូលគ្នាក្នុងមនុស្សតែម្នាក់ គឺជារឿងកម្របំផុត។

#ឯកសារច្បាប់និងរដ្ឋបាល #ភាពជាអ្នកដឹកនាំ #វប្បធម៌កន្លែងធ្វើការ #ការគ្រប់គ្រង #ការងារ

អត្ថបទ៖ ឯកសារច្បាប់និងរដ្ឋបាល

✅ធ្វើ​រឿង​ទាំង​នេះ​បើ​អ្នក​មិន​ចង់​បាត់​បង់ការ​គោរព​ពីអ្នកដទៃ​មិនថានៅក្នុងជីវិតរស់នៅសព្វថ្ងៃ ឬ ជីវិតការងារនោះទេមនុស្សម្ន...
20/09/2026

✅ធ្វើ​រឿង​ទាំង​នេះ​បើ​អ្នក​មិន​ចង់​បាត់​បង់ការ​គោរព​ពីអ្នកដទៃ​

មិនថានៅក្នុងជីវិតរស់នៅសព្វថ្ងៃ ឬ ជីវិតការងារនោះទេមនុស្សម្នាក់ៗ ត្រូវការការផ្ដល់តម្លៃការគោរពពីអ្នកដទៃជុំវិញខ្លួនបើទោះបីជាឋានៈអ្នកតូចទាបប៉ុនណាទេ ហើយក្នុងនាមជាមនុស្សក៏ដូចគ្នា ការដែលចេះគោរពឱ្យតម្លៃអ្នកដទៃជាគុណធម៌ដ៏សំខាន់បំផុត។ នៅពេលដែលអ្នកចេះគោរពអ្នកដទៃ គេក៏នឹងគោរពឱ្យតម្លៃអ្នកវិញដូចគ្នា។ បើនិយាយពីការងារវិញ ការដែលអ្នកអាចធ្វើខ្លួនឱ្យចុះសម្រុងជាមួយមិត្តរួមការងារ បង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ជាផ្នែកមួយដែលអ្នកបើកឱកាសឱ្យខ្លួនឯងរកផ្លូវអភិវឌ្ឍខ្លួនបានកាន់តែល្អ ហើយអ្នកក៏នឹងទទួលបានទំនាក់ទំនងដ៏ពិតប្រាកដមួយដែរ។

ក្នុងអត្ថបទនេះនាងខ្ញុំនឹងលើកយកពីរឿងរ៉ាវ និងទំលាប់មួយចំនួនដែលអ្នកគួរធ្វើនៅកន្លែងការងារ។

1. ឱ្យក្រេឌីតទៅអ្នកពាក់ព័ន្ធ
យើងដឹងហើយថាការងារជាក្រុមមិនអាចសម្រេចបានទេបើគ្មានការចូលរួមចំណែកពីសមាជិកម្នាក់ៗក្នុងក្រុម។ នៅពេលការងារក្រុមអាចសម្រេចបានលទ្ធផលល្អ វាគឺជាភាពជោគជ័យមួយដែលនាំឱ្យគ្រប់គ្នារីករាយ និងពេញចិត្ត ហើយម្នាក់ៗដែលបានចូលរួមធ្វើការងារមួយនេះច្បាស់ជាចង់បានត្រលប់មកវិញនូវការសរសើរ ឬ ការទទួលស្គាល់ស្នាដៃនៃការងារនេះ។ បើអ្នកជាប្រធានក្រុមដឹកនាំក៏បានអ្នកគួរនិយាយពាក្យនេះ៖ «នេះជាសមិទ្ធផលរួមរបស់យើង គ្រប់គ្នាសុទ្ធតែបានខិតខំប្រឹងប្រែងលើការងារមួយនេះ ប្រសិនបើគ្មានការលះបង់ពីអ្នកទាំងអស់គ្នា យើងក៏មិនអាចសម្រេចវាបានដែរ»។ អ្នកក៏អាចនិយាយក្នុងនាមជាសមាជិកក្រុមម្នាក់ដោយបែបនេះថា៖ «អរគុណសម្រាប់ការជួយរបស់ដេនី មែនទែនទៅការងារនេះបើឱ្យខ្ញុំធ្វើម្នាក់ឯងប្រាកដជាចំណាយពេលយូរជាងនេះមិនខាន»។ ដូច្នេះវាមិនខុសទាស់អ្វីនោះទេដែលអ្នកគ្រាន់តែនិយាយ ឬផ្ដល់ក្រេឌីតដល់អ្នកពាក់ព័ន្ធ ឬអាចនិយាយបានថាចេះដឹងគុណពេលគេជួយក៏ថាបាន។

