08/02/2024
ភាគទី 3 ត្រឡប់ទៅផ្លូវដែរត្រឹមត្រូវ
យ៉ូស្វេមិនបានរើខ្លួនឡើយ មុខរបស់គាត់ប្រែជាងងឹតឆឹង។ "ខ្ញុំគ្មានពេលខ្ជះខ្ជាយជាមួយនាងទេ" កាលពីមុន ប្រសិនបើ យ៉ូស្វេបង្ហាញការបញ្ចេញការមិនពេញចិត្តបែបនេះ អានណាមិនហ៊ានធ្វើរឿងច្របូកច្របល់បន្តទៀតទេ អានណាភ័យខ្លាចថាបើនាងញុះញង់យ៉ូស្វេ គាត់នឹងបោះបង់នាងចោល ដូច្នេះរាល់ពេលដែលពួកគេឈ្លោះគ្នា អានណា នឹងបញ្ជប់ដោយខ្លួនឯង រាល់ពេល អានណា តែងលះបង់ភាពជាខ្លួនឯង និងសេចក្តីថ្លៃថ្នូររបស់នាង ដើម្បីធ្វើសុំការអភ័យទោសពីយ៉ូស្វេ អានណាជាសមាជិកនៃគ្រួសារ ឌូត នាងកើតមកក្នុងគ្រួសារមានប្រាក់មានអំណាច តែបន្ទាប់ពីនាងនិងយ៉ូស្វេបានរៀបការហើយ យ៉ូស្វេបានបំផ្លាញសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់នាងទាំងអស់ អានណា ធ្លាប់ខ្លាចការលែងលះណាស់ តែពេលនេះនាងតាំងចិត្តចាកចេញពីយ៉ូស្វេហើយ តើត្រូវខ្លាចអ្វីទៀត?
"លោក ម៉ាល់ តើលោកគិតអ្វីនឹង? ខ្ជះខ្ជាយពេលពីរបីម៉ោងឥឡូវហើយ ក្រែងលោកទុកពេលវេលាជាជិវិតរបស់លោកហី? ពាក្យរបស់ អានណាធ្វើឲ្យយ៉ូស្វេមានអារម្មណ៍មិនស្រួល យ៉ូស្វេបានឲនាងសម្រេចចិត្តជាយូរណាស់មកហើយ ប៉ុន្តែគាត់ដឹងថានាងមិនបាននិយាយលេងទេ អានណាពិតជាចង់លែងលះគាត់ណាស់ ការខកចិត្តនៅក្នុងចិត្តរបស់គាត់បានកើនឡើង យ៉ូស្វេនៅស្ងៀមអស់ជាយូរ អានណាបានបោះបង់ការអត់ធ្មត់របស់នាង ហើយបានធ្វើឲ្យគាត់ខឹងថា «លោកម៉ាល់ និយាយអ្វីមួយទៅ ហេតុអ្វីបានជាលោកមិនលែងលះជាមួយខ្ញុំ? ឬមួយក៏លោកស្រលាញ់ខ្ញុំ?
យ៉ូស្វេគិតមិនខុសទេ គាត់គិតថាវាជារឿងគួរឲ្យអាម៉ាស់ណាស់ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងមនុស្សស្រីល្ងង់និងគ្មានហេតុផលដូច អានណា ពេល អានណា និយាយចប់ មុខរបស់យ៉ូស្វេប្រែជាងងឹត
«អានណា ឈប់យល់សុបិនទៅ»
គេចូលចិត្តនាងទេ? ទាល់តែគាត់ឆ្កួត!
