Royal Embassy of Cambodia in London

Royal Embassy of Cambodia in London Official page of the Royal Embassy of Cambodia in London

[English Below]នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរាជាណាចក្ររួមនៃ...
06/09/2026

[English Below]

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរាជាណាចក្ររួមនៃព្រីតថេន អមដោយលោក ហង់ សុជីវិន អនុព័ន្ធពាណិជ្ជកម្ម និងកញ្ញា អ៊ុក តារាជាតា លេខាធិការទី១ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៍ (ALC) ដឹកនាំដោយ ឯកឧត្តម Nadhavathna Krishnamra ឯកអគ្គរាជទូតថៃនៅទីក្រុងឡុងដ៏ ដែលជាប្រធាន ALC ។

កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់អត្តសញ្ញាណអាស៊ាននៅព្រីតថេន ព្រមទាំងអាទិភាព និងទិសដៅការងាររបស់ ALC ក្នុងពេលខាងមុខ ក្នុងបំណងរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូរសន្ទនារវាងអាស៊ាន និងព្រីតថេន។

កិច្ចប្រជុំ ត្រូវបានបន្តដោយការសន្ទនារវាង ALC និង ក្រុមប្រឹក្សាធុរកិច្ចព្រីតថេន–អាស៊ាន (ALC-UKABC Dialogue) ដោយមានលោក Ian Gibbons OBE នាយកប្រតិបត្តិ UKABC និងសហការីរបស់គាត់បានចូលរួម។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ALC និង UKABC ក្នុងការរួមចំណែកលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រីតថេន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។

On 4 September 2026, H.E. Ms. Tuot Panha, Ambassador of the Kingdom of Cambodia to the United Kingdom, accompanied by Mr. Hang Sochivin, Trade Attaché, and Ms. Ouk Daracheata, First Secretary, attended the meeting of the ASEAN London Committee (ALC), chaired by H.E. Mr. Nadhavathna Krishnamra, Ambassador of Thailand to the United Kingdom and Chair of the ALC.

The meeting discussed ways to further enhance ASEAN’s visibility and profile in the United Kingdom, as well as the ALC’s priorities and activities, with a view to strengthening the ASEAN–UK dialogue relations.

The meeting was followed by an ALC–UKABC Dialogue with the UK–ASEAN Business Council (UKABC), participated by Mr. Ian Gibbons OBE, Chief Executive Officer, and his colleagues. The discussion focused on strengthening cooperation between the ALC and UKABC to promote greater trade and investment between the United Kingdom and ASEAN Member States.

https://www.cambodiaembassyuk.org/ambassador-tuot-panha-attended-the-meeting-of-the-asean-london-committee-alc-chaired-by-h-e-mr-nadhavathna-krishnamra-ambassador-of-thailand-to-the-united-kingdom-and-chair-of-the-alc/

[English below]នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតន័រវែស ប្រចាំនៅទីក្រុងឡុងដ៍ លោកជំទាវ ទួត បញ្ញា ឯកអគ្...
03/09/2026

[English below]

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតន័រវែស ប្រចាំនៅទីក្រុងឡុងដ៍ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង អមដោយលោក កាន់ ផនពុទ្ធិ លេខាធិការទី១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខ ចំពោះការយាងសោយទីវង្គតរបស់ ព្រះករុណា Harald V ព្រះមហាក្សត្រ នៃរាជាណាចក្រន័រវែស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

On 3 September 2026, at the Residence of the Norwegian Ambassador in London, Her Excellency TUOT Panha, Ambassador of the Kingdom of Cambodia to the United Kingdom of Great Britain and Northern Ireland, accompanied by Mr. KAN Phan Puthi, First Secretary, paid her tribute and signed the book of condolences on the passing of His Majesty King Harald V of Norway, on 28 August 2026.

https://www.cambodiaembassyuk.org/ambassador-tuot-panha-paid-her-tribute-and-signed-the-book-of-condolences-on-the-passing-of-his-majesty-king-harald-v-of-norway-on-28-august-2026-at-the-residence-of-the-norwegian-ambassador-in-londo/

31/08/2026
29/08/2026
[English Below]ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជ...
25/08/2026

[English Below]

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង អមដោយកញ្ញា អ៊ុក តារាជាតា លេខាធិការទី១ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Mayboua XAYAVONG ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំរាជាណាចក្ររួមព្រីតថេន នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងឡុងដ៍។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង ស.ប.ប. ឡាវ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងគ្រប់កម្រិត រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថានបេសកកម្មការទូតនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៍ (ALC) ផងដែរ។

On 25 August 2026, Her Excellency TUOT Panha, Ambassador of Cambodia to the United Kingdom of Great Britain and Northern Ireland, accompanied by Ms. OUK Daracheata, First Secretary, received a courtesy call from His Excellency Mayboua XAYAVONG, Ambassador of the Lao People’s Democratic Republic to the United Kingdom, at the Royal Embassy of Cambodia in London.

During the meeting, both sides expressed their satisfaction with the growing relations and cooperation under the Comprehensive and Long-Lasting Strategic Partnership between the Kingdom of Cambodia and the Lao PDR, as reflected in the frequent exchange of visits at all levels between the two countries.

Both sides also discussed ways to further strengthen close cooperation between the two diplomatic missions, both bilaterally and within the framework of the ASEAN London Committee (ALC).

https://www.cambodiaembassyuk.org/ambassador-tuot-panha-received-a-courtesy-call-from-his-excellency-mayboua-xayavong-ambassador-of-the-lao-peoples-democratic-republic-to-the-united-kingdom-at-the-royal-embassy-of-cambodia/

25/08/2026

Address

64 Brondesbury Park, Willesden Green
London
NW67AT

Alerts

Be the first to know and let us send you an email when Royal Embassy of Cambodia in London posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organisation

Send a message to Royal Embassy of Cambodia in London:

Shortcuts

Share