2. កំណត់ព្រំដែនការងារ
មិនមែនឱ្យអ្នកកំណត់ព្រំដែនហើយមិនជួយការងារអ្នកដទៃ ធ្វើជាមនុស្សអាត្មានិយមទេ តែការចេះកំណត់ព្រំដែននេះ គឺកុំធ្វើអ្វីហួសដែនសមត្ថកិច្ចរបស់អ្នក កុំព្យាយាមលូកដៃលើការងារអ្នកដទៃទាំងដែលគ្មានការអនុញ្ញាត ឬក៏ជាការងារដែលអ្នកមិនចេះឱ្យសោះ។ ម្យ៉ាងវិញទៀត អ្នកក៏អាចរៀនបដិសេធលើការងារមួយចំនួនដែលមិនមែនជាតួនាទី ភារកិច្ចទទួលខុសត្រូវរបស់អ្នក ការងារដែលលើសពីសមត្ថភាព ការងារដែលធ្វើទៅហើយអាចទទួលនូវគុណវិបត្តិច្រើនជាងគុណសម្បត្តិ និងប៉ះពាល់ដល់អ្នកនាពេលខាងមុខ។

3. ចេះគ្រប់គ្រងអារម្មណ៍ និងបញ្ហាដែលកើតមានឱ្យបានសមរម្យ
គ្មានការងារណាមួយដែលមិននាំបញ្ហាមកឱ្យអ្នកទេ ហើយក៏គ្មានការងារដែលមិនធ្វើឱ្យអ្នកឈឺក្បាលខូចអារម្មណ៍សោះនោះដែរ។ តែអ្វីដែលសំខាន់ពេលជួបបញ្ហាហើយ តើអ្នកនឹងដោះស្រាយវាដោយរបៀបណា ហើយអ្នកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងដូចម្ដេច ដើម្បីឆ្លើយតបនឹងបញ្ហានោះ។ មិត្តរួមការងារភាគ ច្រើនតែងកើតមានបញ្ហាទាស់សម្ដីគ្នា ខ្នាំងខ្នាក់ចិត្តជាមួយគ្នានៅពេលដែលកើតមានការខ្វែងគំនិតយោបល់លើការងារ និងការដែលមិនចេះគ្រប់គ្រងកំហឹងរបស់ខ្លួននេះឯង។ មនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងកំហឹងរបស់ខ្លួនឯង និងកំហឹងរបស់អ្នកទៃបានល្អ ឆ្លើយតបដោយសន្ដិវិធីបូកផ្សំជាមួយសមត្ថភាពបំពេញការងាររបស់គេផង ជាមនុស្សម្នាក់ដែលស័ក្ដិសមក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត។

ទាំងនេះជាគន្លឹះតិចៗ តែវាផ្ដល់ផលធំដល់ការងាររបស់អ្នករួមទាំងអនាគតអ្នកទាំងមូលតែម្ដង៕

ដោយ៖ Clara
ប្រភព៖ www.themuse.com

📶👉មនុស្សដែលងើបពីចំណុចសូន្យ អ្នកដែលធ្លាប់រុងរឿងក្នុងជីវិត មានលុយ មានអំណាច មានកេរ្តិ៍ឈ្មោះ តែថ្ងៃមួយនៅពេលដែលគាត់ត្រូវបានសង...
20/09/2026

📶👉មនុស្សដែលងើបពីចំណុចសូន្យ

អ្នកដែលធ្លាប់រុងរឿងក្នុងជីវិត មានលុយ មានអំណាច មានកេរ្តិ៍ឈ្មោះ តែថ្ងៃមួយនៅពេលដែលគាត់ត្រូវបានសង្គមនេះទម្លាក់ឱ្យធ្លាក់ដល់ចំណុចសូន្យ មនុស្សតែមួយគត់ដែលគាត់បន្ទោសគឺខ្លួនឯង។

