Give Cambodia

  • Home
  • Give Cambodia

Give Cambodia សូមចូលរួមជាមួយពួកខ្ញុំ និងមូលនិធិទ្រទ្រង់ទាំងអស់ ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ” ❤️❤️❤️

www.givecambodia.com

28/11/2025

🇰🇭Project “BACK TO BRIGHT WITH VOLEAK” បង្កើតឡើងដើម្បីកុមារកម្ពុជា ជាមួយនឹង Video SDGs ដែលនាងខ្ញុំបានយកទៅប្រកួតក្នុងកម្មវិធី Miss International 2025 លើកទី 63 នៅប្រទេស ជប៉ុន 🇯🇵

✦ ហើយសម្រាប់ឆ្នាំនេះប្រសិនជានាងខ្ញុំមានឱកាសចូលទៅកាន់ Top10 នាងខ្ញុំនិងមានឱកាសនិយាយពី Project មួយនេះនៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញទៅកាន់ពិភពថាស្រ្តីកម្ពុជាពិតជាអាចធ្វើបាន💕

26/11/2025

រឿងរ៉ាវអ្នកជំងឺមហារីកនៅមន្ទីរពេទ្យកុមារអង្គរ 💚

មកស្តាប់ពីសាច់រឿងរបស់ ស្រីពៅ ដែលបានមកទទួលការថែទាំ និងព្យាបាលជំងឺហាមរីកគ្រាប់ឈាមស្រួចស្រាវ (Acute myeloid leukemia/AML) រហូតទទួលបានជោគជ័យនៅមន្ទីរពេទ្យកុមារអង្គរ! 💪

21/10/2025

Miss International Cambodia 2025 🌏❤️🇰🇭
Thank you for your support! សូមអរគុណ កញ្ញា សូរ ពេជ្រវលក្ខណ៍

Pichvoleak So So Pichvoleak

givecambodia.com

សូមចូលរួមជាមួយពួកខ្ញុំ និងមូលនិធិទ្រទ្រង់ទាំងអស់ ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”

givecambodia.comសូមចូលរួមជាមួយពួកខ្ញុំ និងមូលនិធិទ្រទ្រង់ទាំងអស់ ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”  ❤️🇰🇭
19/10/2025

givecambodia.com

សូមចូលរួមជាមួយពួកខ្ញុំ និងមូលនិធិទ្រទ្រង់ទាំងអស់ ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ” ❤️🇰🇭

19/10/2025

យុទ្ធនាការរួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក

💚 ស្រមៃថាអ្នកជាម្តាយ ហើយត្រូវបានទទួលដំណឹងថាកូន របស់អ្នកមាន ជំងឺមហារីក។ តើអ្នកមានអារម្មណ៍បែបណា!

✨ រឿងនេះបានកើតឡើងលើ អ្នកនាង ចាន់រី។ ក្នុងនាមជាអ្នកម្តាយមួយរូបការ តាំងចិត្ត និងការតស៊ូក្នុងស្ថានភាពលំបាក ដើម្បីជួយកូន គឺពិតជាមានតម្លៃយ៉ាង ខ្លាំងក្លាមិនអាចកាត់ថ្លៃបាន!

👉 ទស្សនារឿងរ៉រាងក៏រំជួលចិត្តរបស់ កុមារី នីតា អ្នកជំងឺមហារីកជាលិកាដែល កំពុងស្នាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ ចង់ដឹងថាដំណើរនៃការពិនិត្យ និងព្យាបាលរបស់កុមារី នីតា មានភាពលំបាក និងស្មុគស្មាញយ៉ាងណា ខ្លះនៅមន្ទីរពេទ្យកុមារអង្គរ?

18/10/2025

❤️🇰🇭 Thank you for your support! សូមអរគុណ កញ្ញា Pen Ratanamonich

givecambodia.com

សូមចូលរួមជាមួយពួកខ្ញុំ និងមូលនិធិទ្រទ្រង់ទាំងអស់ ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ”

សូមថ្លែងអំណរគុណជូនចំពោះ លោកស្រី ណាំ ជីវី ដែលមានទឹកចិត្តសប្បុរសបរិច្ចាគជូនដល់ មន្ទីរពេទ្យកុមារអង្គរAngkor Hospital for Ch...
17/10/2025

សូមថ្លែងអំណរគុណជូនចំពោះ លោកស្រី ណាំ ជីវី ដែលមានទឹកចិត្តសប្បុរសបរិច្ចាគជូនដល់ មន្ទីរពេទ្យកុមារអង្គរ

Angkor Hospital for Children

In recognition of her donation. Thank you to Mrs. Nam Chivy! ❤️🇰🇭

Miss International Cambodia 2025 🇰🇭✨💫Thank you for your work and support! សូមអរគុណ កញ្ញា សូរ ពេជ្រវលក្ខណ៍ Pichvoleak So ...
16/10/2025

Miss International Cambodia 2025 🇰🇭✨💫
Thank you for your work and support!
សូមអរគុណ កញ្ញា សូរ ពេជ្រវលក្ខណ៍

Pichvoleak So So Pichvoleak

DONATE NOW: givecambodia.com

សូមចូលរួមជាមួយពួកខ្ញុំ និងមូលនិធិទ្រទ្រង់ទាំងអស់ ក្រោមស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ” 🇰🇭❤️

01/10/2025

ប្រសាសន៍​សំណេះសំណាល​ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដ៏ធំធេងរបស់​ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់​វីរកងទ័ព " ម៉ន ភក្ត្រា " នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៥​ ។

27/09/2025

នមោ ពុទ្ធាយ 🙏
សូមឱ្យកម្ពុជាប្រកបដោយសុខសន្តិភាព។
❤️🇰🇭

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ !!បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំព...
21/09/2025

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ !!

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕

21/09/2025

❤️🇰🇭

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Give Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed Government Service?

Share