រៀនភាសាខ្មែរ

រៀនភាសាខ្មែរ រៀនភាសាខ្មែរ

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុង ចំនួន ៣២ ដែលស្ថិតនៅខេត្តចំនួន២៤ នៃព្រះរាជាណាចក្រកម្ពុជា ។ស្រាវជ្រាវដោយ : ធា ប៉ូឡែន
05/27/2024

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុង ចំនួន ៣២ ដែលស្ថិតនៅខេត្តចំនួន២៤ នៃព្រះរាជាណាចក្រកម្ពុជា ។
ស្រាវជ្រាវដោយ : ធា ប៉ូឡែន

តើអក្សរសិល្ប៍ជាអ្វី?និយមន័យអក្សរសិល្ប៍អក្សរសិល្ប៍ < អក្សរ + សិល្ប៍ ឬសិល្បៈ- #អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា ...
05/23/2024

តើអក្សរសិល្ប៍ជាអ្វី?
និយមន័យអក្សរសិល្ប៍

អក្សរសិល្ប៍ < អក្សរ + សិល្ប៍ ឬសិល្បៈ

- #អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា បង្កើតឡើងដោយក្រុមមនុស្ស។

- #សិល្ប៍ ឬសិល្បៈ ៖ ជាការតាក់តែង ការរចនា ឆ្លាក់ គូរ ច្រៀង រាំ។

+++++ចំពោះនិយមន័យអក្សរសិល្ប៍នេះ មានទស្សនៈជាច្រើនផ្សេងៗគ្នា ៖

- #ទស្សនៈលោក_អេជេនឡាប្លេនី ៖

លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា “អក្សរសិល្ប៍ ជាមែកធាងមួយនៃសិល្បៈ”។

- #ទស្សនៈលោក_សង់ប៉ូសាត

លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា ៉អក្សរសិល្ប៍គឺជាការបញ្ចេញគំនិតទាក់ទង ដោយអារម្មណ៍ មនោសញ្ចេតនា មតិ និងដោយពាក្យសម្តី ជាសម្លេងកត់ត្រាទុកដើម្បីជាមធ្យោបាយធ្វើសកម្មភាពផង និងជាសិល្បៈផង”។

- #ទស្សនៈលោក_កេង វ៉ាន់សាក់

លោកបានឱ្យនិយមន័យថា “អក្សរសិល្ប៍ជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាមសង្គមនីមួយៗ និងដោយសិល្ប៍វិធី”។

- #ទស្សនៈ ម៉ាក្ស-លេនីន

លោកបានឱ្យនិយមន័យថា ‘អក្សរសិល្ប៍ជាមធ្យោបាយដ៏ស្តួចស្តើង វិសេសវិសាល សម្រាប់យល់ដឹងពីតថភាពសង្គម និងជាកត្តាសំខាន់មួយនៃជីវភាពរស់នៅ”។

តើពាក្យ អាណានិគម និងពាក្យ អាណាព្យាបាល ខុសគ្នាដូចម្តេច?-អាណានិគម ​គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុក ពុំមានស...
05/23/2024

តើពាក្យ អាណានិគម និងពាក្យ អាណាព្យាបាល ខុសគ្នាដូចម្តេច?

-អាណានិគម ​គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុក ពុំមានសិទ្ធស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ។ ប្រព័ន្ធរដ្ឋបាលនេះ​​ត្រូវគ្រប់គ្រង ដោយប្រទេសអាណានិគមនិយម។
​​-អាណាព្យាបាល ​គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុក មានស្វ័យភាពក្នុងការគ្រប់គ្រង​ប្រព័ន្ធរដ្ឋបាលរបស់ខ្លួន។ ចំណែកឯប្រទេស​អាណាព្យាបាលវិញ​ គឺមានតួនាទី​ត្រឹមតែជាទីព្រឹក្សាប៉ុណ្ណោះ។