🔹គាត់មិនដែលស្រែកថាអយុត្តិធម៌ទេ តែគាត់សម្លឹងមកមើលខ្លួនឯងវិញ ថាខ្លួនធ្វេសប្រហែលអ្វីខ្លះ ល្ងង់ខ្លៅបែបណាខ្លះ ទើបបណ្តោយឱ្យស្ថានភាពធ្លាក់ដល់ចំណុចនេះ។ នៅពេលដែលគាត់ងើបមកវិញ គាត់នឹងក្លាយជាមនុស្សម្នាក់ថ្មី។ ទឹកមុខរបស់គាត់ពោរពេញដោយចិត្តមេត្តា ក្តីស្រលាញ់ គាត់ស្តាប់ច្រើននិយាយតិច និងអាចចុះសម្រុងជាមួយនឹងមនុស្សគ្រប់គ្នា។ គាត់មិនប្រកែកយកឈ្នះចាញ់ជាមួយអ្នកណាទៀតនោះទេ ហើយក៏លែងសូវចាប់អារម្មណ៍នឹងទំនាក់ទំនងសង្គម លុយកាក់ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ សម្ភារៈនិយមអ្វីទៀតដែរ។

♥️គាត់ចូលចិត្តចំណាយពេលវេលានៅជាមួយខ្លួនឯង និងមនុស្សដែលខ្លួនស្រលាញ់ និងយល់ច្បាស់ពីអត្ថន័យនៃជីវិតពិតប្រាកដ។ មនុស្សបែបនេះសំណាងណាស់។

📷WeRead

👰👉មនុស្សស្រីដែលធ្លាក់ខ្លួនខ្លាំង មានតែពាក្យទាំងនេះទេដែលអាចលើកទឹកចិត្តខ្លួនឯងបាន 1- កុំពឹងគេ រៀនរកលុយដោយខ្លួនឯង ទើបមានតម្...
20/09/2026

👰👉មនុស្សស្រីដែលធ្លាក់ខ្លួនខ្លាំង មានតែពាក្យទាំងនេះទេដែលអាចលើកទឹកចិត្តខ្លួនឯងបាន

1- កុំពឹងគេ រៀនរកលុយដោយខ្លួនឯង ទើបមានតម្លៃ យើងនៅតែត្រូវការគ្នា តែបើគ្មានគេ ក៏យើងអាចរស់បានដែរ

2- ឱ្យតែមិនប៉ះពាល់ដល់ផលប្រយោជន៍យើង គេនិយាយអ្វីក៏មិនចាំបាច់ប្រតិកម្មដែរ

3- កុំនិយាយដើមគេ បើគេនិយាយដើមអ្នកណាម្នាក់មកប្រាប់អ្នក គ្រាន់តែញញឹម ងក់ក្បាលទៅបានហើយ

4- កាលៈទេសៈណាក៏ដោយ ក៏មិនត្រូវចោលសម្រស់ខ្លួនឯងដែរ

5- បើប្រើកម្លាំងរកលុយ ត្រូវស្មោះត្រង់ បើប្រើគំនិតរកលុយត្រូវរហ័សរហួន បើប្រើលុយរកលុយ ត្រូវហ៊ានប្រថុយ។

📷 WeRead

🧠 ហេតុអ្វីមនុស្សឆ្លាត និងមានសមត្ថភាពខ្លះ នៅតែជាប់គាំង?មិនមែនព្រោះពួកគេខ្វះចំណេះដឹង ឬសមត្ថភាពទេ ប៉ុន្តែជាញឹកញាប់ព្រោះ៖• គ...
19/09/2026

🧠 ហេតុអ្វីមនុស្សឆ្លាត និងមានសមត្ថភាពខ្លះ នៅតែជាប់គាំង?
មិនមែនព្រោះពួកគេខ្វះចំណេះដឹង ឬសមត្ថភាពទេ ប៉ុន្តែជាញឹកញាប់ព្រោះ៖
• គិតច្រើនពេក (Overthinking)
• រង់ចាំពេលវេលាល្អបំផុត (Waiting)
• ចង់ឱ្យគ្រប់យ៉ាងល្អឥតខ្ចោះ (Perfectionism)
• ខ្លាចធ្វើខុស (Fear of Making Mistakes)
💡 គន្លឹះសំខាន់៖
កុំរង់ចាំឱ្យគ្រប់យ៉ាងរួចរាល់ ១០០% ទើបចាប់ផ្តើម។
ចាប់ផ្តើម → រៀនពីការអនុវត្ត → កែសម្រួល → បន្តទៅមុខ។
ភាពរីកចម្រើន មិនមែនកើតពីការគិតបានល្អបំផុតទេ ប៉ុន្តែកើតពីការចាប់ផ្តើមធ្វើ។

