Tos Ann by Chorvorn

  • Home
  • Tos Ann by Chorvorn
Directions

Tos Ann by Chorvorn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tos Ann by Chorvorn, Library, .

ជំរុញការអាននៅកម្ពុជាជាមួយខ្ញុំ CHORVORN ខ្ញុំនឹងនាំអ្នកឱ្យស្គាល់នូវសៀវភៅនានាចម្រុះដែលអ្នកនឹងពេញចិត្ត។

Promoting reading with me CHORVORN, I will bring you acquainted with this book.

[May/2026]📌 The book I finished today “The Convenience Store by the Sea”✍️[…“A convenience store that never closes… and ...
13/05/2026

[May/2026]
📌 The book I finished today “The Convenience Store by the Sea”

✍️[…“A convenience store that never closes… and never lets you feel alone.”...]

Set in a small seaside town, this story revolves around a 24/7 convenience store — a place that never closes. But it’s not about the store. It’s about the people who pass through it.
Each chapter introduces different characters whose lives intersect at this convenience store.

The convenience store represents: Stability in an unstable life, A place that welcomes everyone equally and A quiet reminder: you belong somewhere.

The Convenience Store by the Sea is a gentle Japanese novel about ordinary people, quiet struggles, and the small moments that connect us. No big drama. Just life — and the comfort of knowing someone is always there.



- Written by Sonoko Machida (Japanese) 2020
-Translated (English) by Bruno Navasky 2025
- The book was originally written in Japanese has 282 pages.
- The book is a type of Novel and Fiction.

[May/2026]📌សៀវភៅដែលចែករំលែកថ្ងៃនេះសៀវភៅ "កងទ័ពត្រងោល" របស់លោកជុត ខៃ ✍️...[..នៅខែមេសាឆ្នាំ១៩៧០ សង្គ្រាមឈ្លានពានយៀកកុងនិងយ...
08/05/2026

[May/2026]
📌សៀវភៅដែលចែករំលែកថ្ងៃនេះ
សៀវភៅ "កងទ័ពត្រងោល" របស់លោកជុត ខៃ

✍️...[..នៅខែមេសាឆ្នាំ១៩៧០ សង្គ្រាមឈ្លានពានយៀកកុងនិងយៀកណាមខាងជើង បានរាលដាលពាសពេញស្រុកខ្មែរ។ ខ្មែរក្រហមដែលបង្កើតឡើងដោយហាណូយ នៅដើរតាមក្រោយមេវាមិនខុសពីកូនដើរតាមម្ដាយទៅផ្សារនោះឡើយ។..] នេះជាឃ្លាដែលដកស្រង់ចេញពីសៀវភៅរឿង "កងទ័ពត្រងោល" ។

សៀវភៅរឿងមួយនេះជាវណ្ណកម្មស្នាដៃទី១១ របស់លោកតាជុតខៃ ដែលរៀបរាប់អំពីដំណើរជីវិតក្នុងតថភាពសង្គមនាសម័យសាធារណរដ្ឋខ្មែរ ចន្លោះឆ្នាំ១៩៧០ដល់១៩៧៥។

ដើម្បីជ្រាបកាន់តែច្បាស់សូមអានសៀវភៅនេះជាមួយខ្ញុំ ...

- និពន្ធដោយ លោក ជុត ខៃ
- បោះពុម្ពផ្សាយ ឆ្នាំ២០២៥ ដោយអវតា
- សៀវភៅជា ភាសាខ្មែរ មាន១៨៧ ទំព័រ
- ជាប្រភេទសៀវភៅ ប្រលោមលោកបែបប្រវត្តិសាស្ត្រ។

#ជុតខៃ

[May/2026]📌 The book that sharing today “Days at the Morisaki Bookshop”✍️[…“Sometimes, healing begins in a quiet booksto...
01/05/2026

[May/2026]
📌 The book that sharing today
“Days at the Morisaki Bookshop”

✍️[…“Sometimes, healing begins in a quiet bookstore.”...]

This novel follows Takako, a young woman in Tokyo whose life falls apart after: Her boyfriend suddenly leaves her and she loses motivation in work and life. With nowhere to go emotionally, she moves in with her uncle, who runs a small second-hand bookstore in Jimbocho — Tokyo’s famous book district.

No drama, No magic, Just real life — and quiet growth.
This book suggests: You don’t need to fix your life all at once. You just need a safe place to start again.

Perfect for when you feel lost and need something soft to read.



- Written by SATOSHI YAGISAWA (Japanese) 2010
-Translated (English) by Eric Ozawa 2023
- The book was originally written in Japanese has 170 pages.
- The book is a type of Novel and Fiction.

