08/15/2026
ដាំដើមស្វាយទទួលបានផ្លែស្វាយហើយ សង្គមជាតិមួយបើមានមេដឹកនាំល្ងង់ខ្លៅ គ្មានសីលធម៌ គុណធម៌ សច្ចធម៌ក្នុងខ្លួនដឹកនាំ ប្រទេសហើយ ប្រទេសជាតិនោះជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ១-សីលធម៌ធ្លាក់ចុះព្រោះតែមេដឹកនាំ សាបព្រោះពាក្យសម្ដីអសីលធម៌ទៅក្នុងសង្គម ២-អយុត្តិធម៌សង្គម ព្រោះតែក្នុងសង្គមបក្ខពួកនិយម ៣-អំពើពុករលួយ ព្រោះតុលាការមិនឯករាជ្យនៅក្រោមបញ្ជាមេដឹកនាំ ៤-បរទេស ឈ្លានពាន ព្រោះតែមេដឹកនាំមិនគិតពីផលប្រយោជន៍ជាតិ គិតតែពីអំណាចផ្ទាល់ខ្លួន ៥- ការអប់រំធ្លាក់ចុះគ្មានគុណភាព ព្រោះមេដឹកនាំមិនឱ្យតម្លៃអ្នកចេះពិតប្រាកដ (ល) ប្រទេសរុងរឿងទៅបានទាល់តែមានមេដឹកនាំល្អ មានទាំងចំណេះវិទ្យា មានទាំងសីលធម៌ គុណធម៌ សច្ចធម៌ ចេះស្រលាញ់ពលរដ្ឋខ្លួនចេះការពារជាតិខ្លួន៕