18/09/2026
១. កុំធ្វើឱ្យចៅហ្វាយលេចធ្លោតិចជាងអ្នក៖ ត្រូវឱ្យតម្លៃ និងឱ្យក្រេឌីតដល់មេជានិច្ច។ ២. កុំទុកចិត្តមិត្តពេក និងរៀនប្រើសត្រូវ៖...
18/09/2026

១. កុំធ្វើឱ្យចៅហ្វាយលេចធ្លោតិចជាងអ្នក៖ ត្រូវឱ្យតម្លៃ និងឱ្យក្រេឌីតដល់មេជានិច្ច។
២. កុំទុកចិត្តមិត្តពេក និងរៀនប្រើសត្រូវ៖ សត្រូវដែលប្រែជាមិត្ត នឹងស្មោះត្រង់ជាងមិត្តភក្តិ។
៣. លាក់បាំងចេតនាពិត៖ កុំឱ្យគេដឹងពីផែនការបន្ទាប់របស់អ្នក។ ៤. និយាយឱ្យតិចជាងការចាំបាច់៖ និយាយកាន់តែច្រើន កាន់តែបង្ហាញចំណុចខ្សោយ។
៥. ការពារកេរ្តិ៍ឈ្មោះឱ្យដូចការពារជីវិត៖ កេរ្តិ៍ឈ្មោះគឺជាអំណាចដែលមិនអាចកាត់ថ្លៃបាន។
៦. ធ្វើខ្លួនឱ្យមានគេចាប់អារម្មណ៍៖ កុំបណ្តោយឱ្យខ្លួនឯងបាត់បង់ក្នុងហ្វូងមនុស្ស។
៧. ប្រើអ្នកដទៃឱ្យធ្វើការ តែត្រូវយកក្រេឌីត៖ ចេះប្រើកម្លាំង និងចំណេះដឹងអ្នកដទៃដើម្បីពង្រីកឥទ្ធិពល។
៨. ធ្វើឱ្យគេមករកអ្នក៖ ប្រើ "នុយ" ដើម្បីស្រូបទាញគូប្រជែងឱ្យចូលក្នុងអន្ទាក់។
៩. ឈ្នះដោយសកម្មភាព មិនមែនដោយការតវ៉ា៖ លទ្ធផលការងារមានតម្លៃជាងសម្តីអះអាង។
១០. ជៀសឆ្ងាយពីមនុស្សអកុសល៖ ថាមពលអវិជ្ជមានអាចឆ្លងដូចមេរោគ។
១១. ធ្វើឱ្យគេពឹងផ្អែកលើអ្នកជានិច្ច៖ បើគេខ្វះអ្នកមិនបាន អ្នកគឺជាអ្នកមានអំណាច។
១២. ប្រើភាពស្មោះត្រង់ដើម្បីបោកបញ្ឆោត៖ សណ្តោសប្រណីម្តងម្កាលដើម្បីទម្លុះរបាំងការពារសត្រូវ។
១៣. សុំជំនួយដោយផ្អែកលើផលប្រយោជន៍៖ កុំសុំក្តីមេត្តា តែត្រូវបង្ហាញពីអ្វីដែលគេនឹងទទួលបាន។
១៤. ធ្វើជាមិត្ត តែដើរតួជាចារកម្ម៖ ស៊ើបការណ៍សម្ងាត់តាមរយៈការស្និទ្ធស្នាល។
១៥. កំទេចសត្រូវឱ្យដល់ឫសគល់៖ កុំទុកឱកាសឱ្យសត្រូវងើបមកសងសឹក។
១៦. ប្រើអវត្តមានដើម្បីបង្កើនតម្លៃ៖ វត្តមានច្រើនពេកធ្វើឱ្យតម្លៃធ្លាក់ចុះ។
១៧. ធ្វើខ្លួនឱ្យគេទាយមិនត្រូវ៖ បង្កើនភាពភ័យខ្លាចដល់សត្រូវតាមរយៈសកម្មភាពដែលគ្មានលំនាំ។
១៨. កុំឃុំខ្លួនឯងក្នុងបន្ទាយ៖ ភាពឯកានាំមកនូវគ្រោះថ្នាក់ ត្រូវបន្តទំនាក់ទំនងសង្គម។
១៩. ស្គាល់ពីមនុស្សដែលអ្នកកំពុងប្រឈមមុខ៖ កុំប៉ះពាល់មនុស្សខុស។
២០. កុំកាន់ជើងនរណាម្នាក់ផ្កាប់មុខ៖ រក្សាភាពឯករាជ្យរបស់អ្នក។ ២១. ធ្វើជាមនុស្សល្ងីល្ងើដើម្បីចាប់មនុស្សឆ្លាត៖ ធ្វើឱ្យសត្រូវមើលស្រាលអ្នក។
២២. ប្រើការចុះចាញ់ជាយុទ្ធសាស្ត្រ៖ ចុះចាញ់ដើម្បីរង់ចាំឱកាសវាយបក។
២៣. ប្រមូលផ្តុំកម្លាំង៖ ផ្តោតថាមពលលើចំណុចតែមួយ កុំបំបែកកម្លាំង។
