GS1 Cambodia

GS1 Cambodia GS1 Cambodia is a not-for-profit organisation established in 2003 GS1 Cambodia​ Association

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផល...
07/13/2026

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ»

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ» ក្នុងគោល បំណងជួយគាំទ្រដល់សហគ្រិន អ្នកផលិតក្នុងស្រុក ឱ្យយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកសាងម៉ាកយីហោ និង ការបង្កើតមាតិកាប្រកបដោយគុណភាពនឹង ក្លាយជាកត្តាសំខាន់ ក្នុងការជួយឱ្យផលិតផលខ្មែរកាន់តែមានសមត្ថភាព ប្រកួតប្រជែងទាំងនៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិតាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យពាក់ព័ន្ធ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពីក្រសួង សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារដុំលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។

ក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ក្នុងយុគសម័យនៃការតភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ទីផ្សារលែងកំណត់ត្រឹមតែព្រំដែនភូមិសាស្ត្រទៀតហើយ ខណៈដែលគុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះ ប៉ុន្តែ «ការធ្វើឲ្យគេស្គាល់ផលិតផល» គឺជាកត្តាកំណត់ជោគជ័យ។ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីពិភាក្សា ស្វែងយល់ពី «ការកសាងម៉ាកយីហោឌីជីថល» ដែលពិភពលោកបានផ្លាស់ប្តូរ។


ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍បន្តថា កាលពីអតីតកាល អាជីវកម្មភាគច្រើនពឹងផ្អែកលើ ទីតាំង និង ទំនាក់ទំនងផ្ទាល់ ដើម្បីលក់ផលិតផល។ ប៉ុន្តែក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ទីតាំងរបស់អាជីវកម្មបានផ្លាស់ប្តូរមកស្ថិតនៅក្នុង ទូរស័ព្ទដៃរបស់អតិថិជន។ ដូច្នេះ ការបង្កើតវត្តមានលើប្រព័ន្ធឌីជីថល និងការផលិតមាតិកាប្រកបដោយគុណភាព គឺជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម។

ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា ទោះបីជាផលិតផលមានគុណភាពល្អយ៉ាងណាក៏ដោយ ប្រសិនបើខ្វះមាតិកា និងរូបភាព (Visual Content) ដែលមានភាពទាក់ទាញ និងអាចបង្កើតការចាប់អារម្មណ៍ នោះនឹងពិបាកទាក់ទាញអតិថិជនជំនាន់ថ្មី។ អតិថិជនសម័យបច្ចុប្បន្ន មិនសម្រេចចិត្តទិញដោយផ្អែកលើតម្លៃ ឬព័ត៌មាននៅលើស្លាកផលិតផលតែមួយមុខនោះទេ ប៉ុន្តែពួកគេសម្រេចចិត្តទិញដោយផ្អែកលើ អារម្មណ៍ និង ទំនុកចិត្ត ដែលកើតចេញពីបទពិសោធន៍នៃការទស្សនាមាតិកាឌីជីថល និងការយល់ឃើញចំពោះម៉ាកយីហោ។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច គូសបញ្ជាក់ថា នៅក្នុងសម័យកាលនេះ ម៉ាកយីហោ (Brand) មិនមែនគ្រាន់តែជាស្លាកសញ្ញានោះទេ តែវាគឺជា «សាច់រឿង» ដែលអតិថិជនចង់ស្តាប់។ ចំពោះសហគ្រិនខ្មែរ ការធ្វើ Digital Branding ផ្តល់នូវអត្ថប្រយោជន៍ចម្បងដូចជា ពីសហគ្រាសខ្នាតតូចនៅតាមបណ្តាខេត្ត អាចក្លាយជាម៉ាកយីហោដែលគេស្គាល់ទូទាំងប្រទេស និងឈានទៅទីផ្សារអន្តរជាតិ ដោយមិនចាំបាច់មានហាងផ្ទាល់ខ្លួនគ្រប់ទីកន្លែង។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បន្ថែមថា អតិថិជនសម័យថ្មី ផ្ដោតខ្លាំងលើបទពិសោធន៍មើលឃើញ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ មិនត្រឹមតែបង្ហាញពីផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃផលិតផល ឱ្យក្លាយជាជម្រើសដែលអតិថិជនមិនអាចរំលងបាន, ការរៀបចំមាតិកាឌីជីថលឱ្យមានភាពច្នៃប្រឌិត និងស៊ីវិល័យ ជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលខ្មែរ ធ្វើឱ្យអតិថិជនមានទំនុកចិត្តខ្ពស់លើគុណភាព មិនចាញ់ផលិតផលនាំចូលឡើយ។

សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានប្តេជ្ញាជំរុញឱ្យផលិតផលខ្មែរមានវត្តមានគ្រប់ទីកន្លែង ដើម្បីឱ្យផលិតផលយើងមានទីផ្សារ យើងត្រូវផ្តោតលើការកសាងម៉ាកយីហោឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រាប់ពីប្រភពដើម និងតម្លៃនៃផលិតផល, គុណភាព និងការវេចខ្ចប់ ត្រូវយកចិត្តទុកដាក់លើស្តង់ដារ និងការរចនា (Design) ដែលទាក់ទាញភ្នែកអតិថិជន, លេខកូដផលិតផល គឺការប្រើប្រាស់លេខកូដ ៨៨៤ គឺជាការបញ្ជាក់ពីអត្តសញ្ញាណជាតិ និងជាការធានានូវភាពសុក្រឹតក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច លើកឡើងថា ការធ្វើយុទ្ធនាការឌីជីថល គឺមាន «ភាពចាំបាច់» សម្រាប់ការឈរជើងលើទីផ្សារ និងការរីកចម្រើនរបស់សហគ្រាស។ ឯកឧត្តមឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះ នឹងជួយតម្រាយផ្លូវឱ្យធុរជនយើងមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយកជ័យជម្នះលើទីផ្សារឌីជីថល ព្រមទាំង ស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តពង្រឹងសមត្ថភាពធុរជនក្នុងស្រុក ជំរុញបរិវត្តកម្មឌីជីថល និងពង្រីកឱកាសនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក តែងតែសហការ និងគាំទ្រយ៉ាងសកម្មជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈស្ថាប័ន ជីអេស១ កម្ពុជា (GS1 Cambodia) ក្នុងគោលបំណងជំរុញបរិយាបន្នហិរញ្ញវត្ថុ ការធ្វើពិពិធកម្មផលិតផល ព្រមទាំងការលើកកម្ពស់សក្តានុពលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងនៅលើទីផ្សារឌីជីថលនាពេលបច្ចុប្បន្នបាន ម្ចាស់អាជីវកម្មពិតជាចាំបាច់ត្រូវមានទុនគ្រប់គ្រាន់ ការធ្វើទីផ្សារបែបឌីជីថល និងការផ្សព្វផ្សាយម៉ាកយីហោឱ្យមានភាពទាក់ទាញ»។

លោកបានបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពនេះ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវឥណទានអាជីវកម្ម ដែលមានអត្រាការប្រាក់សមរម្យបំផុតចាប់ពី ៦,៥% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានវែងរហូតដល់ ១៥ឆ្នាំ ដែលជួយកាត់បន្ថយទំហំនៃការបង់ប្រាក់ត្រឡប់មកវិញប្រចាំខែ និងបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។ លើសពីនេះ សេវាឥណទានរបស់ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ក៏មានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បូករួមទាំងសេវាធនាគារឌីជីថល (Digital Banking) ដ៏សម្បូរបែប ដែលជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុទាំងក្នុងអាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកចូលរួមនូវចំណេះជំនាញពាក់ព័ន្ធនឹង៖ យុទ្ធសាស្ត្រទីផ្សារឌីជីថល និងម៉ាកយីហោតាមបណ្តាញផ្សព្វផ្សាយសង្គម, ការថតរូបផលិតផល និងការបង្កើតមាតិកាដែលទាក់ទាញ, ទទួលបានចំណេះដឹងអំពីជម្រើសហិរញ្ញប្បទាន និងដំណោះស្រាយធនាគារ, ឱកាសផ្គូផ្គងរវាងសិប្បករ ផលិតករ ដៃគូចែកចាយ និងផ្សារទំនើបនានា៕

រូបភាព និងអត្ថបទ៖ ស្ថាប័នជីអេស១កម្ពុជា

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើញសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការ...
07/07/2026

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើញសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ » ដែលនឹងប្រព្រឹត្តទៅ៖

🗓នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦
🕐 ម៉ោង៖ ១រសៀល ដល់ម៉ោង ៥ល្ងាច
📍នៅ៖ សភាពាណិជ្ជកម្មកម្ពុជា

សិក្ខាសាលានេះអ្នកចូលរួមនឹងទទួលបាន៖ យុទ្ធសាស្ត្រទីផ្សារឌីជីថល និង ម៉ាកយីហោតាមបណ្តាញផ្សព្វផ្សាយសង្គម
· ការថតរូបផលិតផល និងការបង្កើតមាតិកាដែលទាក់ទាញ
· ទទួលបានចំណេះដឹងអំពីជម្រើសហិរញ្ញប្បទាន និងដំណោះស្រាយធនាគារ ​
· ឱកាសផ្គូផ្គងរវាងសិប្បករ ផលិតករ ដៃគូចែកចាយ និងផ្សារទំនើបនានា

សមាជិកសមាជិការអាចចុះឈ្មោះតាមរយៈ
https://eventregistration.ccc.org.kh/digital_branding_visual_marketing_for_khmer_products

០. លោកស្រី ឆាន ស៊ាងហេន អនុប្រធានប្រតិបត្តិ នៃជីអេស១កម្ពុជា 085416878
១. លោក ស៊ីម សុទូច ប្រធាននាយកដ្ឋានទំនាក់ទំនងសមាជិក នៃសភាពាណិជ្ជកម្ពុជា 014828299

សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី  នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្...
06/18/2026

សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា។
សូមក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរបំផុត ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតពីថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ នៃស្ថាប័ន ជីអេស១ កម្ពុជា។

សិក្ខាសាលា​ស្តីពី​ ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការ...
05/14/2026

សិក្ខាសាលា​ស្តីពី​ ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ..................................................................
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ក្រោមប្រធានបទ៖ ការវេចខ្ចប់ និងការកសាង ម៉ាកយីហោ ក្នុងគោលដៅជួយគាំទ្រដល់អ្នកផលិតក្នុងស្រុក ដើម្បីធ្វើការកែលម្អ ម៉ាកផលិតផល អនុលោមភាពតាមបទបញ្ញត្តិ និងការវេចខ្ចប់ប្រកប ដោយចីរភាព។


សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលដៅគាំទ្រការពង្រីកវិសាលភាព សហគ្រិនភាពកម្ពុជា តាមរយៈការយល់ដឹងអំពីការកសាងម៉ាកយីហោ នវានុវត្តន៍ក្នុងការវេចខ្ចប់ ការអនុលោមតាម ស្តង់ដារស្លាកសញ្ញាសម្រាប់ផ្សារទំនើប និងឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្ម ក្នុងស្រុកឱ្យកាន់តែប្រសើរលើម៉ាកយីហោ ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ ទីផ្សារស្តង់ដារ តាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញ លើវិស័យពាក់ព័ន្ធ ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។



ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជករ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទទួលបាន បទពិសោធន៍ពិតជាក់ស្តែងតាមរយ:បទបង្ហាញអំពីការវេចខ្ចប់ និងការកសាងម៉ាកយីហោ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាតនានា។

ឯកឧត្តម ឧកញ៉ា ជំរុញឲ្យមានការលើកកម្ពស់ការកសាងម៉ាកយីហោ និងគុណភាព​ គឺជាកត្តាចម្បងបំផុត បូកផ្សំ និងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជា លក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ លើសពីនេះ ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន អាជីវករ ផលិតករ និងពាណិជ្ជករ ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នជីអេស១កម្ពុជា និងអ្នកចូលរួមទាំងអស់ ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ចេះរៀបចំផែនការហិរញ្ញវត្ថុ និងទីផ្សារ ពង្រឹងលើស្តង់ដារគុណភាព និងអនុលោមភាពនានា ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ និងសម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះដែរ លោក ង្វៀន អាញ់ខាញ់ អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា យើងជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់ SMEs កម្ពុជា។ យើងយល់ច្បាស់ថា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ម្ចាស់អាជីវកម្មមិនត្រឹមតែត្រូវមានផលិតផលល្អនោះទេ ប៉ុន្តែក៏ត្រូវការដើមទុន ដើម្បីវិនិយោគលើការច្នៃប្រឌិត ការវេចខ្ចប់ និងការរចនាស្លាកសញ្ញាឱ្យមានភាពទាក់ទាញ និងស្របតាមស្តង់ដារ ដើម្បីមានឱកាសឈានចូលទីផ្សារទំនើបក្នុងស្រុក។

លើសពីនេះ យើងក៏យល់ច្បាស់ពីមហិច្ឆតារបស់អតិថិជន ក្នុងការការពង្រីកអាជីវកម្មពួកគាត់ឱ្យហួសពីព្រំដែនកម្ពុជាផងដែរ។ ហេតុនេះហើយ ទើបយើងផ្តល់ជូននូវដំណោះស្រាយសេវាធនាគារឆ្លងដែនដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត។ មិនថាតម្រូវការនាំចូលវត្ថុធាតុដើម ដើម្បីបង្កើនផលិតកម្ម ឬកំពុងនាំចេញផលិតផលពីកម្ពុជាទៅក្រៅប្រទេសនោះទេ យើងមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ និងសេវាទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ដែលធានាថាប្រតិបត្តិការអាជីវកម្មរបស់អតិថិជនដំណើរការទៅដោយរលូន និងគ្មានឧបសគ្គ។

លោកអគ្គនាយកប្រតិបត្តិបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពរបស់អតិថិជន ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានរៀបចំឥណទានអាជីវកម្មដែលមានរយៈពេលវែង ភាពបត់បែនខ្ពស់ និងអត្រាការប្រាក់សមរម្យ រួមជាមួយនឹងមធ្យោបាយហិរញ្ញប្បទានពាណិជ្ជកម្មដែលស្របទៅតាមតម្រូវការជាក់ស្តែង។ ក្រុមការងារយើងត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាដៃគូរយៈពេលវែងរបស់សហគ្រិនកម្ពុជា ទាំងក្នុងប្រតិបត្តិការអាជីវកម្មក្នុងស្រុក និងអន្តរជាតិ។


សូមបញ្ជាក់ថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹងវិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និង ផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយ ៕

រូបភាព និងអត្ថបទ៖ ស្ថាប័នជីអេស១កម្ពុជា

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្...
05/14/2026

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ

📢 សាររំលឹក! នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ!ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក...
05/12/2026

📢 សាររំលឹក! នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ!

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការវេចខ្ចប់ និងការកសាងម៉ាកយីហោ » ដែលនឹងប្រព្រឹត្តទៅ៖

🗓នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
🕐 ម៉ោង១:០០ រសៀល ដល់ម៉ោង ៤:៤០ល្ងាច
📍នៅអគារសភាពាណិជ្ជកម្មកម្ពុជា

សិក្ខាសាលានេះអ្នកចូលរួមនឹងទទួលបាន៖
- ការយល់ដឹង និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក អំពីសារៈសំខាន់នៃការវេចខ្ចប់ និងការកសាងម៉ាកយីហោ
- សមត្ថភាពប្រកួតប្រជែងលើទីផ្សារ
- ទទួលបានចំណេះដឹងជាក់ស្តែងអំពីការរចនាវេចខ្ចប់ ឲ្យស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ
- ការបង្កើតអត្តសញ្ញាណម៉ាកយីហោឲ្យច្បាស់លាស់ តាមរយៈបទពិសោធន៍ និងទស្សនៈពីអ្នកជំនាញ

សមាជិកសមាជិការអាចចុះឈ្មោះតាមរយៈ៖ https://eventregistration.ccc.org.kh/packaging_and_brand_building/
រឺខាងក្រោម៖
០. លោកស្រី ឆាន ស៊ាងហេន អនុប្រធានប្រតិបត្តិ នៃជីអេស១កម្ពុជា 085416878
១. លោក ស៊ីម សុទូច ប្រធាននាយកដ្ឋានទំនាក់ទំនងសមាជិក នៃសភាពាណិជ្ជកម្ពុជា 061777471

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការវ...
05/07/2026

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការវេចខ្ចប់ និងការកសាងម៉ាកយីហោ » ដែលនឹងប្រព្រឹត្តទៅ៖
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
ម៉ោង១:០០ រសៀល ដល់ម៉ោង ៤:៤០ល្ងាច
នៅអគារសភាពាណិជ្ជកម្មកម្ពុជា
សិក្ខាសាលានេះអ្នកចូលរួមនឹងទទួលបាន៖
- ការយល់ដឹង និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក អំពីសារៈសំខាន់នៃការវេចខ្ចប់ និងការកសាងម៉ាកយីហោ
- សមត្ថភាពប្រកួតប្រជែងលើទីផ្សារ
- ចំណេះដឹងជាក់ស្តែងអំពីការរចនា វេចខ្ចប់ ឲ្យស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ
- ការបង្កើតអត្តសញ្ញាណម៉ាកយីហោឲ្យច្បាស់លាស់ តាមរយៈបទពិសោធន៍ និងទស្សនៈពីអ្នកជំនាញ
សមាជិកសមាជិការអាចចុះឈ្មោះតាមរយៈ៖ https://eventregistration.ccc.org.kh/packaging_and_brand_building
រឺខាងក្រោម៖
១. លោកស្រី ឆាន ស៊ាងហេន អនុប្រធានប្រតិបត្តិ នៃជីអេស១កម្ពុជា 085416878
២. លោក ស៊ីម សុទូច ប្រធាននាយកដ្ឋានទំនាក់ទំនងសមាជិក នៃសភាពាណិជ្ជកម្ពុជា 061777471

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
05/05/2026

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

អនុមោទនា ពិធីបុណ្យវិសាខបូជា! វិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាធ្វើឡើងដើម្បីរំឭកដល់ថ្ងៃ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់...
05/01/2026

អនុមោទនា ពិធីបុណ្យវិសាខបូជា!

វិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាធ្វើឡើងដើម្បីរំឭកដល់ថ្ងៃ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ Happy International Labor Day 🎉
05/01/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ Happy International Labor Day 🎉

Address

Building No. 7D, Russian Boulevard Sangkat Tek Laok 1, Khan Toul Kok
Houston, TX
120404

Opening Hours

Monday 8am - 5am
Tuesday 8am - 5pm
Wednesday 8am - 5pm
Thursday 8am - 5pm
Friday 8am - 5pm

Telephone

+85578381381

Alerts

Be the first to know and let us send you an email when GS1 Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share