24/04/2026
[N172/ March /2026]📌 The book I finished today “Before Your Memory Fades” 🐱✨by Toshikazu KawaguchiThis is one of the mos...
29/03/2026

[N172/ March /2026]
📌 The book I finished today “Before Your Memory Fades” 🐱✨
by Toshikazu Kawaguchi
This is one of the most emotional books in the café series.

✍️...[…What happens to love… when memory disappears? ☕💔.....]

In this mysterious café (Café Rules):
- You can travel back in time
- You must sit in a specific chair
- You cannot change the present
- You must return before your coffee gets cold.
So what’s the point? Not to fix the past —
but to understand it.

I just read this book and it broke me. It’s about a man with Alzheimer’s who slowly forgets his wife… and a woman who travels back in time not to change the future, but to understand their love.
This book teaches something painful but beautiful: Even if someone forgets you…
it doesn’t mean they never loved you.



- Written by Toshikazu Kawaguchi (Japanese) 2018
-Translated (English) by Geoffrey Trousselot 2022
- The book was originally written in Japanese has 239 pages.
- The book is a type of Novel and Fiction.

[N171/March/2026]📌សៀវភៅដែលខ្ញុំអានចប់ថ្ងៃនេះសៀវភៅ "ភាសាថ្ម ប្រាសាទបន្ទាយស្រី" ✍️...[..ហេតុអ្វីបានជាប្រាសាទបន្ទាយស្រីមានល...
21/03/2026

[N171/March/2026]
📌សៀវភៅដែលខ្ញុំអានចប់ថ្ងៃនេះ
សៀវភៅ "ភាសាថ្ម ប្រាសាទបន្ទាយស្រី"

✍️...[..ហេតុអ្វីបានជាប្រាសាទបន្ទាយស្រីមានលក្ខណៈល្អវិចិត្រយ៉ាងដូច្នេះ? ..] នេះជាឃ្លាដែលដកស្រង់ចេញពីសៀវភៅរឿង "ភាសាថ្ម ប្រាសាទបន្ទាយស្រី" ។

ប្រាសាទបន្ទាយស្រី កសាងឡើងដោយព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទីប្រាំ នាមថា យជ្ញវរហ: ដែលជាព្រាហ្មណ៍រាជគ្រូតមកតាំងពីឪពុករបស់ទ្រង់គឺព្រះបាទ រាជេន្ទ្រវរ្ម័នទី២។

ការសាងសង់ប្រាសាទនេះ ជាប់ទាក់ទងនឹងស្ដេចពីរអង្គគឺ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) និងព្រះបាទជយវរ្ម័នទី៥ (៩៦៧-១០០១) ដែលជាស្នាដៃរបស់រាជគ្រូព្រាហ្មណ៍ និងស្ថាបត្យករដ៏ល្បីល្បាញម្នាក់ទៀតឈ្មោះ ស្រីកវីន្ទ្រារិមថន។

មានឈ្មោះដើមជា ត្រីភូវនមហេស្វរៈ តែក្រោយមកអ្នកស្រុកបានហៅជាប្រាសាទបន្ទាយស្រី ដោយសារតែប្រជាជននៅតំបន់នោះឃើញវត្តមានរូបចម្លាក់ស្រីទេពអប្សរាល្អឯក ក៏នាំគ្នាហៅតរៀងមក។

ដើម្បីជ្រាបកាន់តែច្បាស់សូមអានសៀវភៅនេះជាមួយខ្ញុំ ...

- រៀបរៀងដោយ លោក ញ៉េន សែ និងលោក ហ៊ាង រិទ្ធ
- បោះពុម្ពផ្សាយ ឆ្នាំ២០២២ ដោយរោងពុម្ពពន្លឺខ្មែរ
- សៀវភៅជា ភាសាខ្មែរ មាន១៧០ ទំព័រ
- ជាប្រភេទសៀវភៅ ទេវកថា ប្រពៃណី វប្បធម៌។

[N170/ March /2026]📌 The book I finished today “Before we say goodbye” 🐱✍️...[…What would you say… if you had one last c...
18/03/2026

[N170/ March /2026]
📌 The book I finished today “Before we say goodbye” 🐱

✍️...[…What would you say… if you had one last chance? ☕💔.....]

I just finished a beautiful Japanese novel where people travel back in time, not to change the future, but to face their feelings.
You only have until your coffee gets cold.
This book reminds us:
Don’t wait to say what matters. Because sometimes… you don’t get another chance.

The café is not really about time travel.
It represents: The desire to go back, The pain of “what if”, and The human need for closure.
The author shows that:
Even if the outcome stays the same, understanding and acceptance can still bring peace.

Four stories will move you emotionally. If you love emotional, gentle Japanese literature, I highly recommend this one...



- Written by Toshikazu Kawaguchi (Japanese) 2021
-Translated (English) by Geoffrey Trousselot 2023
- The book was originally written in Japanese has 177 pages.
- The book is a type of Novel and Fiction.