 #សែទុកគ្រាន់ជាចំណេះដឹងទូទៅ...!!!ស្លាកលេខ រដ្ឋ នីតិកាល ទី 6រដ្ឋ-01 ព្រឹទ្ធសភារដ្ឋ-02 រដ្ឋសភារដ្ឋ-03 រាជរដ្ឋាភិបាលរដ្ឋ-04...
03/04/2024

#សែទុកគ្រាន់ជាចំណេះដឹងទូទៅ...!!!
ស្លាកលេខ រដ្ឋ នីតិកាល ទី 6
រដ្ឋ-01 ព្រឹទ្ធសភា
រដ្ឋ-02 រដ្ឋសភា
រដ្ឋ-03 រាជរដ្ឋាភិបាល
រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ
រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី
រដ្ឋ-06 ក្រសួងការពារជាតិ
រដ្ឋ-07 ក្រសួងមហាផ្ទៃ
រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ
រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋ-11 ក្រសួងពត៌មាន
រដ្ឋ-12 ក្រសួងសុខាភិបាល
រដ្ឋ-13 ក្រសួងរ៉ែ និងថាមពល
រដ្ឋ-14 ក្រសួងផែនការ
រដ្ឋ-15 ក្រសួងពាណិជ្ជកម្ម
រដ្ឋ-16 ក្រសួងអប់រំ យុវជន និងកីឡា
រដ្ឋ-17 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋ-18 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រដ្ឋ-19 ក្រសួងបរិស្ថាន
រដ្ឋ-20 ក្រសួងអភិវឌ្ឍន៍ជនបទ
រដ្ឋ-21 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រដ្ឋ-22 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រដ្ឋ-23 ក្រសួងធម្មការ និងសាសនា
រដ្ឋ-24 ក្រសួងកិច្ចការនារី
រដ្ឋ-25 ក្រសួងសាធារណការ និងដឹកជញ្ជូន
រដ្ឋ-26 ក្រសួងយុត្តិធម៌
រដ្ឋ-27 ក្រសួងទេសចរណ៍
រដ្ឋ-28 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រដ្ឋ-29 ក្រសួងធនធានទឹក និងឧត្តុនិយម
រដ្ឋ-30 ក្រសួងព្រះបរមរាជវាំង
រដ្ឋ-31 ក្រសួងមុខងារសាធារណៈ
រដ្ឋ-32 រដ្ឋលេធិការដ្ឋានអាការចរស៊ីវិល
រដ្ឋ-33 ឧត្តមក្រុមប្រឹក្សាចៅក្រម
រដ្ឋ-34 អគ្គលេខាដ្ឋានរដ្ឋសភា-ព្រឹទ្ធសភា
រដ្ឋ-35 ធនាគារជាតិនៃកម្ពុជា
រដ្ឋ-36 អង្គការជាតិ
រដ្ឋ-37 រាជធានីភ្នំពេញ
រដ្ឋ-38 ខេត្តកណ្តាល
រដ្ឋ-39 ខេត្តកំពង់ធំ
រដ្ឋ-40 ខេត្តកំពង់ឆ្នាំង
រដ្ឋ-41 ខេត្តកំពង់ស្ពឺ
រដ្ឋ-42 ខេត្តកំពង់ចាម
រដ្ឋ-43 ខេត្តកំពត
រដ្ឋ-44 ខេត្តកោះកុង
រដ្ឋ-45 ខេត្តកែប
រដ្ឋ-46 ខេត្តក្រចេះ
រដ្ឋ-47 ខេត្តតាកែវ
រដ្ឋ-48 ខេត្តបន្ទាយមានជ័យ
រដ្ឋ-49 ខេត្តបាត់ដំបង
រដ្ឋ-50 ខេត្តប៉ៃលិន
រដ្ឋ-51 ខេត្តពោធិ៍សាត់
រដ្ឋ-52 ខេត្តព្រះសីហនុ
រដ្ឋ-53 ខេត្តព្រះវិហារ
រដ្ឋ-54 ខេត្តព្រៃវែង
រដ្ឋ-55 ខេត្តមណ្ឌលគិរី
រដ្ឋ-56 ខេត្តរតនគិរី
រដ្ឋ-57 ខេត្តសៀមរាប
រដ្ឋ-58 ខេត្តស្វាយរៀង
រដ្ឋ-59 ខេត្តស្ទឹងត្រែង
រដ្ឋ-60 ខេត្តឧត្តរមានជ័យ
រដ្ឋ-61 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

