ស្ថាប័ន សុខាភិបាល និង សង្គមកិច្ច Health and Social Affairs Institutions

  • Home
  • United States
  • Rossville, GA
  • ស្ថាប័ន សុខាភិបាល និង សង្គមកិច្ច Health and Social Affairs Institutions

ស្ថាប័ន សុខាភិបាល និង សង្គមកិច្ច Health and Social Affairs Institutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ស្ថាប័ន សុខាភិបាល និង សង្គមកិច្ច Health and Social Affairs Institutions, Political organisation, 119 Milford Drive, Rossville, GA.

08/21/2026

#ថៃជាអ្នកផ្តើមសង្គ្រាម #ខ្មែរស្រលាញ់ខ្មែរ #រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

សេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា
08/21/2026

សេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា

ដំណឹងល្អជំហានដំបូងសម្រាប់ពលរដ្ឋខ្មែរ!រដ្ឋអាជ្ញានៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្...
07/02/2026

ដំណឹងល្អជំហានដំបូងសម្រាប់ពលរដ្ឋខ្មែរ!
រដ្ឋអាជ្ញានៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានិងមេធាវីអន្តរជាតិអោយទៅជួបនៅចុងខែសីហាឆ្នាំ២០២៦ នៅទីស្នាក់ការតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង អំពីបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលបានប្តឹងមេដឹកនាំថៃនិងមេដឹកនាំយោធាថៃទៅ ICC ស្តីពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលយោធាថៃបានទម្លាក់គ្រាប់បែកលើជនរងគ្រោះខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរនិងសាលារៀន។ល។

យើងសង្ឃឹមថា អគ្គរដ្ឋអាជ្ញានៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនឹងបើកការស៊ើបអង្កេត និង​ចោទប្រកាន់​មេដឹកនាំថៃនិងមេដឹកនាំយោធាថៃលើ​ឧក្រិដ្ឋកម្ម​សង្គ្រាមនិង​ឧក្រិដ្ឋកម្ម​ឈ្លានពាន​។ យើងចង់ឃើញតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិចេញដីកាចាប់ខ្លួនមេដឹកនាំថៃនិងមេដឹកនាំយោធាថៃ ព្រមទាំងបង្ខំអោយថៃសងសំណងការខូចខាតដល់ជនរងគ្រោះខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរ សាលារៀន និងស្ពាន។ល។

06/03/2026

សារពីរសាច់ញាតិអ្នកជំងឺ សម្រាប់ព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

សេចក្តីថ្លែងការណ៍ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ស្តីពីករណីលោក កឹម សុខា។
05/26/2026

សេចក្តីថ្លែងការណ៍ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ស្តីពីករណីលោក កឹម សុខា។

05/20/2026

តំណាងអយ្យការបានអនុញ្ញាតិឲ្យលោកប្រធាន កឹមសុខា ទៅជួបម្ដាយជាលេីក ចុងក្រោយហេីយ។ 😭
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

05/09/2026

តើអ្នកដឹងទេ?
Hantaviruses គឺជាក្រុមនៃមេរោគ zoonotic ដែលដឹកចម្លងតាមរយៈ សត្វកណ្តុល ដែលអាចបង្កជាជំងឺធ្ងន់ធ្ងរដល់មនុស្ស។ ស្វែងយល់ពីរបៀបការពារវា និងអ្វីដែលត្រូវធ្វើក្នុងកំឡុងពេលផ្ទុះឡើង។ មើលអ្នកពន្យល់នេះ👀

វីរុស Hantaviruses គឺជាមេរោគ zoonotic ដែលឆ្លងមេរោគតាមធម្មជាតិ និងអាចឆ្លងរាលដាលដល់មនុស្សម្តងម្កាល។នេះជាអ្វីដែលអ្នកត្រូវដឹ...
05/09/2026

វីរុស Hantaviruses គឺជាមេរោគ zoonotic ដែលឆ្លងមេរោគតាមធម្មជាតិ និងអាចឆ្លងរាលដាលដល់មនុស្សម្តងម្កាល។

នេះជាអ្វីដែលអ្នកត្រូវដឹង៖ តើពួកគេជាអ្វី របៀបដែលពួកគេរីករាលដាល រោគសញ្ញា និងវិធីការពារការឆ្លងមេរោគ។ 🔗 bit.ly/4wgAha0