"អញ្ចឹងតោះយើងលែងលះគ្នា" អានណាបានប្តូរទៅអង្គុយស្រួលបួលនៅលើសាឡុងវិញ យ៉ូស្វេបានព្យាយាមអស់ពីសមត្ថភាពដើម្បីរំងាប់ចិត្តខ្លួនឯង គាត់មិនចង់ឈ្លោះជាមួយអានណាទេ។
"ថ្ងៃនេះខ្ញុំរវល់ជាមួយការងារ"
“ចឹងអាចរើសយកថ្ងៃសុក្រនេះទៅលោកក៏ត្រូវទៅចុះហត្ថលេខាលើកិច្ចសន្យាជាមួយគ្រួសារ ឌូត នៅថ្ងៃនោះដែរ ចឹងយើងនិយាយនៅតាមផ្លូវដើម្បីឈានដល់ការលែងលះបែបភាពងាយស្រួល យ៉ូស្វេកាន់ប៊ិចក្នុងដៃយ៉ាងតឹង "មិនអីទេ ព្រោះនាងចង់លែងលះគ្នាខ្លាំងបែបនេះទៅហើយ ចឹងនាងនឹងទទួលបានអ្វីដែលនាងចង់បាន!"
“អរគុណច្រើន លោក ម៉ាល់ និយាយអីញ្ចឹង ខ្ញុំបានលឺថាលោកយក ឡិចស៊ី ចេញពីបញ្ជីខ្មៅ? អានណា ញញឹមយ៉ាងស្រស់ ប្រសិនបើ អានណា ចងចាំមិនខុសនោះទេក្នុងជីវិតមុនរបស់នាង ឡិចស៊ីបានត្រលប់ទៅអាមេរិកនៅពេលនេះឯង ហើយវាគឺជាការចាប់ផ្តើមនៃសុបិន្តអាក្រក់របស់ អានណា លើកនេះ អានណា បានចាកចេញ មុនពេល យ៉ូស្វេនិង ឡិចស៊ី ធ្វើបានផ្លូវចិត្តរបស់នាង “ហេតុអ្វី? នាងមានគម្រង់ធ្វើអីទៅលើគេទៀតហើយ យ៉ូស្វេលើកចិញ្ចើម
"គ្រាន់តែជាសំណួរធម្មតាប៉ុណ្ណោះ" យ៉ូស្វេមិនបានបដិសេធទេ ដូច្នេះ នោះជាការពិត យ៉ូស្វេ និង អានណា រៀបការ ជាមួយគ្នាមែនប៉ុន្តែគាត់បានជួយឡិចស៊ីដោយសម្ងាត់ឱ្យនាងត្រឡប់ទៅប្រទេសនាងវិញ ហឺស….. ប្ដីអីក៏ល្អម្ល៉េះ
"ខ្ញុំជូនពរឱ្យលោកនិង ឡិចស៊ី មានជីវិតសប្បាយរីករាយជាមួយគ្នា" អានណាក្រោកឈរហើយនិយាយ បន្ទាប់មកនាងក៏ងាកចេញដោយមិនស្ទាក់ស្ទើរ យ៉ូស្វេបានបន្តធ្វើការរបស់គេបន្តទៀត ប៉ុន្តែគេមិនអាចផ្តោតលើឯកសារនៅពីមុខគេបានទៀតទេ
បន្ទាប់ពីចាកចេញពី ក្រុមហ៊ុនម៉ាល់ អានណាបានទទួលទូរស័ព្ទពីមន្ទីរពេទ្យ
“លោកស្រី ឌូត លោកម្ចាស់ ឌូត មានការពិនិត្យសុខភាពនៅពេលរសៀលនេះ ប្រសិនបើលោកស្រីមានពេលសូមមកមើលថែអ្នកជម្ងឺផង "មិនអីទេ ខ្ញុំនឹងចេញទៅឥឡូវនេះ" បន្ទាប់ពីដាក់ទូរស័ព្ទចុះ អានណាបានបើកឡានទៅមន្ទីរពេទ្យ
នាងមិនបានទៅជួបលោកតា អាលដាំ ឌូត ទេកាលពីម្សិលមិញ ដោយសារនាងរវល់ទាក់ទងមេធាវីដើម្បីដោះស្រាយការលែងលះ។ មិនតែប៉ុណ្ណោះ នាងក៏មិនហ៊ានប្រឈមមុខជាមួយនឹង លោកអាលដាំដែរ កាលពីមួយឆ្នាំមុន នៅពេលដែលគ្រួសារ ម៉ាល់ ជួបនឹងការលំបាក នាងបានអង្វរ អាលដាំ ឲ្យខ្ចីពីរភាគបីនៃសាច់ប្រាក់របស់ក្រុមហ៊ុន ដើម្បីជួយគ្រួសារ ម៉ាល់ យកឈ្នះលើវិបត្តិក្រុមហ៊ុននេះ 800 លានដុល្លារបានជួយសង្គ្រោះគ្រួសារ ម៉ាល់ប៉ុន្តែវាបានបំផ្លាញ អាលដាំ និងគ្រួសារ ឌូត មិនយូរប៉ុន្មានបន្ទាប់ពី អាលដាំ បានផ្ទេរប្រាក់នោះទៅគ្រួសារ ម៉ាល់ គម្រោងមួយរបស់គ្រួសារ ឌូត បានជួបប្រទះនឹងបញ្ហា ហើយស្ថិតនៅក្នុងភាពអាស្ននដោយតម្រូវការថវិកាជាចាំបាច់ ដោយសារតែ
គ្រួសារ ឌូតមានបំណុលច្រើនពេក ធនាគារលែងមានឆន្ទៈក្នុងការផ្តល់ប្រាក់កម្ចី គ្រួសារ ម៉ាល់ មិនអាចសងប្រាក់វិញតាមពេលកំណត់បានទេ អានណាបានត្រឹមតែមើលគ្រួសារ ឌូត ធ្លាក់ចុះ និងក្ស័យធុនតែប៉ុណ្ណោះ នៅពេលដែលគ្រួសារ ម៉ាល់បានប្រគល់ប្រាក់មកវិញ គ្រួសារ ឌូតត្រូវបានគេបដិសេធពីការចូលហ៊ុនជាច្រើន ពួកគេបានប្រើលុយដើម្បីសងបំណុលរបស់ពួកគេ និងបំពេញចន្លោះប្រហោងនៃគម្រោងរបស់ពួកគេ អាលដាំ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែមានបន្ទុកការងារខ្លាំងពេក ដូច្នេះគាត់បានប្រគល់ក្រុមហ៊ុនរបស់គាត់ជាបណ្ដោះអាសន្នទៅឱ្យលោក ហ្វ្រែង ឌូត ដែលត្រូវជាពូរបស់ អានណា នៅក្នុងជីវិតមុនរបស់ អានណា បន្ទាប់ពី អាលដាំចូលមន្ទីរពេទ្យ គាត់មិនបានចេញមកក្រៅទៀតទេ ថ្ងៃដែលអាលដាំស្លាប់ នាងក៏មិនបាននៅមើលគាត់ដែរ ពេលនោះឡិចស៊ីបានបាត់បង់ការងារនៅថ្ងៃនោះ ហើយនាងមានអារម្មណ៍មិនល្អ ដើម្បីលួងលោមឡិចស៊ី យ៉ូស្វេមិនបានមកផ្ទះទេនៅយប់នោះ អានណាត្រូវបានទៅសួរសុខទុក្ខ អាលដាំ ទៅហើយប៉ុន្តែនាងបានត្រឡប់មកវិញនៅពេលជិះបានពាក់កណ្តាលផ្លូវដើម្បីទៅបារទៅលួងទឹកទុក្ខព្រួយរបស់នាងទៅវិញ នៅពេល អានណា ភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ គេបានប្រាប់នាងថា អាលដាំ បានទទួលមរណភាពហើយ យោងតាមវេជ្ជបណ្ឌិត អាលដាំ បានបញ្ចាក់ថាចៃដន្យលោកអាលដាំបានធ្លាក់ពីលើគ្រែនៅពេលគាត់ក្រោកឡើងដើម្បីយកទឹកមកផឹក បន្ទាប់មកគាត់បានទទួលរងពី ការគាំងបេះដូង។