02/16/2024
01/16/2024

ថ្នាក់ទី១០ហើយ សូត្រ ក ខ គ មិនចាំផង

សុំអធ្យាសស្រ័យចំពោះម្ចាស់ម្ចាស់វីដេអូ

អំណាច និងអំនួត បើចេះតែប្រើវា តែមិនចេះគ្រប់គ្រងវានោះទេ វាអាចអន្តរាយដល់ខ្លួននៅថ្ងៃណាមួយជាមិនខាន។​ #កើត_ចាស់_ឈឺ_ស្លាប់​VS #...
01/08/2024

អំណាច និងអំនួត បើចេះតែប្រើវា តែមិនចេះគ្រប់គ្រងវានោះទេ វាអាចអន្តរាយដល់ខ្លួននៅថ្ងៃណាមួយជាមិនខាន។​

#កើត_ចាស់_ឈឺ_ស្លាប់​
VS
#កើត_ស្រួល_ស្លាប់😂

នៅឆ្នាំ២០០៩ មានការប្រឡងប្រជែងសិស្សពូកែទូទាំងខេត្តកំពង់ចាម នៅវិទ្យាល័យព្រះសីហនុ លើជំនាញភាសាខ្មែរ ក្នុងចំណោមបេក្ខជនប្រឡងក៏...
01/02/2024

នៅឆ្នាំ២០០៩ មានការប្រឡងប្រជែងសិស្សពូកែទូទាំងខេត្តកំពង់ចាម នៅវិទ្យាល័យព្រះសីហនុ លើជំនាញភាសាខ្មែរ ក្នុងចំណោមបេក្ខជនប្រឡងក៏មានខ្ញុំម្នាក់ដែរ ហើយខ្ញុំបានចាំលើវិញ្ញាសារវប្បធម៌ទូទៅមួយមានសំនួរឱ្យបកស្រាយនូវពាក្យ៖ "មើល" "ឃើញ" "ជួប" និង "ប្រទះ"។ អ្វីដែលធ្វើឱ្យខ្ញុំចង់ចាំមិនភ្លេចទៀតនោះគឺសំណេរបកស្រាយ៖ កាប់ព្រៃបី រក្សាព្រៃដប់ ផឹកថ្នាំប្រាំកញ្ចប់ឱ្យត្រណមពីរ។

12/30/2023
ក ដាក់ជើង ដ កុំអាលប្រកប ថែមស្រៈ ួ និង ច សិនចាំប្រកបតាមក្រោយ កុំប្រញាប់ពេក😁
12/27/2023

ក ដាក់ជើង ដ កុំអាលប្រកប ថែមស្រៈ ួ និង ច សិនចាំប្រកបតាមក្រោយ កុំប្រញាប់ពេក😁

08/30/2023
12/23/2022
⏰️ អាយុ 20ឆ្នាំ ទើបមានលុយទិញនំដែលអ្នកចង់ញុំា កាលនៅវ័យជាង10ឆ្នាំ ប៉ុន្តែអារម្មណ៍ចង់ញុំាក៏លែងមានទៀតហើយ។ ⏰️ អាយុ ៣០ឆ្នាំ ទើ...
11/22/2022

⏰️ អាយុ 20ឆ្នាំ ទើបមានលុយទិញនំដែលអ្នកចង់ញុំា កាលនៅវ័យជាង10ឆ្នាំ ប៉ុន្តែអារម្មណ៍ចង់ញុំាក៏លែងមានទៀតហើយ។