២៤. ធ្វើជាអ្នករាជការដ៏ល្អឥតខ្ចោះ៖ ចេះបត់បែន និងសម្តែងឱ្យត្រូវតាមឋានានុក្រម។
២៥. កសាងខ្លួនឯងឡើងវិញ៖ បង្កើតអត្តសញ្ញាណថ្មីដែលគួរឱ្យគោរព។
២៦. រក្សាដៃឱ្យស្អាត៖ កុំធ្វើកិច្ចការកខ្វក់ដោយផ្ទាល់ដៃ ត្រូវចេះប្រើ "ដៃជើង"។
២៧. បង្កើតអ្នកគាំទ្រដូចជាសាសនា៖ ប្រើជំនឿ និងក្តីសង្ឃឹមដើម្បីគ្រប់គ្រងមនុស្ស។
២៨. ធ្វើសកម្មភាពដោយភាពក្លាហាន៖ ភាពស្ទាក់ស្ទើរនាំមកនូវបរាជ័យ។
២៩. រៀបផែនការឱ្យដល់ទីបញ្ចប់៖ កុំមើលឃើញត្រឹមតែពាក់កណ្តាលផ្លូវ។
៣០. ធ្វើឱ្យជោគជ័យមើលទៅដូចជារឿងងាយស្រួល៖ លាក់បាំងការខិតខំដើម្បីឱ្យគេស្ងើចសរសើរ។
៣១. គ្រប់គ្រងជម្រើស៖ ឱ្យគេរើស តែទោះរើសមួយណាក៏អ្នកចំណេញ។
៣២. ប្រើការស្រមើស្រមៃរបស់មនុស្ស៖ ការពិតជារឿងឈឺចាប់ ដូច្នេះចូរលក់ "ក្តីសុបិន"។
៣៣. ស្វែងរកចំណុចខ្សោយ (មេដៃ): មនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្សោយដែលយើងអាចចុចបាន។
៣៤. ធ្វើខ្លួនឱ្យសមនឹងតំណែង៖ បើចង់ឱ្យគេឱ្យតម្លៃ ចូរធ្វើខ្លួនឱ្យដូចជាស្តេច។
៣៥. ចេះពីសិល្បៈគ្រប់គ្រងពេលវេលា៖ ដឹងពីពេលត្រូវប្រញាប់ និងពេលត្រូវអត់ធ្មត់។
៣៦. មើលងាយអ្វីដែលអ្នកមិនអាចមាន៖ ការព្រងើយកន្តើយគឺជាការសងសឹកដ៏ល្អបំផុត។
៣៧. បង្កើតទស្សនីយភាពឱ្យគេមើល៖ ប្រើរូបភាព និងការសម្តែងដើម្បីបិទបាំងការពិត។
៣៨. គិតតាមចិត្ត តែធ្វើតាមគេ៖ កុំបង្ហាញភាពខុសប្លែកខ្លាំងពេកនាំឱ្យគេស្អប់។
៣៩. កូរទឹកឱ្យល្អក់ដើម្បីចាប់ត្រី៖ បង្ករឿងឱ្យសត្រូវខឹង នោះគេនឹងបាត់បង់ម្ចាស់ការ។
៤០. កុំយករបស់ហ្រី្វ៖ អ្វីដែលហ្រី្វ តែងតែមានតម្លៃដែលត្រូវសងនៅពីក្រោយ។
៤១. ជៀសវាងការដើរតាមដានជើងអ្នកធំ៖ កសាងឈ្មោះខ្លួនឯង កុំរស់ក្រោមស្រមោលអ្នកជំនាន់មុន។
៤២. វាយអ្នកគង្វាល ដើម្បីឱ្យហ្វូងចៀមខ្ចាត់ខ្ចាយ៖ កំទេចមេដឹកនាំ នោះក្រុមនឹងបែកបាក់។
៤៣. យកឈ្នះចិត្ត និងគំនិតមនុស្ស៖ ប្រើការលួងលោមចិត្តជាជាងការបង្ខិតបង្ខំ។
៤៤. ឆ្លុះបញ្ចាំងសត្រូវ (Mirror Effect): ធ្វើត្រាប់តាមសត្រូវដើម្បីឱ្យគេវង្វេង និងអស់ផ្លូវតតាំង។
៤៥. ផ្លាស់ប្តូរសន្សឹមៗ៖ កុំកែទម្រង់ភ្លាមៗពេក នាំឱ្យគេមានការប្រឆាំង។
៤៦. កុំបង្ហាញភាពល្អឥតខ្ចោះពេក៖ ការបង្ហាញភាពខ្លាំងពេកនាំមកនូវ "ការច្រណែន"។
៤៧. ដឹងថាពេលណាត្រូវឈប់៖ នៅពេលឈ្នះ ត្រូវចេះដកថយ កុំលោភលន់ហួស។
៤៨. រៀនបត់បែនដូចទឹក៖ កុំមានរូបរាងច្បាស់លាស់ ដើម្បីកុំឱ្យគេវាយប្រហារត្រូវ។