អាមេរិក​ខកចិត្ត​ចំពោះ​ការ​បន្ត​ចោទប្រកាន់​លោក កឹម សុខា​---អាមេរិក​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការចោទប្រកាន់​ប្រធាន​គណបក្ស​...
05/02/2026

អាមេរិក​ខកចិត្ត​ចំពោះ​ការ​បន្ត​ចោទប្រកាន់​លោក កឹម សុខា​
---
អាមេរិក​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​បន្ត​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌។
​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក ថូ​ម៉ាស ថូ​មី ភី​ហ្គ​ត (Thomas Tommy Pigott) និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​២ ឧសភា ថា សហរដ្ឋអាមេរិក មានការ​ព្រួយបារម្ភ​ចំពោះ​ការសម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា​។ លើស​ពី​នេះ លោក​អះអាង​ថា ការ​ចោទ​សហរដ្ឋអាមេរិក​ចូលរួម​ក្នុង​គម្រោង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​រឿង​មិន​ពិត​ទេ ហើយ​អាមេរិក​ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជា​ការ​មិន​ទទួល​ទទួលខុសត្រូវ​សោះឡើយ​។
​អ្នកនាំពាក្យ​រូប​នេះ​លើកទឹកចិត្ត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធានា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​បាន​ដោយ​សេរី​។ លើស​ពី​នេះ​សហរដ្ឋអាមេរិក​បន្ត​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌។
​លោក កឹម សុខា ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ មេសា សម្រេច​ហាម​មិន​ឱ្យ​ចាកចេញ​ទៅ​ក្រៅប្រទេស ៥​ឆ្នាំ បន្ថែម​ទៀត និង​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ជុំវិញ​ការ​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ​។
​ការចោទប្រកាន់​របស់​តុលាការក្រុង​ភ្នំពេញ​គឺ​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​ចុះ​ចាប់ខ្លួន​លោក កឹម សុខា ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិសភា ទាំង​កណ្ដាលយប់ នៅផ្ទះ​របស់​លោក​កាលពី​ឆ្នាំ​២០១៧​។ ការ​ចាប់ខ្លួន និង​ចោទប្រកាន់​នេះ លោក ហ៊ុន សែន បាន​ចោទ​សហរដ្ឋអាមេរិក​ចំៗ​ថា ជា​អ្នក​នៅ​ក្រោយ​ខ្នង​លោក កឹម សុខា ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក​។ ទោះជា​យ៉ាងណា សហរដ្ឋអាមេរិក​តែងតែ​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​ក្រោយមក​តុលាការ និង​មន្ត្រី​បក្ស​កាន់អំណាច​ប្រើ​ត្រឹម​ពាក្យ​ថា សន្ទិដ្ឋិភាពជា​មួយ​បរទេស​ដែល​លែង​ប្រើ​ចំ​ឈ្មោះ​ប្រទេស​អាមេរិក​ទៀត។
ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើឡើង​ដើម្បី​រំលាយ​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ហើយ​បាន​ក្លាយជា​សភា​ឯក​បក្ស ដែល​គ្មាន​សំឡេង​ជំទាស់​ត្រួតពិនិត្យ រហូត​បក្ស​កាន់អំណាច​អាច​ជិះសេះ​លែងដៃ​បាន​ដល់​បច្ចុប្បន្ន​។ ចំណែក​អ្នកឃ្លាំមើល​ចាត់ទុក​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​ថា បាន​ធ្វើ​ឱ្យ​ជាតិ​កាន់តែ​ចុះ​ខ្សោយ រហូតដល់​ប្រទេស​ថៃ​អាច​ឈ្លានពាន និង​កាន់កាប់​ទឹកដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​កន្លែង​បាន​ស្រេច​តែ​ចិត្ត៕

04/29/2026

សូមស្ដាប់ប្រសាសន៍លោកប្រធាន សមរង្ស៊ី និង លោកជួន ច័ន្ទបុត្រ ក្នុងកម្មវិធីវេទិកា​ទូរទស្សន៍​អាស៊ីសេរី៖ តើ​ការ​បាត់បង់​ទឹកដី​អាច​​ត្រូវ​បាន​ចាត់​ទុក​ថា ជា​រឿង​តូចតាច​ដែរ ឬទេ? Part 30

Address

119 Milford Drive
Rossville, GA
30741

Telephone

+14238882611

Website

Alerts

Be the first to know and let us send you an email when ស្ថាប័ន សុខាភិបាល និង សង្គមកិច្ច Health and Social Affairs Institutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share