⏰️ អាយុ ៣០ឆ្នាំ ទើបមានភាពក្លាហានសារភាពប្រាប់មនុស្សស្រី ដែលអ្នកស្រលាញ់តាំងពីអាយុ២០ឆ្នាំ ប៉ុន្តែនារីនោះបានរៀបការជាមួយអ្នកផ្សេងរួចហើយ។

⏰️ អាយុ 40ឆ្នាំ ចង់ទិញស្បែកជើងប៉ាតាដែល អ្នកមិនមានលទ្ធភាពទិញនៅអាយុ20ឆ្នាំ ប៉ុន្តែអ្នកមិនក្មេងទៀតទេ។

⏰️ ជីវិត​គឺ​បែប​នេះ មានរឿងជាច្រើនដែលអ្នកមិនបានធ្វើ ហើយក៏គ្មានឱកាសនឹងធ្វើវាទៀតទេ ពេលវេលារបស់យើងម្នាក់ៗសុទ្ធតែមានដែនកំណត់ ចង់ធ្វើអ្វីក៏គួរចាប់ផ្តើមពីឥឡូវនេះទៅ៚

#ប្រែសម្រួលដោយវរលក្ខណ៍

11/22/2022
09/03/2022
ដកស្រង់ចេញពីប្រជុំវចនានុក្រម? មិនដឹងវចនានុក្រមណាខ្លះទេ យកមកប្រជុំគ្នានោះ?  យូរៗអក្ខរាវិរុទ្ធខ្មែរអនាធិបតេយ្យមិនដឹងស្អីជា...
09/01/2022

ដកស្រង់ចេញពីប្រជុំវចនានុក្រម? មិនដឹងវចនានុក្រមណាខ្លះទេ យកមកប្រជុំគ្នានោះ? យូរៗអក្ខរាវិរុទ្ធខ្មែរអនាធិបតេយ្យមិនដឹងស្អីជាស្អី បើមានប្រជុំវចនានុក្រមមែន ហើយសរសេរថា "ត្រសក់" អីចឹងមែន, តាមវចនានុក្រមជួនណាតគឺ "តាសក់"។
ឯ "ត្រសក់" វាជាឈ្មោះត្រីស្រកាមួយប្រភេទ
ត្រីត្រសក់ ។

06/22/2022

"ហ្នឹង" បញ្ជាក់ពីអ្វីមួយច្បាស់ការ។
"នឹង" បញ្ជាក់ពីអ្វីមួយដែលមិនទាន់បានកើតឡើង។
"និង" សម្រាប់ភ្ជាប់ពាក្យ1ទៅពាក្យ២រឺឃ្លាទី១+ឃ្លាទី២ដោយមិនចាំបាច់ប្រើសញ្ញាខ័ណ្ឌ។
ឧទាហរណ៍:
1/ម្នាក់កំពុងអានហ្នឹងគឺជាcrushរបស់ខ្ញុំ។
2/ខ្ញុំនឹងសារភាពប្រាប់នាង។
3/ខ្ញុំនិងនាងនឹងរៀបការឥឡូវហ្នឹង។

មេរៀនសំខាន់ៗសម្រាប់ការសិក្សា ការបង្រៀន និងស្រាវជ្រាវ១. វិធីដោះស្រាយបញ្ហា Problem Solving : https://drive.google.com/file...
06/22/2022

មេរៀនសំខាន់ៗសម្រាប់ការសិក្សា ការបង្រៀន និងស្រាវជ្រាវ

១. វិធីដោះស្រាយបញ្ហា Problem Solving : https://drive.google.com/file/d/1uOQx129JwJDO5BI2lDn044WC6CxFkjCM/view?usp=sharing

២. វិធីវិទ្យាសាស្រ្ត :https://drive.google.com/file/d/1Nju22UCrhyfUO6a7zXruB_POhiAvvk0_/view?usp=sharing

