Nature life

Nature life ធម្មជាតិ

05/02/2025

សំបកក្រៅខ្ញុំមើលមករឹងមាំ តែ សម្រាប់ផ្លូវចិត្តខ្ញុំពេលនេះមិនរឹងមាំទេ 😓😔

04/24/2025

ច្រៀងលេងទេ😃

ទឹកមាត់សាប ច្រឡុំនិយាយជាមួយសត្វថាជាមនុស្ស😐😐🤣🤣
01/18/2025

ទឹកមាត់សាប ច្រឡុំនិយាយជាមួយសត្វថាជាមនុស្ស😐😐🤣🤣

តូចៗ 😆😆បែប  cute cute
09/09/2024

តូចៗ 😆😆
បែប cute cute

07/21/2024
រឿងជីវិតពិតថ្ងៃដែលស្គាល់គ្នាដំបូងគឺនៅក្នុងថ្នាក់រៀនអង់គ្លេស កាលនោះយើងទាំងពីរត្រឹមតែជាមិត្តរួមថ្នាក់ធម្មតាៗ កន្លងមួយរយះក្...
07/12/2024

រឿងជីវិតពិត

ថ្ងៃដែលស្គាល់គ្នាដំបូងគឺនៅក្នុងថ្នាក់រៀនអង់គ្លេស កាលនោះយើងទាំងពីរត្រឹមតែជាមិត្តរួមថ្នាក់ធម្មតាៗ កន្លងមួយរយះក្រោយ គាត់ក៏ប្រែទៅជាគ្រូបង្រៀនខ្ញុំវិញម្ដង ទាំងមិននឹកស្មានដល់ ខ្ញុំក៏បន្តរៀនជាមួយគាត់រយះពេលរៀងយូរដែល(មិនចាំ)ហើយក៏ឈប់រៀន។ក្រោយមកនៅក្នុងឆ្នាំ2020(សម័យកូវីត)ខ្ញុំបានដាក់ពាក្យប្រលងគ្រូជាមួយមិត្តខ្ញុំម្នាក់ទៀតដែលកាលនិងខ្ញុំនឹងមិត្តខ្ញុំបានពឹងអោយគាត់ជួនទៅដាក់ពាក្យនៅសាលាដែលខ្ញុំមិនដឹងថាសាលានោះឆ្ងាយឬជិតទេដឹងត្រឹមតែទៅដាក់ពាក្យប្រលងហើយពឹងអោយគាត់ជូន គាត់ក៏បានដាក់ច្បាប់កន្លែងការងារដើម្បីជូនពួកខ្ញុំទៅ ពេលនោះ មេឃភ្លៀងខ្លាំងជិះកាត់ភ្នំ អូរ ព្រៃ ចម្ងាយប្រហែលប្រមាណ20km(តាមចាំ)ទៅដល់សាលាម៉ោងប្រហែល5ល្ងាចទៅដល់លោកគ្រូនាយកមិនបានយកឧបករណ៍មកក៏គាត់សុំលើកទៅមួយថ្ងៃទៀត ពួកយើងក៏សម្រេចមកវិញតែខ្ញុំនឹងមិត្តមិនបានមកផ្ទះវិញទេដោយសារតែមេឃរៀងយប់ហើយក៏មានភ្លៀងទៀតទើបសម្រេចចិត្តទៅសម្រាកផ្ទះគាត់មួយយប់(ដោយជិះតាមផ្លូវព្រៃ ឆ្លងអូរ គួរអោយខ្លាច បានទៅដល់ផ្ទះគាត់)ពេលនោះហើយទើបខ្ញុំដឹងថាខ្ញុំមានចិត្តលើគាត់ទាំងដែលខ្ញុំកំពុងមានទំនាក់ទំនងស្នេហាជាមួយម្នាក់ទៀតតែខ្ញុំក៏មិនបាននិយាយអ្វីអោយអ្នកណាដឹងដែលព្រោះពេលនោះមិត្តខ្ញុំម្នាក់ដែលទៅជាមួយខ្ញុំនោះក៏បានប្រាប់ខ្ញុំថាមានចិត្តលើគាត់ដែរបែបនេះហើយក៏ខ្ញុំបានលាក់អារម្មណ៍នៅក្នុងចិត្ត។បន្ទាប់ពីខ្ញុំមកដល់ផ្ទះវិញខ្ញុំក៏មិនសូវបានឆាតទៅគាត់ព្រោះហេតុផលខ្លាចគាត់រវល់នឹងការងារតែពួកយើងក៏មានពេលជួបជុំសិស្សនឹងគ្រូបាន 3 4 ដងដែលក្នុងពេល3 ឆ្នាំនឹង ។ចូលដល់ដើមឆ្នាំ2024 ថ្ងៃដែលខ្ញុំបានបែកគ្នាជាមួយសង្សារម្នាក់នោះ ខ្ញុំក៏បានដើរលេងម្នាក់ឯងហើយខ្ញុំក៏បានផុសនៅក្នុងបណ្ដាយសង្គមរបស់ខ្ញុំ ថ្ងៃនោះគាត់ក៏បានឃើញផុសរបស់ខ្ញុំហើយក៏បបួលមកនិយាយគ្នាលែង ខ្ញុំក៏ព្រមទៅ ។ចាប់ពីថ្ងៃនឹងមកអារម្មណ៍ខ្ញុំអាចថាគាត់ជាថ្នាំព្យាបាលខ្ញុំក៏អាចថាបានដែលព្រោះចាប់ពីពេលនឹងមកខ្ញុំក៏បានបំភ្លេចម្នាក់នោះបានលឿនបំផុត បន្តបន្ទាប់មកទៀតពួកយើងក៏ចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយគ្នា ទៅញាំអីជាមួយគ្នា ណាត់ជួបគ្នាអង្គុយលេង ណាត់គ្នាដើរលេង ទិញរបស់ប្រើប្រាស់ ហើយកាយវិការគាត់ហាក់បីដូចជាស្រលាញ់ខ្ញុំខ្លាំង ពេលជួបគាត់ពេលណាអារម្មណ៍គឺសប្បាយគ្រប់ពេល ពួកយើងបន្តបែបនឹងរហូតបានជិត6ខែ(កន្លះឆ្នាំ) ក្រោយមកថ្ងៃមួយខ្ញុំបានទាក់ទងទៅគាត់ (telegram) ទាំងឆាតទាំងខលតែគាត់មិនលើកគាត់មិនតបកន្លងបាន2ថ្ងៃខ្ញុំនឹកឃើញថាគេមិនតបខ្ញុំក៏សម្រេចលុបឆាតនឹងចោលក្នុងគោលបំណងអោយគាត់យល់ចិត្ត អោយគាត់ខ្វិលពីខ្ញុំខ្លះ តែ ចុងក្រោយដែលខ្ញុំគិតនេះគឺខុសស្រលះបានកន្លង2ថ្ងៃទៀតមានបងស្រីម្នាក់បានឆាតមកខ្ញុំសួរអំពីគាត់ តើខ្ញុំនឹងគាត់ទាក់ទងនឹងអ្វីនឹងគ្នាខ្ញុំក៏ឆ្លើយថាជាសិស្សនឹងគ្រូខ្ញុំក៏សួរគាត់ថាមានរឿងអី បងស្រីនោះក៏ផ្ញើរូបគាត់នឹងបងស្រីនឹងមកអោយខ្ញុំមើលហើយប្រាប់ថាជាអនាគតជីវិតពេលនោះខ្ញុំធ្វើអីក៏មិនចេញ និយាយអីក៏មិនកើត បានត្រឹមញ័រអស់ដៃជើង សូម្បីតែមើលមេរៀនប្រលងក៏ខ្ញុំលែងមើលលែងអ្វីទាំងអស់ (ទៅប្រលងទាំងមិនចេះអីសោះ)បន្ទាប់ពីប្រលងខ្ញុំក៏បានឆាតទៅប្រាប់ខាងប្រុសហើយក៏ពួកយើងបានណាត់ជួបគ្នាដើម្បីនិយាយរឿងនឹងនៅថ្ងៃ11ខែ07ឆ្នាំដដែល(អ្វីដែលរំពឹងទុកពីផ្ទះមុននឹងទៅជួបខាងប្រុសម្នាក់នោះ ថាគាត់ទាំងពីរគ្រាន់តែជាមិត្តនឹងគ្នា តែអ្វីដែលគិតគឺខ្ទាំងស្រុង គឺខាងប្រុសនោះគាត់បាននិយាយថាគាត់ទាក់ទងគ្នាខ្ញុំលឺបែបនឹងហើយខ្ញុំណែនអស់ ធ្វើអីមិនត្រូវ បានត្រឹមស្ងាត់មិននិយាយអីទាំងអស់ ប្រហែលបានមួយម៉ោងយើងក៏បំបែកគ្នាមកផ្ទះវិញរៀងខ្លួន ។ក្នុងចិត្តខ្ញុំបានគិតថាតើខ្ញុំខុសឬដែលមានចិត្តទៅលើរបស់ដែលមានម្ចាស់?តែក៏សប្បាយចិត្តដែលឃើញមនុស្សដែលខ្ញុំស្រលាញ់គាត់សប្បាយចិត្តនឹងអ្វីដែលគាត់រើស ខ្ញុំក៏បានសម្រេចចិត្តមួយទៀតគឺមិនទៅធ្វើជាឆ្អឹងទទឹងករពួកគាត់ទាំងពីរទេ តែក្នុងចិត្តខ្ញុំនេះណែនស្ទើតែប្រះ ចង់យំក៏យំមិនចេញ សើចទាំងបង្ខំ។សំនួរដែលខ្ញុំឆ្ងល់តែមិនអាចសួរ។រឿងដែលមិនគួរអោយជឿគឺខ្ញុំស្រលាញ់សង្សារគេ ចុងក្រោយបានត្រឹមសង្សារក្នុងចិត្ត
ទី1 ហេតុអីគាត់មានមនុស្សដែលគាត់ប្រាថ្នាហើយគាត់មិនដែលប្រាប់ខ្ញុំគាត់តែងនិយាយថាមិនដែលមាន?

ទី2 ហេតុអីគាត់ធ្វើទង្វើមកដូចស្រលាញ់ខ្ញុំ? សូម្បីតែនៅជិតៗមិត្តៗខ្ញុំ?

ទី3 ហេតុអីក៏គាត់មិនហ៊ានប្រាប់ខ្ញុំពីទំនាក់ទំនងគាត់?

Address

Washington D.C., DC

Website

Alerts

Be the first to know and let us send you an email when Nature life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share