PR Cambodian Government

PR Cambodian Government Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PR Cambodian Government, Government Organization, Vinh Tuy.
(356)

លេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាកា...
03/09/2026

លេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
….
រាជធានីភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ២០២៦៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំ នេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុនិងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។

ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។

ទន្ទឹមគ្នានឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

យោងតាមរបាយការណ៍នេះ កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន។

លេខាធិការដ្ឋាន គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា»។ ទោះបីជាសកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ប៉ុន្តែវាបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។ តាមលេខាធិការដ្ឋាន គ.ប.ឆ.ប. ជាមួយការវិវត្តនេះ ចាំបាច់ទាមទារឱ្យមាន កិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
តាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣០,០០០ នាក់ ដែលមាន ៣៩ សញ្ជាតិ។ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសបានចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើកាស៊ីណូចំនួន ២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩ កាស៊ីណូ។ ជាងនេះ សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះកាស៊ីណូណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់។

ទាំងនេះជាលទ្ធផលនៃប្រតិបត្តិការអនុវត្តច្បាប់នៅលើដីជាក់ស្តែង ដែលសម្រេចបានក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ទន្ទឹមនឹងនេះ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៅតែបន្ត ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាប និងរៀបចំនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាសូមស្វាគមន៍ និងអំពាវនាវជាថ្មីដល់សាធារណជន និងភាគីទាំងអស់ឱ្យចូលរួមផ្តល់ព័ត៌មាន ឬតម្រុយអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការឆ្លើយតប
បានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ៕

Secretariat of CCOS: Over $300 Million Frozen and 446 Cases Under Court Proceedings in National Campaign Against Online Scams

Phnom Penh, September 2, 2026 — The Secretariat of the Ad-Hoc National Commission for Combating Online Scams (CCOS) has released its progress report spanning July 2025 through August 31, 2026, highlighting major breakthroughs in the nationwide campaign to dismantle online scam operations across Cambodia.

Over more than a year, Cambodian authorities have frozen assets tied to online scam crimes, securing over $300 million USD across bank accounts, with additional assets undergoing evaluation and freezing procedures. This reflects stringent law enforcement and financial measures aimed at cutting off the cash flow and illicit proceeds of criminal networks.

Concurrently, judicial proceedings are underway to prosecute offenders to the fullest extent of the law. A total of 446 cases are under court proceedings, involving 3,927 defendants—including key ringleaders and accomplices—representing 29 nationalities.

Alongside actions against criminal syndicates, legal action has been strictly enforced against complicit officials. Four cases involving 15 individuals have been processed, including a Deputy Prosecutor, a Deputy Director-General of Immigration, a Deputy Commissioner of the Phnom Penh Municipal Police, a former Director-General from the Ministry of Foreign Affairs, as well as several police and military officers.

Acting under strict directives from the Royal Government, law enforcement forces inspected 832 suspected locations, launching direct enforcement operations against 663 sites. Among these, authorities seized and placed 86 major scam compounds under control, with formal legal confiscation procedures underway.

The Secretariat stressed that large-scale scam centers or scam compounds no longer exist in Cambodia. While scam activities persist, they have shifted into fragmented and hazardous operations concealed within rented rooms, guesthouses, condominiums, residences, vehicles, and coffee shops. In light of this shift, authorities call for active public participation and stakeholder cooperation in sharing information regarding suspicious sites to enable timely enforcement.
Throughout the operation, law enforcement detained nearly 30,000 suspects from 39 nationalities. Additionally, Cambodian authorities rescued and facilitated the deportation of over 22,000 foreign nationals across 38 nationalities.
Regarding commercial gambling establishments linked to online scams, legal measures were taken against 27 casinos, resulting in 18 license revocations and 9 license suspensions.

Enforcement teams continue strict inspections to penalize any operations running unauthorized online gambling or sports betting.
These outcomes reflect tangible legal enforcement executed under the national anti-online scam campaign. Cambodian authorities remain dedicated to investigating, repressing, and prosecuting the online scam crime to completely eliminate it from the country.

At the same time, Cambodian authorities welcome and renew their appeal to the public and all stakeholders to share information or leads regarding suspicious locations, enabling competent authorities to take swift action and foster strong cooperation.

Cambodia will host the International Conference on Combating Online Scams in Phnom Penh from September 23–24, 2026. The event serves as a pivotal platform to strengthen international cooperation, information sharing, enforcement capacity, prevention, victim protection, and coordinated responses to online scams and cyber-enabled transnational crime.

02/09/2026

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុងគឺ នៅចំណុចបង្គោលព្រំដែនលេខ៧២

02/09/2026

សម្តេច ហ៊ុន សែន ជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ក៏បានថ្លែងថា ប្រទេសថៃកំពុងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនក្រោមលេសថា ទឹកដីកម្ពុជាខ្លះជាផ្នែកនៃល្បែងឆបោកតាមអនឡាញ

02/09/2026

កម្ពុជាទទួលរងសង្គ្រាមឈ្លានពានទឹកដីពីរលើកពីប្រទេសថៃ​​ ថៃជាអ្នកបើកការវាយប្រហារមុនមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា

កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយយន្តការអាស៊ាន ដើម្បីធានាឱ្យបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ ប្រកបដោយប្រសិទ្ធភ...
02/09/2026

កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយយន្តការអាស៊ាន ដើម្បីធានាឱ្យបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ ប្រកបដោយប្រសិទ្ធភាព និងចូលរួមបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងការជឿទុកចិត្តនៅតាមព្រំដែនកម្ពុជា-ថៃ។

Cambodia continues to promote cooperation through ASEAN mechanisms to ensure the full and effective implementation of the ceasefire and to contribute to a peaceful, stable, and trust-based environment along the Cambodia-Thailand border.

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lleutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia

អបអរសាទរខួប៣ឆ្នាំ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៦អាជ្ញា...
02/09/2026

អបអរសាទរខួប៣ឆ្នាំ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៦

អាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ រៀបចំកម្មវិធី «រត់អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ” ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនេះ អាជ្ញាធរជាតិព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីបង្ហាញពីស្មារតីរួមគ្នាក្នុងការអភិរក្ស ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ និងមនុស្សជាតិ។

លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ...
02/09/2026

លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

Congratulatory Letter of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, addressed to His Excellency LE Minh Hung, Prime Minister of the Socialist Republic of Viet Nam, on the occasion of the 81st Anniversary of the Independence of the Socialist Republic of Viet Nam

02/09/2026

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេ...
02/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

01/09/2026

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់ភាគីថៃដែលបានចោទប្រកាន់ថា «កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន»។

Address

Vinh Tuy

Alerts

Be the first to know and let us send you an email when PR Cambodian Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share