៣. វិធីឧទ្ទេស :https://drive.google.com/file/d/1FGTU4CXM0lTkontJ5RnlvZGbwf5SAYv1/view?usp=sharing

៤. វិធីសាស្រ្តបង្រៀនតាមបែបរិះរក«​IBL» :https://drive.google.com/file/d/1p1lccX--ujeK968WkEMxx4b7DHhI7xJz/view?usp=sharing

៥. ការសិក្សាបែបស្ថាបនា :https://drive.google.com/file/d/1afLFTgS_jj3JMb7FaNBVR1_BguO_T8jd/view?usp=sharing

៦. ការវាស់វែង និងការវាយតម្លៃ :https://drive.google.com/file/d/1FAujjDJVMjVMtzrS3r6MEr8pNYFDt4td/view?usp=sharing

៧. ធាតុផ្សំនៃការបង្រៀនដែលមានប្រសិទ្ធភាព :https://drive.google.com/file/d/1ZkIfn5dbhuriFvpK6HcsL-h8fZan-KZo/view?usp=sharing
៨. សិស្សមានឥរិយាបថឈ្លើយនៅក្នុងថ្នាក់រៀន :https://drive.google.com/file/d/1ih1grXRsViHlGHq7p1OIA9FIZ3pZ5FWL/view?usp=sharing

៩. វត្ថុបំណងនៃការបង្រៀនតាមលំដាប់លំដោយ :https://drive.google.com/file/d/1YwhkR09Ry5Xuledi8EH2XxsQ6tj98iHk/view?usp=sharing

១០. របៀបអភិវឌ្ឍអាកប្បកិរិយា :https://drive.google.com/file/d/1agw52Qf-JOEUh57k0LN74fccLbqPbm44/view?usp=sharing

១១. ការសិក្សាស្រាវជ្រាវមេរៀន :https://drive.google.com/file/d/1Dij1jlviG4vV4L547cpOWrTAExUt9AuH/view?usp=sharing

១២. ការអប់រំសម្រាប់ការអភិវឌ្ឍដោយននិរន្តរភាព :https://drive.google.com/file/d/1YsZ3hdlkYKIDVNtIRXXc51RVttiWbbuk/view?usp=sharing

១៣. E-learning :https://drive.google.com/file/d/1rBT27nd8HrDztmKoYE_hf8enSTMvXg13/view?usp=sharing

១៤. STEM-CAMBODIA :https://drive.google.com/file/d/1L8fv--BDZ3F-dBaDrM7BnOBrqP1lQcSw/view?usp=sharing

១៥. STEM (ជាភាសាអង់គ្លេស) :https://drive.google.com/file/d/1hfbv2VEEeOKnSjOHIFzuDVHch0sHqULv/view?usp=sharing

១៦. Problem Solving (ជាភាសាអង់គ្លេស) :https://drive.google.com/file/d/1ZNQsG414YLdtu_emHjbYUOaD4ouYvlfc/view?usp=sharing

១៧. វិធីសាស្រ្តស្រាវជ្រាវ Research Methods : https://drive.google.com/file/d/1HUFamfSOUPkS4DL17tVv4sbxtT1R-s48/view?usp=sharing

១៨. វិធីនានានៃការសិក្សាអង្កេត Methods of Inquiry :https://drive.google.com/file/d/18AAbsY7xdC4t-rAWQOiV5tmkowmxHTYa/view?usp=sharing

១៩.សៀវភៅវិធីសាស្រ្តបង្រៀន Teaching Methodology : https://drive.google.com/file/d/1o5B6DXee4eOkipu6YUEVVKv5mkx0TS80/view?usp=sharing

Address

1801 Cherry Street
Grand Prairie, TX
75050

Website

Alerts

Be the first to know and let us send you an email when រៀនភាសាខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

រៀនភាសាខ្មែរ

វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន