ความคิดเห็น
សេចក្ដីថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងមន្ត្រីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់ ដែលបានជួយដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ យកបានមកវិញនូវទំព័រហ្វេសប៊ុករបស់ខ្លួនដែលត្រូវបានជនខិលខូចវាយប្រហារយកទៅកាន់កាប់។
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឯកអគ្គរាជទូត អ៊ូក សោភ័ណ បានទទួលជួបពិភាក្សារការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ Vichit Yathip ជាសមាជិកព្រឹទ្ធសភា និងប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ អមដំណើរដោយលោកបណ្ឌិត Superchai Viraphuchong ជាអនុប្រធានសមាគម។ ក្នុងឱកាសនោះ ដោយសារឯកឧត្តមនាយឧត្តមសេនីយ៍ Vichit Yathip សង្កេតឃើញសកម្មភាពការងាររបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការងារច្រើនជួយដល់បងប្អូនពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ ឯកឧត្តមក៏បានចូលរួមចំណែកជាថវិកាចំនួន ៣០មុឺនបាត និងថ្នាំពេទ្យធីហ្វីចំនួន ៨ ប្រអប់ដល់ស្ថានទូត។ ជាការថ្លែងអណរគុណ ឯកឧត្តម អ៊ូក សោភ័ណ ក៏បានជូនឯកឧត្តមនាយឧត្តមសេនីយ៍ Vichit Yathip និងលោកបណ្ឌិត Superchai Viraphuchong នូវសៀវភៅកេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ “The Taste of ANGKOR” ជាវត្ថុអនុស្សាវរីយ៍ និងកាតជូនពរឆ្នាំថ្មី។
On 20 January, 2022, H.E. Ambassador Ouk Sorphorn had a meeting with H.E. General Vichit Yathip, Senator and President of the Cambodia-Thailand Friendship Association, accompanied by Dr. Superchai Viraphuchong, Vice President of the Association. On that occasion, H.E. General Vichit donated 300,000 Baht and 8 boxes of TIFFY medicines to the Embassy. In a thankful response, H.E. Ouk Sorphorn presented the Khmer cookbook “The Taste of ANGKOR” and New Year greeting card to H.E. General Vichit Yathip and Dr. Superchai Viraphuchong respectively.
ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រមេត្តាជ្រាបថា មហាវិទ្យាល័យជូឡាឡុងកន កំពុងទទួលពាក្យសម្រាប់និស្សិតបរិញ្ញាបត្រផ្នែកវិស្វកម្ម (កម្មវិធីអន្តរជាតិ) សម្រាប់ឆ្នាំសិក្សា២០២២។ បើបងប្អូននិស្សិតមានចំណាប់អារម្មណ៍ចង់បន្តការសិក្សា សូមបំពេញបែបបទតាម៖
https://admission.ise.eng.chula.ac.th/Inter (ដូចមានជូនភ្ជាប់ស្រាប់) ឬ QR Code ដែលនៅក្នុង Posters។ សូមអរគុណ!
ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត មេត្តាជ្រាបថា មហាវិទ្យាល័យ Rajamangala University of Technology Thanyaburi កំពុងទទួលពាក្យសម្រាប់និស្សិតចំនួន ៦០ ពីកម្មវិធីរបស់សកលវិទ្យាល័យ (ដូចមានជូនភ្ជាប់) សម្រាប់ឆ្នាំសិក្សា២០២២។ បើបងប្អូននិស្សិតមានចំណាប់អារម្មណ៍ចង់សិក្សា សូមបំពេញបែបបទ តាមរយៈ QR Code ដែលនៅក្នុង Posters (ដូចមានជូនភ្ជាប់) អោយបានត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ សូមអរគុណ!
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមតាមបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍវិស័យការងារឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តទៅ។
សូម ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី ជាទីស្រលាញ់ទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមតាមបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ឯកឧត្តមរដ្ឋមន្តី និងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមតាមបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងសម្រេចបាន វឌ្ឍនភាពសេដ្ឋកិច្ចសង្គម ជូនប្រជាជាតិកម្ពុជា។
សូម លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមតាមបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រេចបានជោគជ័យថែមទៀតក្នុងការដឹកនាំការងារដ៏សំខាន់ក្នុងការធ្វើកំណែទម្រង់ក្រសួង និងដាក់ចេញនូវគោលនយោបាយការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិមាតុភូមិឲ្យកាន់តែចំរើនរុងរឿង និងមានមុខមានមាត់លើឆាកអន្តរជាតិ។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី ជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយ សុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាវាងវៃ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិកម្ពុជា។
សូម សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកតាមបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងសម្រេចបានជោគជ័យថែមទៀតក្នុងបេសកកម្មនាំមកសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាពសេដ្ឋកិច្ចសង្គម ជូនប្រជាជាតិកម្ពុជា។
សូម សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២២ ដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយនេះ ខ្ញុំបាទ អ៊ូក សោភ័ណ ឯកអគ្គរាជទូតនិងភរិយា មន្ត្រីការទូត សហការី និងក្រុមគ្រួសារ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូណ៌ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសជាតិ នាំមកនូវភាពសុខដុមរមនា សុភមង្គល និងសេចក្តីចម្រើនរុងរឿង ដល់ប្រជាជាតិកម្ពុជាទាំងមូល។
សូមសម្តេចទាំងទ្វេព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូណ៌ កំលាំងពលំមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។