⚠️ ចំណាំ៖ ច្បាប់ខ្លះអាចនឹងមើលទៅ "សាហាវ" ប៉ុន្តែវាគឺជាការពិតនៃធម្មជាតិមនុស្ស។ ប្រើប្រាស់វាដោយមាន "គុណធម៌" ដើម្បីការពារខ្លួន និងកសាងភាពជោគជ័យ។

——-
🔜 ដោយ ផ្នត់គំនិតភូមិថ្មី 📚
🔜 អរគុណសម្រាប់ការអានអត្ថបទមួយនេះជួបគ្នាជាមួយខ្ញុំម្ដងទៀតនៅអត្ថបទក្រោយ 🙏📖

#ច្បាប់នៃអំណាចទាំង48 #អំណាចទាំង48 #តស៊ូដើម្បីភាពជោគជ័យ #ក្ដីសង្ឃឹម #ចំណេះដឹងទូទៅ #គំនិតវិជ្ជមាន

16/09/2026

លោក Lord Acton ជាប្រវត្តិវិទូជនជាតិអង់គ្លេសបានលើកឡើងថា៖ "អំណាចតែងតែងាយនឹងធ្វើឲ្យមនុស្សពុករលួយ ហើយអំណាចផ្ដាច់មុខ គឺពុករលួយទាំងស្រុងតែម្ដង"។

ជាទូទៅ អ្នកប្រាជ្ញតែងសន្និដ្ឋានថា អំពើពុករលួយតែងតែកើតចេញពីភាពខ្សោយនៃប្រព័ន្ធជាជាងអត្តចរិតពីកំណើត។
កត្តាចម្បងៗដែលជំរុញបញ្ហានេះរួមមាន៖

✅ឱកាសហុចឱ្យ៖ នៅពេលដែលការកិបកេងអាចធ្វើទៅបានដោយងាយស្រួល និងទទួលបានផលចំណេញខ្ពស់ វានឹងបង្កើតជាការល្បួង។

✅ភាពធូររលុងនៃច្បាប់ (និទ្ទណ្ឌភាព)៖ ការអនុវត្តច្បាប់មានស្តង់ដារពីរ ឬគ្មានប្រសិទ្ធភាព ដែលធ្វើឱ្យអ្នកប្រព្រឹត្តមិនខ្លាចញញើតនឹងទោសទណ្ឌ។

✅កង្វះតម្លាភាព និងគណនេយ្យភាព៖ ប្រព័ន្ធគ្រប់គ្រងដែលមិនអនុញ្ញាតឱ្យមានការតាមដាន ទាមទារការទទួលខុសត្រូវ និងការត្រួតពិនិត្យពីសាធារណជន។

#ឯកសារច្បាប់និងរដ្ឋបាល #អំពើពុករលួយ

អត្ថបទ៖ ឯកសារច្បាប់និងរដ្ឋបាល

ที่อยู่

Bangkok

เบอร์โทรศัพท์

+855882988828

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 1M viewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง 1M views:

ทางลัด

แชร์