[N169/ March /2026]📌 The book I finished today “The Blanket Cats”by Kiyoshi Shigematsu 🐱✨✍️...[…Is three days with a cat...
05/03/2026

[N169/ March /2026]
📌 The book I finished today “The Blanket Cats”
by Kiyoshi Shigematsu 🐱✨

✍️...[…Is three days with a cat enough to change your life? Three days may not be enough to change your life. But it might be enough to change how you see it.....]

I just finished The Blanket Cats — a beautiful Japanese novel about people who rent cats for three days and two nights. 7 short stories, each story explores loneliness, grief, marriage, and second chances.

The Blanket Cats is not a story about animals.
It is a story about how fragile humans are — and how sometimes, three quiet days are enough to remind us we are still capable of love, responsibility, and change.

The cats don’t fix problems.
They simply sit beside you — and somehow that changes everything.

The blanket that comes with each cat is crucial.
A blanket represents:
• Warmth
• Protection
• Childhood safety
• Memory
The cat may leave — but the feeling remains.
The blanket suggests that comfort is not about possession. It is about remembering what warmth feels like.

If you love emotional, gentle Japanese literature, I highly recommend this one...



- Written by Kiyoshi Shigematsu (Japanese) 2008
-Translated (English) by Jesse Kirkwood 2024
- The book was originally written in Japanese has 300 pages.
- The book is a type of Novel/ Fiction / Contemporary Japanese Literature / Slice of Life.

[N168/February/2026]📌សៀវភៅដែលខ្ញុំអានចប់ថ្ងៃនេះសៀវភៅ "ពូទីន ២០ឆ្នាំក្នុងអំណាច" ពីមន្ត្រីចារកម្មកាហ្សេបេ ក្លាយជាប្រធានាធិ...
27/02/2026

[N168/February/2026]
📌សៀវភៅដែលខ្ញុំអានចប់ថ្ងៃនេះ
សៀវភៅ "ពូទីន ២០ឆ្នាំក្នុងអំណាច"
ពីមន្ត្រីចារកម្មកាហ្សេបេ ក្លាយជាប្រធានាធិបតី

✍️...[..ពូទីន មិនដែលនិយាយគំហក ជេរប្រមាថឬដំឡើងសំឡេងដាក់អ្នកក្រោមបង្គាប់ម្ដងណាឡើយ។ លោកយល់ថាអ្នកដឹកនាំដំឡើងសំឡេងរបស់ខ្លួនដាក់អ្នកក្រោមបង្គាប់ អ្នកដឹកនាំនោះនឹងមិនអាចស្ដាប់ឮអ្នកក្រោមបង្គាប់ឬប្រជាពលរដ្ឋរបស់ខ្លួននិយាយបានច្បាស់លាស់ឡើយ។ អ្វីដែលសំខាន់បំផុតនោះចំពោះមេដឹកនាំគឺការចេះគ្រប់គ្រងអារម្មណ៍និងពាក្យសំដីរបស់ខ្លួនឲ្យបានល្អ។..] នេះជាឃ្លាដែលដកស្រង់ចេញពីសៀវភៅរឿង "ពូទីន ២០ឆ្នាំក្នុងអំណាច" ។

លោក វ្ល៉ាឌីមៀរ ពូទីន លោកកាន់តំណែងកំពូលរបស់រដ្ឋដោយចៃដន្យបំផុតនៅឆ្នាំ១៩៩៩។ នៅក្រោមការគ្រប់គ្រងកណ្ដាប់ដៃដែក របស់លោកប្រមាណ 20 ឆ្នាំនេះ រុស្ស៊ីបានកែប្រែមុខមាត់ថ្មីហើយឈានជើងវិលចូលឆាតនយោបាយអន្តរជាតិក្នុងនាមជាមហាអំណាចដែលពិភពលោកមិនអាចមើលរំលងបានក្នុងសតវត្សទី 21 នេះ។

តើពូទីនជាអ្នកណា? តើលោកធ្វើអ្វីខ្លះក្នុងអំឡុងពេលកាន់អំណាចរយៈពេល 2 ទសវត្សរ៍មកនេះ? តើលោកអាចប្រឈមអ្វីខ្លះដើម្បីធ្វើឲ្យមាតុភូមិរបស់លោកវិលត្រឡប់ចូលឆាតនយោបាយពិភពលោកក្នុងនាមជាមហាអំណាច?
ដើម្បីជ្រាបកាន់តែច្បាស់សូមអានសៀវភៅនេះជាមួយខ្ញុំ ...

