Dr. Sourn Sereyratha

Dr. Sourn Sereyratha The official Page of Dr. Sourn Sereyratha the President of Cambodia Peace Forum and Political Analysts. https://t.me/sournsereyratha NA
(206)

08/31/2026
រសៀលថ្ងៃច័ន្ទ ទី៣១ សីហា ២០២៦៖ ចូលរួមប្រជុំតាម Zoom ប្រចាំខែ គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្ត...
08/31/2026

រសៀលថ្ងៃច័ន្ទ ទី៣១ សីហា ២០២៦៖ ចូលរួមប្រជុំតាម Zoom ប្រចាំខែ គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឬទ្ធិសែន ប្រធានគណកម្មាធិការគណបក្ស..។

08/31/2026

បើទីផ្សារ មុខរបរលុយកាក់របស់អ្នកនិងជីវិតហ៊ឺហាររបស់អ្នករស់នៅវាពឹងអាស្រ័យលើអ្នកគាំទ្រដែល Comments ល្អៗពីអ្នក នោះទើបអ្នកភ័យខ្លាចបាត់អ្នកគាំទ្រនិងខ្លាចគេ Comments អាក្រក់ពីអ្នក! តែបើជីវិត មុខរបរ និងលុយកាក់របស់អ្នក មិនអាស្រ័យលើអ្នកគាំទ្រតិចឬច្រើនផង.. តើអ្នកទៅខ្វល់អីពីការ Comments ល្អ ឬអាក្រក់នោះ? តើគ្រូបង្រៀន ដែលបង្រៀនសិស្សមានកូនសិស្សរាប់ភ្លេចនោះ Page របស់គាត់មានអ្នកគាំទ្ររាប់ភ្លេចទេ? មានអ្នក Comments គាំទ្រទាំងអស់ទេ?

08/31/2026
បើមិនចេះអានអក្សរទេ សូមមើលរូប! ទាំងនេះជាប្រភេទមច្ឆា (ត្រី) ដែលឃាត់កាចាប់ នេសាទ និងត្រូវបានដាក់ក្នុងបញ្ជីការពារនិងអភិរក្សរ...
08/31/2026

បើមិនចេះអានអក្សរទេ សូមមើលរូប! ទាំងនេះជាប្រភេទមច្ឆា (ត្រី) ដែលឃាត់កាចាប់ នេសាទ និងត្រូវបានដាក់ក្នុងបញ្ជីការពារនិងអភិរក្សរបស់ អគ្គនយកដ្ឋានជលផល…
កុំអាងត្រឹមពាក្យថា «ស្គាល់មិនអស់» ហើយដើររកទិញស៊ីបំផ្លាញ! មិនថា សត្វព្រៃនិងមច្ឆាដែលហាមឃាត់ទេ.. បើអ្នកស៊ី ឈប់ទិញស៊ី និងមិនឃ្លានស៊ី ក៏អ្នកដាក់អន្ទាក់ អ្នកចាញ់សម្លាប់ អ្នកចាប់ និងអ្នកនេសាទ គ្មានទីផ្សារលក់ដូរ និងមិនរកមកលក់ដែរ..៕

តោងល្បី (?) តើខ្ញុំ អាចទៅតោងល្បីមនុស្សដែលល្បីហើយ អំណួតអួតរឿងជួយនិងអាងរឿងជួយបានច្រើន តែគ្មានគុណតម្លៃសម្រាប់ការអប់រំនោះដែរ...
08/31/2026