ដោយសារការដួលរលំបែបនេះ អាលដាំបានចាកចេញហើយ អានណា តែងតែងឿងឆ្ងល់ថា អាលដាំមិនបានស្លាប់ដោយសារធ្លាក់ពីលើគ្រែទេ? នាងមិនអាចរកចម្លើយបានទេ នៅឆ្នាំបន្ទាប់ អានណា រស់នៅក្នុងភាពសោកសៅ ជាសំណាងល្អ នាងមានឱកាសចាប់ផ្តើមសារជាថ្មី អានណាសម្រេចចិត្តកែកំហុសដែលខ្លួនបានប្រព្រឹត្ត និងជួយគ្រួសារ ឌូត ឲ្យទទួលបានភាពរុងរឿងឡើងវិញ! អានណាបានបង់ថ្លៃពេទ្យហើយក៏បានទៅឈរនៅមុខមាត់ទ្វារបន្ទប់ នាងដកដង្ហើមធំ ហើយរៀបចំខ្លួនមុននឹងរុញទ្វារឱ្យបើកចូលទៅ អាលដាំ អង្គុយលើគ្រែ សម្លឹងមើលខាងក្រៅបង្អួចដោយភាពងឿងឆ្ងល់ នៅពេលដែល អាលដាំ ឃើញ អាលដាំ ចូលមក ភាពស្រងូតស្រងាត់ចង់ចិញ្ចើមរបស់គាត់បានរលាយបាត់ ហើយគាត់បានញញឹមយ៉ាងទន់ភ្លន់ឡើងមកវិញ
"អានណា ចៅមកហើយ"
ជីតារបស់នាងដែលបានស្លាប់បានបង្ហាញខ្លួននៅចំពោះមុខអានណា ម្តងទៀត។ វាពិតជារស់រវើកនិងមិនគួរឲជឿ អានណាមានអារម្មណ៍ថាអួលដើមករណាស់ នាងគ្រវីក្បាល ហើយអង្គុយក្បែរគ្រែ
“ហេតុអីក៏ចៅមិនសប្បាយចិត្ត? យ៉ូស្វេបានធ្វើបាបចៅទៀតហើយ?»។
អានណា បានស្រឡាញ់យ៉ូស្វេអស់រយៈពេលដប់ឆ្នាំ ហើយ អាលដាំក៏បានដឹងរឿងខ្លះអំពីពួកគេដែរ យ៉ូស្វេមិនបានស្រឡាញ់ចៅស្រីដ៏មានតម្លៃរបស់គាត់ទាល់តែសោះ បន្ទាប់ពី អានណា បានរៀបការ អាលដាំមានការព្រួយបារម្ភខ្លាចយ៉ូស្វេនឹងធ្វើបាបនាង អានណាបង្ខំញញឹម ហើយបានបម្រើអាលដាំឲហូបស៊ុបមាន់មួយចាន
"អត់ទេ ពួកយើងល្អនឹងគ្នាទេ"
អាលដាំ បានឈឺជាយូរមកហើយ មុនពេលគាត់ធូរស្រាល អាលណាមិនមានបំណងប្រាប់គាត់អំពីការលែងលះរបស់នាងទេ
"ចៅតែងតែនិយាយថាល្អ ប៉ុន្តែមើលទៅចៅស្គមជាងមុនច្រើនណាស់..."
“ខ្ញុំបានព្យាយាមសម្រកទម្ងន់ណាលោកតា យុវជនសម័យនេះគេចូលចិត្តស្គមៗ កាន់តែស្តើង កាន់តែល្អ”។
អាលដាំ សម្លឹងមើលអានណាយ៉ាងជ្រាជ្រៅ ហើយមិននិយាយអ្វីទាំងអស់ អានណាមើលគាត់ហូបស៊ុបដោយស្ងៀមស្ងាត់ បន្ទាប់ពីអាលដាំហូបអាហាររួចរាល់ហើយ នាងបានសម្អាតចានបាយហើយនិយាយថា
“លោកតាខ្ញុំចង់ត្រឡប់ទៅធ្វើការវិញ”
"យ៉ូស្វេ ចង់ឱ្យចៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេមែនទេ?"
"អត់ទេ ខ្ញុំចង់ត្រលប់ទៅក្រុមហ៊ុន រីវិន វិញ" ។
«ក្រែងចៅមិនចង់កាន់កាប់អាជីវកម្មគ្រួសារមែនទេ?» អាលដាំបានស្រឡាំងកាំង
អានណាមានភាពឆ្លាតតាំងពីតូច អាលដាំ បានបណ្តាក់ទុនយ៉ាងច្រើនដើម្បីអប់រំ អានណា ឱ្យក្លាយជាអ្នកស្នងតំណែងដ៏ល្អម្នាក់ អានណា នាងពិតជាមានសមត្ថភាព នាងបានចូលរៀនសាលាកំពូលមួយក្នុងប្រទេស ប៉ុន្តែនាងបានទៅសាលានោះដើម្បីតែបានជួបនឹងយ៉ូស្វេទេ ក្នុងរយៈពេលបួនឆ្នាំនៅសាកលវិទ្យាល័យ អានណា មិនបានរៀនអ្វីច្រើនទេ ប៉ុន្តែនាងបានរៀនអំពីចំណូលចិត្តរបស់ យ៉ូស្វេទៅវិញ ក្នុងអំឡុងពេលចុះកម្មសិក្សា របស់នាង អាលដាំ ចង់ឲអានណា ចូលរួមជាមួយក្រុមហ៊ុនរបស់គាត់ គាត់បានព្យាយាមឲនាងពីមុខជំនួញជាមុន តែទោះជាយ៉ាងណា អានណាបានលួចលាក់ទៅធ្វើការនៅខាងក្រៅ ដើម្បីឲខ្លួននាងចង់ជួបយ៉ូស្វេជារៀងរាល់ថ្ងៃ នាងបានដាក់ចិត្តនិងកាយរបស់នាងទៅឲ យ៉ូស្វេទាំងអស់ អាលដាំស្រឡាញ់អានណា ដូច្នេះគាត់បានអនុញ្ញាតឱ្យនាងធ្វើដូចដែលនាងពេញចិត្តសូម្បីតែពេលកន្លះឆ្នាំដែលគាត់ឈឺ អាលដាំ មិនបានបង្ខំ អានណា ឱ្យទៅកាន់កាប់ក្រុមហ៊ុននោះទេ។ ផ្ទុយទៅវិញ គាត់បានប្រគល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនឲទៅ វ្រេក សម្រាប់ពេលបច្ចុប្បន្ននេះ អាលដាំ ទទួលខុសត្រូវតែចំពោះការត្រួតពិនិត្យ និងធ្វើការសម្រេចចិត្តលើគម្រោងធំៗតែប៉ុណ្ណោះ អានណាបានរៀបចំតុអាហារឱ្យស្អាត ហើយចាប់អង្គុយម្តងទៀត “ខ្ញុំបានគិតពីវាក្នុងកំឡុងពេលថ្មីៗនេះ ខ្ញុំត្រូវតែទទួលខុសត្រូវនូវអ្វីដែរជារបស់ខ្ញុំត្រូវទទួលខុសត្រូវ»។
អាលដាំនៅស្ងៀមបន្តិច “តានឹងរៀបចំឱ្យមាននរណាម្នាក់មកបង្រៀនចៅ ប្រសិនបើចៅមានចម្ងល់អ្វី សូមសួរ ម៉ាក់ទៅ”
អាលដាំក៏បានបន្តែមថា "ប្រសិនបើអចៅមានអារម្មណ៍ហត់នឿយ កុំបង្ខំខ្លួនឯងអី ទោះបីជា ក្រុមហ៊ុន វីវិន មិនល្អដូចពីមុនក៏ដោយ ក៏ចៅនៅតែអាចរីករាយនឹងជីវិតដោយមិនចាំបាច់ធ្វើការដែរ”
អានណាមានអារម្មណ៍ក្តុកក្តួលណាស់ “អរគុណលោកតា”
អាលដាំ បានការពារនាងពីខ្យល់ និងភ្លៀងពេញមួយជីវិតរបស់នាង ប៉ុន្តែនៅពេលដែល អាលដាំ បានស្លាប់ នាងមិនបាននៅក្បែរគាត់ឡើយ ក្នុងជីវិតនេះ វាជាវេនរបស់នាងដើម្បីក្លាយជាជម្រកដ៏សុវត្ថិភាពសម្រាប់គាត់
យ៉ូស្វេបានត្រឡប់មកផ្ទះវិញពីកន្លែងធ្វើការ ហើយដើរទៅផ្ទះបាយតូចជាទម្លាប់ បន្ទាប់ពីបោះបានពីរបីជំហានគាត់បានឈប់ភ្លាមៗ មិនមានក្លិនអាហារទេ យ៉ូស្វេបានសើចក្នុងចិត្ត អានណាច្បាស់ជាខឹងខ្លាំងណាស់ហើយលើកនេះ នាងមិនបានមករៀបចំអាហារពេលល្ងាចនោះទេ
"ជែក"
យ៉ូស្វេបានហៅអ្នកបម្រើរបស់គាត់ ជែក ថមសិន ។
"លោក ម៉ាល់ តើខ្ញុំអាចធ្វើអ្វីសម្រាប់លោកបាន? ជែក សួរ
“នាងនៅឯណា?”
ជែក ដឹងថា យ៉ូស្វេ កំពុងចង់សំដៅទៅលើ អានណា
"អ្នកស្រី ម៉ាល់ បានចាកចេញកាលពីរសៀលម្សិលមិញលោក អ្នកស្រីថាអ្នកស្រីបានប្រាប់រឿងនេះទៅលោកប្រុសហើយ ដូច្នេះខ្ញុំមិនរំខានលោកប្រុសទេ»។
នៅពេលនោះ យ៉ូស្វេ ចាំថានៅពេលដែល អានណា ស្នើសុំលែងលះកាលពីម្សិលមិញ នាងបាននិយាយថានាងនឹងចាកចេញភ្លាមៗ យ៉ូស្វេមិនបានត្រឡប់ទៅផ្ទះវិញទេកាលពីយប់មិញ ដូច្នេះគេមិនដឹងថា អានណា បានចាកចេញទៅទេ នៅពេលនោះ យ៉ូស្វេបានត្រឹមតែចាត់ទុកពាក្យរបស់នាងជាការលេងសើចប៉ុណ្ណោះ គាត់គិតថានាងចង់លែងលះដោយសារតែកំហឹងរបស់នាងមួួយឆាវតែប៉ុណ្ណោះ អ្វីដែលគាត់នឹកស្មានមិនដល់នោះគឺ អានណា ពិតជាមានន័យបែបនឹងមែន អានណាបានចាកចេញហើយ នាងពិតជាចង់លែងលះមែនហើយ កាលពីឆ្នាំមុន អានណា ធ្វើម្ហូបអាហារពេលល្ងាចរាល់ថ្ងៃ ហើយចាំគាត់មកផ្ទះវិញ ទោះបីពេលខ្លះគាត់ទៅផ្ទះយឺតម៉ោងយ៉ាងណាក៏ដោយ ប៉ុន្តែថ្ងៃនេះគ្មាននរណាម្នាក់រង់ចាំគាត់នៅផ្ទះទេ ប្រហែលជានឹងមិនមានការរង់ចាំបែបនេះទៀតទេនៅពេលអនាគត យ៉ូស្វេងក់ក្បាលដោយអារម្មណ៍មិនច្បាស់ដែលកំពុងនៅក្នុងចិត្ត។