- និពន្ធដោយ លោក អេង ប៉ូលីត សូឡារី
- បោះពុម្ពផ្សាយ ឆ្នាំ២០២០ ដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ
- សៀវភៅជា ភាសាខ្មែរ មាន២៦២ ទំព័រ
- ជាប្រភេទសៀវភៅ នយោបាយនិងប្រវត្តិសាស្ត្រ ។

📌សៀវភៅដែលខ្ញុំអានចប់ថ្ងៃនេះសៀវភៅ "ប្រវត្តិកូនឆ្កែ ហាជីកូ" (រឿងពិត) 🐕 ✍️...លោកគ្រូ Ueno គឺជាសាស្ត្រាចារ្យសាកលវិទ្យាល័យតូក...
30/01/2026

📌សៀវភៅដែលខ្ញុំអានចប់ថ្ងៃនេះ
សៀវភៅ "ប្រវត្តិកូនឆ្កែ ហាជីកូ" (រឿងពិត) 🐕

✍️...លោកគ្រូ Ueno គឺជាសាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន។ ឆ្នាំ១៩២៣ លោកគ្រូបានទទួលកូនឆ្កែមួយក្បាលដែលទើបតែកើត ហើយគេជូនគាត់ឱ្យយកមកចិញ្ចឹម។ លោកគ្រូក៏ដាក់ឈ្មោះកូនឆ្កែនោះថា ហាជី ដោយឈ្មោះនេះមានន័យជាភាសាជប៉ុនថា លេខប្រាំបី ដែលគាត់គិតថាឈ្មោះនេះនឹងនាំសំណាងល្អដល់ហាជី។

ជារៀងរាល់ថ្ងៃហាជីតែងតែដើរជាមួយនឹងលោកគ្រូទៅស្ថានីយ៍រថភ្លើងស៊ីប៊ីយ៉ាជារៀងរាល់ព្រឹក ហើយ ហាជី តែងតែត្រឡប់ទៅចាំលោកគ្រូវិញនៅស្ថានីយរថភ្លើងនាពេលល្ងាចដើម្បីស្វាគមន៍លោកគ្រូជារៀងរាល់ថ្ងៃ។ លោកគ្រូនិងហាជីស្រឡាញ់គ្នាណាស់តែងតែងូតទឹកជាមួយគ្នា ហូបអាហារជាមួយគ្នា និងធ្វើដំណើរជាមួយគ្នាជារៀងរាល់ថ្ងៃ។

ថ្ងៃមួយលោកគ្រូ និង ហាជី ធ្វើដំណើរទៅស្ថានីយ៍រថភ្លើងជាធម្មតានាពេលព្រឹក តែជាថ្ងៃដែលសោកសៅបំផុតដែលលោកគ្រូបានស្លាប់ដោយជំងឺគាំងបេះដូងនៅសាលារៀនមិនអាចត្រឡប់មកវិញបាន (ឆ្នាំ១៩២៥)។ ជារៀងរាល់ល្ងាច ហាជី តែងតែមកចាំលោកគ្រូត្រឡប់មកវិញតែមិនដូចសព្វមួយដងសោះ ព្រោះថ្ងៃនេះហាជីមិនឃើញលោកគ្រូនោះទេទោះបីចាំរហូតដល់យប់ក៏ដោយ។ ហាជី មិនដឹងពីមូលហេតុនោះទេ គេតែងតែមករង់ចាំលោកគ្រូមិនថាព្រឹក ថ្ងៃ ឬល្ងាច ទោះបីជាអាកាសធាតុភ្លៀងក្តៅរងាក៏ដោយ។ គេតែងតែធ្វើដូច្នេះជារៀងរាល់ថ្ងៃរយៈពេល ១០ ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិតនៅកន្លែងដែលរង់ចាំម្ចាស់របស់ខ្លួន (ឆ្នាំ១៩៣៥)។

ដោយក្តីស្រលាញ់ ភាពស្មោះត្រង់ និងការមិនបោះបង់ចោលរបស់ ហាជី ធ្វើឲ្យប្រជាជនជប៉ុនរំជួលចិត្តនិងកោតស្ញប់ស្ញែងចំពោះ ហាជី ជាខ្លាំងហើយក៏បានរៃអង្គាសថវិកាចូលគ្នាក្នុងការសាងសង់រូបសំណាក់ ហាជី តំណាងឲ្យក្តីស្រឡាញ់មួយដែលស្មោះត្រង់បំផុត នៅទល់មុខស្ថានីយរថភ្លើងស៊ីប៊ូយ៉ា ហើយឈ្មោះរបស់ ហាជីត្រូវបានប្រជាជនបន្ថែមជា ហាជីកូ ដើម្បីសម្ដែងពីការគោរពចំពោះភក្តីភាពរបស់ ហាជី។

បច្ចុប្បន្នរូបសំណាក់មួយនេះមានភាពល្បីល្បាញនិងជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ទាំងឡាយដែលបានទៅលេងទីក្រុងតូក្យូ។ ❤️❤️🐕

[January/2026]

Address


Website

Alerts

Be the first to know and let us send you an email when Tos Ann by Chorvorn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed government service?

Share