តោងល្បី (?) តើខ្ញុំ អាចទៅតោងល្បីមនុស្សដែលល្បីហើយ អំណួតអួតរឿងជួយនិងអាងរឿងជួយបានច្រើន តែគ្មានគុណតម្លៃសម្រាប់ការអប់រំនោះដែរទេ?
ជាការពិតគឺ ខ្ញុំ មិនបានជួយនរណា ឬបរិច្ចាកជួយអភិរក្សការពារអ្វីទេ… ពីព្រោះខ្ញុំ គ្មានលុយ.. ខ្ញុំ ធ្វើការស៊ីតែប្រាក់ខែ និងធ្វើស្រែចម្ការ ចិញ្ចឹមសត្វបន្ថែមទុកគ្រាន់តែហូបចុកក្នុងគ្រួសារប៉ុណ្ណោះ។
តែខ្ញុំ ប្រកាន់គោលការណ៍៖
ទី១៖ មិនថតបង្ហោះរូបភាពជក់បារី ផឹកស្រា សេពគ្រឿងស្រវ៉ឹង គ្រឿងញៀនដាច់ខាត.. ទោះខ្ញុំ មិនមែនជាអ្នកផលិតបារី ផលិតស្រា ហើយខ្ញុំ ខ្លួនឯងផឹកស្រាតិចតួចក៏ដោយ..
ទី២៖ ខ្ញុំ មិនហូបសត្វព្រៃ សត្វនិងមច្ឆាកម្រណាដែលមានក្នុងបញ្ជីហាមឃាត់ដាច់ខាត បើទោះបីជាគេអ្នកបាញ់ គេអ្នកនេសាទ យកមកលក់ ដែលខ្ញុំ មិនមែនជាអ្នកបាញ់សម្លាប់ មិនមែនជាអ្នកនេសាទ ឬអ្នកចាប់ក៏ដោយ…
ទី៣៖ បើពើបប្រទះសត្វព្រៃគេលក់ទាំងរស់ មច្ឆាត្រីកម្រដែលគេលក់ទាំងរស់ ខ្ញុំនឹងប្រើថវិកាដ៏តិចតួចរបស់ខ្ញុំ សុំទិញពីគេយកមកលែងបែបធម្មជាតិ..។
ទី៤៖ ខ្ញុំនិងភរិយា ចូលចិត្តវិនិយោគលើការអប់រំ ទាំងផ្ទាល់ដោយផ្តល់អាហារូបករណ៍ និងទាំងមិនផ្ទាល់ដោយផលិតមាតាអប់រំឲ្យពលរដ្ឋភ្ញាក់រលឹកចលនាដាំដុះ និងចិញ្ចឹមសត្វដើម្បីលក់ឲ្យខ្លួនឯងហូប.. និង
ទី៥៖ ខ្ញុំ មិនដែលផលិតមាតិការ ឬសរសេរអ្វីមួយដើម្បីគោលបំណងចង់ស្វែងរកភាពល្បី ចង់ឲ្យផ្ទុះការគាំទ្រ និងចង់បានតែលុយដែលបណ្តាញសង្គមឲ្យលុយនោះទេ.. ទោះបី Page & Account Facebook របស់ខ្ញុំ Facebook បើកអនុញ្ញាតឲ្យរកលុយបានតាំងពីជាង ៧ឆ្នាំហើយក៏ដោយ.. តែរាល់ការដែលខ្ញុំ សរសេរ និងផលិតមាតិកាគឺក្នុងបំណងតែមួយគត់គឺ ចេះភ្ញាក់រលឹកនិងពិចារណាដោយខ្លួនឯង..។
ដូច្នោះ ខ្ញុំ គ្មានមូលហេតុអ្វីទៅឆ្លើយតបអួតអាងរឿងរកជំនួយបានច្រើនជាង ជួយបានច្រើនជាង បរិច្ចាកលុយបានច្រើនជាងនរណាម្នាក់ ក្នុងកិច្ចការរបស់ខ្ញុំនោះទេ។

នេះគឺក្រុមអាតារាស៊ីបំផ្លាញ! ក្រសួងពាក់ព័ន្ធគួរចេះពិនិត្យធ្វើការតាមមុខងារតួនាទី.. កោះហៅពួកក្រុមអាស៊ីបំផ្លាញនេះមកប្រដៅខ្លះ...
08/30/2026

នេះគឺក្រុមអាតារាស៊ីបំផ្លាញ! ក្រសួងពាក់ព័ន្ធគួរចេះពិនិត្យធ្វើការតាមមុខងារតួនាទី.. កោះហៅពួកក្រុមអាស៊ីបំផ្លាញនេះមកប្រដៅខ្លះហើយ..!
ត្រីស្ទក់គឺជាប្រភេទត្រីស្ថិតក្រោមការការពារ ការគ្រប់គ្រង និងអភិរក្សស្របតាមច្បាប់ស្តីពីជលផល… ត្រីស្ទក់ស្ថិតនៅក្នុងលេខរៀងទី១៨​នៃក្រុមប្រភេទត្រីកំពុងរងគ្រោះនៃឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ ១២៣ អនក្របកចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលដែលកំពុងរងគ្រោះថ្នាក់។

08/30/2026

កូនប្រុស សួន សេរីរដ្ឋវិស្ណុ ឈ្នះបានមេដាយមាសថែម មួយទៀតសរុប មាស២ និងប្រាក់១...

Address

1666 Hun Neang Road
Dayton, TX

Alerts

Be the first to know and let us send you an email when Dr. Sourn Sereyratha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Dr. Sourn Sereyratha:

Shortcuts

Share